"មាគ៌ាបញ្ញវន្ត" ចង់ដឹងទេថាមានអ្វីប្លែកក្នុងថ្ងៃអាទិត្យនេះ ?
ពេលវេលាទន្ទឹងរង់ចាំបានមកដល់ហើយ សិក្ខាសាលាស្ដីពី “មាគ៌ាបញ្ញវន្ត” តើពួកគាត់បានឆ្លងកាត់អ្វីខ្លះ ទើបមានថ្ងៃនេះ? តើពួកគាត់មានអ្វីចង់ចែករំលែកដល់យុវជនជំនាន់ក្រោយ?
“មាគ៌ាបញ្ញវន្ត” ជាប្រធានបទមួយប្លែកបំផុត មិនដែលធ្លាប់មានសិក្ខាសាលាមួយណា ដែលបានដាក់ប្រធានបទនេះ ពីមុនមកឡើយ។ ក្នុងខែមិនាខាងមុខនេះ ក្រុមមាគ៌ាឆ្ពោះទៅអនាគត (A2F) នឹងលើប្រធានបទនេះមកបង្ហាញដល់អ្នកចូលរួម ហើយគោលបំណងរបស់កម្មវិធីធំបំផុត គឺចង់លើកតម្កើង និងផ្តល់ឱកាសដល់ចាស់ព្រឹទ្ធាចារ្យវ័យចំណាស់និងបញ្ញវន្តខ្មែរ ដើម្បីចែករំលែក បទពិសោធន៍ បណ្ដុះការគិត និងផ្ដល់ចំណេះដឹងថ្មីៗដល់យុវជន ដើម្បីជួយប្រទេសនាពេលអនាគត ដូចពាក្យចាស់លោកពោលថា "ទំពាំងស្នងឫស្សី" ។
ជាពិសេសក្រុមមាគ៌ាឆ្ពោះទៅអនាគត (A2F) នឹងអញ្ជើញវាគ្មិនល្បីៗ សុទ្ធសឹងតែជាជើងចាស់ ដែលបានប្រឡូកក្នុងវិស័យអាជីពការងារខុសៗគ្នា មកចែកបទពិសោធន៍ និង ឧបសគ្គផ្ទាល់ខ្លួនឯង ដែលជួបប្រទះកន្លងមក។
គ្រាន់តែឃើញចំណងជើងបែបនេះ អ្នកយល់ដូចម្តេច ? បើចង់ជ្រាបច្បាស់ នៅចាំអីទៀត ចូលរួមសិក្ខាសាលា "មាគ៌ាបញ្ញវន្ត" ចូលរួមលើកកម្ពស់គុណតម្លៃខេមរៈព្រឹទ្ធាចារ្យ ទាំងអស់គ្នា ព្រមទាំងមានតារាល្បីចូលរួមសម្តែងផងដែរ។

សិក្ខាសាលានេះរៀបចំឡើងនៅថ្ងៃអាទិត្យ ទី១៧ ខែមិនា ឆ្នាំ២០១៩ នេះ នៅមជ្ឍមណ្ឌលសហប្រតិបត្តការកម្ពុជា ជប៉ុន (CJCC) ចាប់ពីម៉ោង ១: ០០ រសៀល តទៅ។
ប្រញាប់កក់សំបុត្រឥឡូវនេះតាមរយៈ https://goo.gl/forms/NTkES6WmJiZ1KLzA3



