​វគ្គ​សិក្សា ខ្លី៖ «​Facebook Page ដើម្បី​កសាង​ម៉ាក​យីហោ និង​ជំរុញ​ការលក់»​​



ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Facebook ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​បាន​និង​កំពុង​​តែ​ទទួល​បាន​ការ​ពេញ​និយម​ ខណៈ​ត្រឹម​តែ​ ១​ឆ្នាំ​ចុង​ក្រោយ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​​ទទួល​បាន​កំណើន​ឡើង​ពីរ​លាន​នាក់។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ We Are Social និង​ Hootsuite ចេញ​ផ្សាយ​កាល​ពី​​ដើម​ឆ្នាំ​២០១៨។ ​១) យើង​រៀប​ចំ​វគ្គ​ខ្លី​​៖ «​ប្រើ​ប្រាស់​​ Facebook Page ដើម្បី​កសាង​ម៉ាក​យីហោ និង​ជំរុញ​ការលក់» ២) ​រៀប​ចំ​​ឡើង​ពី​ម៉ោង​​ ៨ ដល់ ​ម៉ោង  ១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ​​​​ ៣) ​ទីកន្លែង​​នៅ​ ​ផាក​កាហ្វេ  ៤) ​ឱកាស​ពង្រីកបណ្ដាញ​អាជីវកម្ម ទទួលបាន​សៀវភៅ​ហ្វ្រ៊ី១ក្បាល ​ លិខិត​បញ្ជាក់​ការ​ចូលរួម​សិក្សា និង​ឱកាស​​ប្រឹក្សាយោបល់​លើការ​​ធ្វើ​ទីផ្សារ​ជាក់ស្ដែង តម្លៃ​សំបុត្រ​ ៤០ដុល្លារ​​ ៥) ចុះ​ឈ្មោះ​តាម​រយៈ តំណភ្ជាប់​នេះ ៦) ព័ត៌មាន​ផ្សេងៗ សូមទាក់ទងមក ០១០ ២៤ ៣៣ ៤៤ ឬ ០១៧ ៤៩ ៥៩ ៦០  បើ​តាម​ប្រភព​ដដែល​ ​ចំនួន​អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុក​នៅ​កម្ពុជា​​កើន​ឡើង​ជាង​ ៨​លាន​នាក់​ ឬ​អាច​និយាយ​បាន​ថា​ ​មាន​ចំនួន​ប្រហែល​ជា​ពាក់​កណ្ដាល​នៃ​ប្រជាជន​​សរុប​​កម្ពុជា។ បើ​យើង​​ក្រឡេក​ទៅ​មើល​ទិន្នន័យ​នៃ​តំបន់​អាស៊ាន​ទាំង​មូល​ ​​​អ្នក​ប្រើ​​ប្រាស់​ហ្វេសប៊ុក​ នៅ​កម្ពុជា​​មាន​ចំនួន​លើ​កម្រិត​មធ្យម​បន្តិច​ដែល​សរុប​​​​​ទូទាំង​ ១០​ប្រទេស​ មាន​អ្នក​ប្រើ​ប្រាស់​ប្រមាណ​ជាង ៤០%។ បើ​តាម​ការ​អះអាង​របស់​​លោក យ៉ន សុភារិទ្ធិ ​គ្រូ​បណ្ដុះបណ្ដាល​វគ្គ​សិក្សា​ខ្លី​ ​ខាង​​លើ​បាន​លើក​ឡើង​ថា​ ៖«ស្ថានភាព​អាជីវកម្ម​បច្ចុប្បន្ន​​មាន​លក្ខណៈ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើងៗ ​ហើយ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ដើម្បី​ជំរុញ​អាជីវកម្ម​កាន់​តែ​មាន​ប្រយោជន៍​ ​ខណៈ​តម្លៃ​សេវាកម្ម​ ឬ​ថ្លៃ​ដើម​ដើម្បី​ធ្វើ​ទីផ្សារ​តាម​ប្រព័ន្ធ​ទំនើប​មួយ​នេះ​ហាក់​អាច​ជួយ​សន្សំ​សំចៃ​បាន​ច្រើន​​​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ទៅ​ទៀត»។ ​​​​​​គ្រូ​បណ្ដុះបណ្ដាល​ខាង​លើ ​បាន​បន្ត​លើក​ឡើង​ថា​ ​យើង​ផ្ដោត​លើ​បណ្ដាញ​សង្គម​មិន​មែន​សម្រាប់​តែ​​ការ​ជំរុញ​ការ​លក់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​សម្រាប់​​កសាង​នូវ​ម៉ាក​យីហោ​មួយ​ដ៏​រឹងមាំ​ដើម្បី​​វឌ្ឍនភាព​ប្រកប​​​នៃ​អាជីវកម្ម​របស់​បង​ប្អូន​ប្រកប​ដោយ​ចីរភាព។ សូម​បញ្ជាក់​ថា​ វគ្គ​សិក្សា​នីមួយ​ៗ​ តម្លៃ​សំបុត្រ​គឺ​ ៤០​ដុល្លារ​បង់​មុន​កម្មវិធី​ និង​ ៥០​ដុល្លារ​ បង់​នៅ​ថ្ងៃ​កម្មវិធី។ លោក​អ្នក​អាច ​ទិញ​សំបុត្រ​​អេឡិចត្រូនិច​របស់​យើង​ដោយ​​ផ្ញើ​តាម​គណនី​វីង​លេខ 01747262 ឬ​គណនី​ ABA លេខ 000341307 (YORN Sophearith) ឬ​គណនី​​ Pi Pay ឈ្មោះ Yorn Sophearith លេខ​ទូរស័ព្ទ ០១៥ ២២៤ ២៩៩។ តើ​លោក​ យ៉ន សុភារិទ្ធិ​ ជា​នរណា? ​​ជា​សហ​ស្ថាបនិក​ និង​ជា​នាយក​គ្រប់គ្រង​គេហទំព័រ​ BizKhmer ​ ជា​ស្ថាបនិក​ និង​ជា​នាយក​គ្រប់គ្រង​អាជីវកម្ម​ផ្នែក​ឌីជីថល​មេឌៀរ​​ Elite Biz ជា​គ្រូ​​មហាវិទ្យាល័យ​បង្រៀន​នៅ​សាកលវិទ្យាល័យ​កម្ពុជា ​វិទ្យាស្ថាន​ស៊ីអ៊ីអូ និង​សាកលវិទ្យាល័យ​ខេម​អាយ​យូ​ ​ជា​អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​សម័យ​ទំនើប និង​​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ ​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ពី​សាកលវិទ្យាល័យ​លីយ៉ុង​ឌឺ និង​លីល​អង​ ​​​ផ្នែក​សហគ្រិន​ភាព​ ​សំណួរ​ផ្សេងៗ​ សូម​ទាក់ទង​ទៅ​កាន់ [email protected]