វគ្គសិក្សា ៖«Marketing 4.0 ទស្សនទាន​នៃ​ការ​ធ្វើ​​ទីផ្សារ​បែប​ថ្មី​ដើម្បីឱ្យ​​អាជីវកម្ម​រីក​ចម្រើនយូរអង្វែង»​



នេះ​ជា​វគ្គ​សិក្សា​ខ្លី​មួយ​ដែល​ផ្ដោត​ជា​សំខាន់​​ទៅ​លើ​ ទស្សនទាន​នៃ​ការ​ធ្វើ​ទីផ្សារ​​​កាន់​តែ​ទំនើប​របស់​​​បិតា​​​មាឃីធីង Philip Kotler។ លោក បាន​ពោល​ថា៖ «ការ​ធ្វើ​ទីផ្សារ​មិន​មែន​ជា​សិល្បៈ​នៃ​ការ​ស្វែង​រក​នូវ​មធ្យោបាយ​ដ៏​ឆ្លាតវៃ​ដើម្បី​លក់​នូវ​អ្វី​​ដែល​អ្នក​បង្កើត​បាននោះ​ទេ ប៉ុន្តែ​វា​ជា​សិល្បៈ​នៃ​ការ​បង្កើត​នូវ​គុណតម្លៃ​សម្រាប់​អតិថិជន​ពិតៗ-Marketing is not the art of finding clever ways to dispose of what you make. It is the art of creating genuine customer value.”។  ក្នុង​រយៈពេល​ជាង​ ៦០​ឆ្នាំ​មក​នេះ​ ការ​ធ្វើ​ទីផ្សារ​បាន​ផ្លាស់ប្ដូរ​ពី​​ការ​ផ្ដោត​ទៅ​លើ​ផលិតផល product-centric (Marketing 1.0) ​ទៅ​ជា​ការ​ផ្ដោត​ទៅ​លើ​អតិថិជន consumer-centric (Marketing 2.0) ហើយ​ក្រោយ​មក​ទៀត​ផ្ដោត​ទៅ​លើ​មនុស្ស​ human-centricity ដែល​ជា​ការ​ថ្លឹង​ថ្លែងរវាង​ប្រាក់​ចំណេញ​ដែល​ទទួល​បាន និង​ការ​គិត​ពី​ការ​ទទួល​ខុស​ត្រូវ​មក​លើ​សង្គម (Corporate Responsibility)។ ​Marketing 4.0 គឺ​ជា​ដំណាក់​កាល​ចុង​ក្រោយ​ដែល​និយាយ​អំពីការ​ផ្លាស់ប្ដូរ​ពី​ការ​ធ្វើ​តាមប្រពៃណី ទៅ​ជា​ឌីជីថល និង​ជា​ការ​ច្របាច់បញ្ចូល​គ្នា​រវាង​អន្តរកម្ម​តាមបែប​ឌីជីថល និង​តាម​បែប​មិន​មែន​ឌីជីថល រវាង​អតិថិជន និង​ក្រុមហ៊ុន។ នៅ​ក្នុង​សេដ្ឋកិច្ច​តាម​បែប​ឌីជីថល វា​កាន់​តែ​មាន​លក្ខណៈ​ចម្រុះ​ទៅ​ទៀត​លើ​ការ​ធ្វើ​ទីផ្សារ។ [caption id="attachment_57702" align="aligncenter" width="670"] ការវិវត្តន៍​នៃ​ទស្សនទាន​នៃ​ការ​ធ្វើ​ទីផ្សារ​[/caption]
ខ្លឹមសារ​សំខាន់ៗដែល​ត្រូវ​ផ្ដោត​រួម​មាន៖ 1. និយមន័យ​ទូទៅ (Definition) 1.0, 2.0, 3.0, 4.0 2. Marketing 4.0 3. From 4 P's to 4 C's 4. Integrating Digital and Traditional Marketing 5. The Influential Digital Subculture 6. 4 A's to 5 A's 7. The O Zone (O3) 8.Marketing Productivity Metrics 9. SOV & TOMA 10. Applications & Examples តម្លៃសំបុត្រ 70ដុល្លារ​មុន​កម្មវិធី និង 80​ដុល្លារ​នៅ​ថ្ងៃ​កម្មវិធី។ ចុះ​ឈ្មោះ​ទិញ​សំបុត្រ​តាម​រយៈតំណរភ្ជាប់នេះ...  ​​ វគ្គ​សិក្សា​នេះ​បណ្ដុះបណ្ដាលដោយ ​លោក យ៉ន សុភារិទ្ធិ សហស្ថាបនិក និង​ជា​នាយកគ្រប់គ្រង BizKhmer ស្ថាបនិក និង​ជា​នាយកគ្រប់គ្រង Elite Biz (សេវាកម្មឌីជីថល​មេឌៀរ) គ្រូ​បង្រៀន​មហាវិទ្យាល័យ នៅ​សាកលវិទ្យាល័យ​កម្ពុជា សាកលវិទ្យាល័យ​ខេមអាយយូ និង​​វិទ្យាស្ថាន​ស៊ីអ៊ីអូ ទំនាក់ទំនងលោកផ្ទាល់៖ md​@bizkhmer.com