កម្មវិធី Spark.4 វិលមកសារជាថ្មី ជាមួយប្រធានបទដ៏អស្ចារ្យ "Business Expansion" !​



 

ក្រោយពី Spark.3 បានកន្លងផុតទៅជាមួយប្រធានបទ ‘‘Artificial Intelligence and Future Career” ហៅកាត់ថា AI នោះ ឥឡូវ Spark.4ក៏បានបង្ហាញខ្លួនហើយ។

តើ Spark.4 នឹងនាំយកប្រធានបទអ្វីមកនិយាយ ជួបគ្នាឆាប់ៗនេះ ក្នុងកម្មវិធីរបស់ Spark.4 ដែលនឹងលើកយកប្រធានបទមួយដែលថ្មី​មួយទៀត ពុំធ្លាប់មានពីមុខមក គឺជជែកអំពីប្រធានបទ “Business Expansion” អាចនិយាយក្នុងន័យសមញ្ញបានថាគឺ ការពង្រីកអាជីវកម្ម ។  

កន្លងមកតាមការស្រាវជ្រាវ អាជីវកម្មមួយចំនួននៅក្នុងប្រទេសកម្ពុជាកំពុងតែរីកចម្រើន តែបណ្តុំអាជីវកម្មទាំងនោះមានបំណងចង់ពង្រីកវិសាលភាពរបស់ខ្លួនទៅក្នុងទីផ្សារក្នុងស្រុក និង ក្រៅស្រុកបន្ថែមទៀត តែ​មិនដឹងប្រើវិធីសាស្រ្តណា ឬ ធ្វើដោយរបៀបណា? ដោយឃើញកត្តាទាំងនេះ​ Spark.4 ក៏បានបង្កើតកម្មវិធីនេះ ឡើង ក្នុងន័យឲ្យវាគ្មិនល្បីៗ ដែលកំពុងជោគជ័យលើអាជីព និង បានពង្រីកអាជីវកម្មរបស់ខ្លួនបានច្រើនកន្លែងកន្លងមក ត្រៀមចែករំលែកអំពីវិធីសាស្រ្តជាច្រើនក្នុងការ ធ្វើឲ្យអាជីវកម្មមានការរីកចម្រើន និង អាចពង្រីកខ្លួនបានធំជាងមុនបន្ថែមទៀត។ ដូច្នេះម្ចាស់អាជីវកម្ម បង ប្អូន ដែលមានបំណងចង់ចូលរួមប្រញាប់ចុះឈ្មោះឲ្យទៅប្រយ័ត្នស្តាយ។

សម្រាប់វាគ្មិនពិសេសៗ ល្បីៗ ដែលត្រៀមនឹងចែករំលែកមាន៖

1១. លោក កែវ ឡង់ឌី ជាសហស្ថាបនិករបស់ក្រុមហ៊ុន Baby Outlet និង Sromoch Trading Solutions

2២. កញ្ញា ម៉ៅ សាលីន ជាម្ចាស់ស្ថាបនិក ហាងនំ THE CAKE

3៣. លោក សៅ ផល រាជសី ជាម្ចាស់ស្ថាបនិក Kouprey Creative Solutions

4៤ .លោក វី ចន្រ្តា រង្សី ស្ថាបនិក និង ជានាយកប្រតិបត្ត ហាងកាហ្វេ Alarm Clock

5៥. លោក ខន ជុំដារ៉ា ជានាយកប្រតិបត្តហាងកាហ្វេ THE KOI និង ជានាយកគ្រប់គ្រង TUBE CAFÉ។

 

ជាមួយគ្នានេះដែរ កម្មវិធីនឹងប្រព្រឹត្តទៅនា ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១ វេលាម៉ោង ៩:០០ ព្រឹក ដល់ ម៉ោង :០០ ល្ងាច ទីតាំង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)

តោះរងចាំអីទៀត ចុះឈ្មោះតាមរយៈ៖ https://bit.ly/2J1jdQc ឥឡូវនេះ។