សិល្បៈសរសេរអត្ថបទឃោសនា និងខ្លឹមសារទីផ្សារច្នៃប្រឌិត​



ការសរសេរអត្ថបទឃោនា (Copywriting) គឺទាមទារនូវជំនាញ និងគោលការណ៍ច្បាស់លាស់មួយដើម្បីឱ្យការសរសេរផ្សព្វផ្សាយទំនិញ ផលិតផល សេវាកម្ម ឬក្រុមហ៊ុន ឬអង្គភាពរបស់អ្នក កាន់តែមានភាពទាក់ទាញ និងទទួលបាននូវការចាប់អារម្មណ៍។ ការសរសេរក៏ទាមទារនូវគ្រោងឆ្អឹងច្បាស់លាស់ គូបផ្សំនឹងសិល្បៈផ្សេងៗ។ លោក យ៉ន សុភារិទ្ធិ គ្រូបណ្ដុះបណ្ដាលបានលើកឡើងថា ៖«តាមពិតទៅ ប្រសិនបើយើងយល់ច្បាស់ពីសិល្បៈនៃការសរសេរអត្ថបទបែបឃោសនា ឬអត្ថបទផ្សាយពាណិជ្ជកម្ម យើងក៏អាចយល់ច្បាស់ពីសិល្បៈនៃការសរសេរសម្រាប់ទម្រង់ផ្សព្វផ្សាយផ្សេងៗទៀតដែរ ព្រោះថានេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ ជាពិសេសសម្រាប់អ្នកធ្វើទីផ្សារ (Marketers)តែម្ដង»។ កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩ នៅ Coworking Today (អាងទឹកអូឡាំពិក) ពីម៉ោង ៨ព្រឹកដល់ ៤ល្ងាច។ មាតិកាសំខាន់ៗ៖ 1. និយមន័យទូទៅ (Definition) 2. គ្រោងឆ្អឹងនៃអត្ថបទផ្សាយពាណិជ្ជកម្ម (Structure of Copywriting) 3. ប្រភេទសំខាន់ៗនៃអត្ថបទផ្សាយពាណិជ្ជកម្ម (Types of Copywriting) 4. គោលដៅខុសៗគ្នានៃការសរសេរអត្ថបទផ្សាយពាណិជ្ជកម្ម (Purposes) 5. សិល្បៈបង្កើត Tagline ឬ Slogan ឬ Script សម្រាប់អត្ថបទឃោសនា 6. សិល្បៈប្រមូលផ្ដុំ និងបង្កើតសាច់រឿងនៃការផ្សព្វផ្សាយឱ្យទាក់ទាញ 7. ឧទាហរណ៍ត្រួសៗ 8. អនុវត្តន៍គិតនិងសរសេរ អ្នកណាខ្លះគួរតែចូលរៀនវគ្គសិក្សាខ្លីនេះ៖ ១ អ្នកដែលកំពុងមានអាជីវកម្មស្រាប់ ២ អ្នកដែលកំពុងបំពេញការងារផ្នែកទីផ្សារ អ្នកកាន់ហ្វ៊េសប៊ុកផេក ឬអ្នកមានបំណងចង់បើកអាជីវកម្មនាពេលអនាគត ៣ អ្នកដែលចង់ពង្រីកការយល់ដឹងបន្ថែម អំពីការធ្វើទីផ្សារតាមបែបទំនើប ៤ អ្នកធ្វើការងារទីផ្សារ (Non Marketing Manager & Marketing Manager) ៥ បុគ្គលិកផ្នែកលក់ដែលចង់ចេះផ្នែកធ្វើទីផ្សារ ៦ អ្នកដែលចង់ពង្រីកការលក់តាមបែបទំនើប ក្រោយពីបញ្ចប់ការសិក្សាលោកអ្នកនឹង ១ ទទួលបាននូវចំណេះដឹងអំពីមូលដ្ឋានគ្រឹះនៃការសរសេរអត្ថបទផ្សាយពាណិជ្ជកម្ម ឬអត្ថបទឃោសនា ២ យល់ពីសិល្បៈនៃការបង្កើតគំនិត និងពាក្យប្លែកៗ តែសាមញ្ញ ៣ យល់ពីការរៀបចំនូវខ្លឹមសារសម្រាប់ការផ្សព្វផ្សាយ ៤ យល់ពីការប្រើប្រាស់រូបមន្តសរសេរ និងការបង្កើតពាក្យស្លោកផ្សេងៗ ៥ ចេះសរសេរអត្ថបទឃោសនាច្រើនទម្រង់ ៦ យល់ពីគន្លឹះផ្សេងៗទៀត តម្លៃសំបុត្រ ៧០ដុល្លារ។ ព័ត៌មានផ្សេងៗ សូមទាក់ទងមកលេខ ០១០ ២៤ ៣៣ ៤៤។