គន្លឹះ «សរសេរផែនការអាជីវកម្មដើម្បីនិរន្តរភាពអាជីវកម្ម» របស់អ្នក​



លោក យ៉ន សុភារិទ្ធិ គ្រូបណ្ដុះបណ្ដាលវគ្គសិក្សាខាងលើបានលើកឡើងថាដោយសង្កេតឃើញថាការធ្វើផែនការអាជីវកម្មដើរតួនាទីសំខាន់ដល់ការបង្កើត និងអភិវឌ្ឍន៍អាជីវកម្មប្រកបដោយផែនការច្បាស់លាស់ដើម្បីធានាបានថាអាជីវកម្មអាចដំណើរការទៅមុខបានប្រកបដោយនិរន្តរភាព។ លោក បានលើកឡើងដូច្នេះថា ៖ «យើងនឹងជជែកគ្នាលម្អិត អំពីគន្លឹះខ្លីៗដែលជាសមាសធាតុស្នូលនៃផែនការអាជីវកម្ម ដើម្បីធានាបាននូវការកសាងផែនការរឹងមាំគ្របដណ្ដប់គ្រប់ផ្នែកសំខាន់ៗនៃអាជីវកម្ម»។ វគ្គខ្លីខាងលើនេះ នឹងរៀបចំជាភាសាខ្មែរ ​និង​​អង់គ្លេស​ ដោយរៀបចំឡើង ៧ម៉ោងពេញតែម្ដង។សសក្រោយពីសិក្សាចប់សិក្ខាកាមអាចសាកសួរសំណួរនិងប្រឹក្សាយោបល់ជាមួយគ្រូបណ្ដុះបណ្ដាលបានតាមកាលទេសជាក់ស្ដែងការបណ្ដុះបណ្ដាលត្រូវបានរៀបចំឡើងជាពីរវគ្គ ពោលគឺវគ្គសិក្សាដោយផ្ដោតទៅលើធាតុផ្សំ និងវគ្គផ្ដោតទៅលើហិរញ្ញវត្ថុ (ផ្ដោតទៅលើការគណនាផែនការហិរញ្ញវត្ថុ) សម្រាប់វគ្គផែនការអាជីវកម្ម ។ លោក យ៉ន សុភារិទ្ធិ បានលើកឡើងពាក់ព័ន្ធនឹងវគ្គសិក្សាសរសេរផែនការអាជីវកម្មថា ការសរសេរផែនការអាជីវកម្ម មានពីរដំណាក់កាលធំៗ គឺដំណាក់កាលប្រមូលព័ត៌មាន ស្រាវជ្រាវនិងធ្វើផែនការ (strategic research and planning) និងដំណាក់កាលសរសេរជាក់ស្ដែង (writing)។ ការធ្វើផែនការច្បាស់លាស់ មិនត្រឹមតែអាចជួយម្ចាស់អាជីវកម្មដឹងពីផ្លូវដែលត្រូវដើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចក្លាយជាប្រភពឯកសារដើម្បីកៀរគររកដើម្បីទុនដើម្បីពង្រីកអាជីវកម្មបន្ថែមទៀតផង។ បើតាមការអះអាងរបស់គ្រូបណ្ដុះបណ្ដាលខាងលើ វគ្គសិក្សានេះ នឹងផ្ដោតសំខាន់ទៅលើ របៀបនៃការសរសេរផែនការអាជីវកម្មលម្អិតដោយរាប់ចាប់តាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយ ហើយថែមទាំងមានឧទាហរណ៍ និងមានគំរូបង្ហាញជូនដល់អ្នកសិក្សាថែមទៀតផង។ មាតិកា​សំខាន់ៗ៖ 1. Executive Summary (ព័ត៌មានសង្ខេបអំពី ក្រុមហ៊ុន) 2. The Business (ព័ត៌មានទូទៅ​របស់​ក្រុមហ៊ុន) 3. Market Demand (តម្រូវ​ការ​ទីផ្សារ) 4. Competition (ការ​ប្រកួត​ប្រជែង) 5. Strategy (យុទ្ធសាស្ត្រ) 6. Resources (ធនធាន) 7. Financial & Forecasts (ហិរញ្ញវត្ថុ និង​ការ​ព្យាករណ៍) 8. Risk, Opportunity and Sensitivity (ហានិភ័យ ឱកាស…) 9. Appendices (ឧបសម្ព័ន្ធ) អ្នក​ណា​ខ្លះ​ដែល​អាច​ចូលរួម​បាន៖ ១ អ្នក​ដែល​កំពុង​មាន​អាជីវកម្ម​ស្រាប់ ២ អ្នក​ដែល​កំពុង​បំពេញ​ការងារ​ហើយ​មាន​បំណង​ចង់​បើក​អាជីវកម្ម​នា​ពេល​អនាគត ៣ អ្នក​ដែល​​ចង់​ពង្រីក​ការ​យល់​ដឹង​បន្ថែម ​អំពី​ការ​កសាងផែនការ​អាជីវកម្ម​ឱ្យ​បាន​ច្បាស់លាស់ ក្រោយ​ពី​បញ្ចប់​ការ​សិក្សាលោក​អ្នកនឹង៖ ១ ទទួល​បាន​នូវ​ចំណេះ​ដឹង​​អំពី​គ្រោង​ឆ្អឹង និង​ធាតុ​ផ្សំ​នៃ​ផែនការ​អាជីវកម្ម ២ យល់​ច្បាស់​អំពី​ទិដ្ឋភាព​ហិរញ្ញវត្ថុ​ ​​ការ​គ្រប់គ្រង​ថ្លៃ​ដើម និង​ផែនការ​ ៣ យល់​ពី​ការ​រៀបចំ​នូវ​ចំណុច​លេច​ធ្លោ​សម្រាប់​អាជីវកម្ម ៤ យល់​ពី​ការ​វិភាគ​ និង​ការ​ចាប់​យកឱកាស​ទីផ្សារ ៥ យល់​ពី​​ការ​សិក្សា​ពី​គូ​ប្រកួត​ប្រជែង ៦ យល់​ពី​ការ​រៀបចំ​យុទ្ធសាស្ត្រ​រយៈពេល​មធ្យម និង​រយៈពេល​វែង ៧ យល់ពី​ទ្រឹស្ដី​អាជីវកម្ម​ដែល​ជា​សមាធាតុ​ស្នូល​នៃ​ផែនការ​អាជីវកម្ម រៀបចំឡើងនៅថ្ងៃទី២៣ ខែធ្នូ (ពីម៉ោង៨ ដល់៤ល្ងាច) នៅ Coworking Today (សាខាអាងទឹកអូឡាំពិក) តម្លៃ​សំបុត្រ ៧០​ដុល្លារ។ ព័ត៌មាន​ផ្សេងៗ សូម​ទាក់ទងមក​លេខ ០១០ ២៤ ៣៣ ៤៤ | ០១៧ ៤៩ ៥៩ ៦០។ កក់សំបុត្រ សូមចុះ​​ឈ្មោះ​តាមរយៈតំណភ្ជាប់ (Link) នេះ...