សិល្បៈក្នុងការសរសេរអត្ថបទឃោសនា ផ្សព្វផ្សាយ (ថ្នាក់អនុវត្តន៍) សម្រាប់អ្នកទីផ្សារ​



ការ​សរសេរ​អត្ថបទឃោនា (Copywriting)​ គឺ​ទាមទារ​នូវ​ជំនាញ​ និង​គោលការណ៍​ច្បាស់​លាស់​មួយ​ដើម្បី​ឱ្យ​ការ​សរសេរ​ផ្សព្វផ្សាយ​ទំនិញ ផលិតផល​ សេវាកម្ម ឬ​ក្រុមហ៊ុន ឬ​អង្គភាព​របស់​អ្នក​ កាន់​តែ​មាន​ភាព​ទាក់ទាញ ​និង​ទទួល​បាន​​នូវ​ការ​ចាប់​អារម្មណ៍។ ការ​សរសេរ​ក៏​ទាមទារ​នូវ​គ្រោង​ឆ្អឹង​​ច្បាស់លាស់ គូបផ្សំ​នឹង​​សិល្បៈ​ផ្សេងៗ។ លោក យ៉ន សុភារិទ្ធិ គ្រូ​បណ្ដុះបណ្ដាល​បាន​លើក​ឡើង​ថា​ ៖«តាមពិត​ទៅ​ ប្រសិន​បើ​យើង​យល់​ច្បាស់​ពី​សិល្បៈ​នៃ​ការ​សរសេរ​អត្ថបទ​បែប​ឃោសនា ឬ​អត្ថបទផ្សាយពាណិជ្ជកម្ម ​ យើង​ក៏​អាច​យល់​ច្បាស់​ពី​សិល្បៈ​នៃ​ការ​សរសេរ​សម្រាប់​ទម្រង់​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត​ដែរ ព្រោះ​ថា​នេះ​ជា​មូលដ្ឋាន​គ្រឹះដ៏​សំខាន់ ជា​ពិសេស​​សម្រាប់​អ្នក​​ធ្វើ​ទីផ្សារ​ (Marketers)តែ​ម្ដង»។ [caption id="attachment_69199" align="aligncenter" width="670"] សកម្មភាពសិក្សា[/caption] កាលបរិច្ឆេទ៖ ថ្ងៃ​​អាទិត្យ ទី៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ Coworking Today (អាង​ទឹក​អូឡាំពិក) ពី​ម៉ោង ៨ព្រឹកដល់ ៣​ល្ងាច។ មាតិកា​សំខាន់ៗ៖ 1. និយមន័យ​ទូទៅ (Definition) 2. គ្រោង​ឆ្អឹងនៃ​អត្ថបទ​​ផ្សាយ​ពាណិជ្ជកម្ម (Structure of Copywriting) 3. ប្រភេទ​សំខាន់ៗ​នៃ​អត្ថបទ​ផ្សាយពាណិជ្ជកម្ម (Types of Copywriting) 4. គោលដៅ​ខុសៗ​គ្នា​នៃ​ការ​សរសេរ​អត្ថ​បទ​ផ្សាយពាណិជ្ជកម្ម (Purposes) 5. សិល្បៈបង្កើត​ Tagline ឬ Slogan ឬ Script សម្រាប់​អត្ថបទ​ឃោសនា 6. សិល្បៈ​ប្រមូលផ្ដុំ និង​បង្កើត​សាច់រឿង​​នៃ​ការ​ផ្សព្វផ្សាយឱ្យទាក់ទាញ 7. ឧទាហរណ៍ត្រួសៗ 8. អនុវត្តន៍គិតនិង​សរសេរ​ អ្នកណា​ខ្លះ​គួរ​តែ​ចូលរៀន​វគ្គ​សិក្សា​ខ្លី​នេះ៖ ១ អ្នក​ដែល​កំពុង​មាន​អាជីវកម្ម​ស្រាប់ ២ អ្នក​ដែល​កំពុង​បំពេញ​ការងារ​​ផ្នែក​ទីផ្សារ​ អ្នក​កាន់​ហ្វ៊េសប៊ុក​ផេក ឬ​អ្នក​មាន​​បំណង​ចង់​បើក​អាជីវកម្ម​នា​ពេល​អនាគត ៣ អ្នក​ដែល​​ចង់​ពង្រីក​ការ​យល់​ដឹង​បន្ថែម ​អំពី​​ការ​ធ្វើ​ទីផ្សារ​តាម​បែប​ទំនើប ៤ អ្នក​ធ្វើ​ការ​ងារ​ទីផ្សារ (Non Marketing Manager & Marketing Manager) ៥ បុគ្គលិក​ផ្នែកលក់ដែល​ចង់​ចេះ​ផ្នែក​ធ្វើ​ទីផ្សារ ៦ អ្នក​ដែល​ចង់​ពង្រីក​ការល​ក់​តាមបែប​ទំនើប ក្រោយ​ពី​បញ្ចប់​ការ​សិក្សាលោក​អ្នកនឹង៖ ១ ទទួល​បាន​នូវ​ចំណេះ​ដឹង​​អំពី​​មូលដ្ឋាន​គ្រឹះ​នៃ​ការ​​សរសេរ​អត្ថបទ​ផ្សាយពាណិជ្ជកម្ម ឬ​អត្ថបទ​ឃោសនា ២ យល់​​ពី​សិល្បៈ​នៃ​ការ​បង្កើត​គំនិត និង​ពាក្យ​ប្លែកៗ តែ​សាមញ្ញ ៣ យល់​ពី​ការ​រៀបចំ​នូវ​ខ្លឹមសារ​សម្រាប់​ការ​ផ្សព្វផ្សាយ​ ៤ យល់​ពី​ការ​ប្រើ​ប្រាស់រូបមន្ត​សរសេរ​ និង​ការ​បង្កើត​ពាក្យ​ស្លោកផ្សេងៗ ៥ ចេះ​សរសេរ​អត្ថបទ​ឃោសនា​ច្រើន​ទម្រង់ ៦ យល់​ពី​​គន្លឹះ​ផ្សេងៗ​ទៀត ៕ តម្លៃ​សំបុត្រ ៧០​ដុល្លារ។ ចុះឈ្មោះកក់សំបុត្រឥឡូវនេះ https://goo.gl/forms/guUxvpnorsrjYB2r2 ព័ត៌មាន​ផ្សេងៗ សូម​ទាក់ទងមក​លេខ ០១០ ២៤ ៣៣ ៤៤/០១៧ ៤៩ ៥៩ ៦០៕
[caption id="attachment_69197" align="aligncenter" width="670"] សកម្មភាពសិក្សា[/caption]