ការពង្រីកអាជីវកម្ម ឬ Business Expansion ជាកម្មវិធីអ្វី?​



SPARK.Phnom Penh ជាវេទិកាចែករំលែកគំនិតតាមរយៈការនិយាយជាសាធារណៈ (Public Speaking) និងពិភាក្សាតុមុខ (Panel Discussion) ។​ SPARK គឺជាគម្រោងមួយក្នុងចំណោម គម្រោងទាំង​៤​​ (Leadership Community Toastmasters, SPARK. Phnom Penh, Local Guy and Impact Sharing) ក្នុង INSPIRED.Cambodia

 

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុង គោលបំណង ​​ស្វែងរកគំនិតថ្មីដែលអាចផ្តល់ប្រយោជន៍ដល់សង្គមទាំងមូល និងបើកឪកាសអោយ មនុស្សដែលជោគជ័យលើវិថីរបស់ខ្លួននិងយុវជនមកធ្វើជាវាគ្មិន ដើម្បី​​បង្ហាញពីសក្តានុពលរបស់ខ្លួន ទៅដល់អ្នកដទៃ​ក៏ដូចជារៀនពីបទពិសោធន៍របស់គ្នាទៅវិញទៅមក​ឆ្ពោះទៅកាន់ការដោះស្រាយនូវបញ្ហាក្នុងសង្គមជាតិដោយមានប្រសិទ្ធិភាព ។

 

 

ស្ថាបនិករបស់ INSPIRED.Cambodia គឺលោក​ថៃ វ៉ាន់ថា (THAI VANTHA) ឬហៅថា ជើរី​ ថៃ  (JERRY THAI) ដែលលោកផ្តួចផ្តើមបង្កើតសហគមន៏នេះឡើងជាមួយនឹង លោក ខេមរា រួមជាមួយយុវជនស្មគ្រ័ចិត្តដទៃទៀតដោយលោកមើលឃើញថានៅក្នុងសង្គមសព្វថ្ងៃមានយុវជនជាច្រើនដែលមានសមត្ថភាព ប៉ុន្តែមិនដឹងថាគួរតែបញ្ចេញនៅកន្លែងណា ក្នុងពេលណា​ តាមរយៈអ្វី​ មួយវិញទៀតលោកចង់ធ្វើជាអ្នកតម្រង់ទិសអោយយុវជនរៀនពីភាពជាអ្នកដឹកនាំ​និងស្គាល់ពីខ្លួនឯងច្បាស់។​

 

                                

SPARK. Phnom Penh បានបង្កើតឡើង៣ដងរួចមកហើយ​៖

  • SPARK.1 ធ្វើក្រោមប្រធានបទ “Redefine Your Success”

  • SPARK.2 ធ្វើក្រោមប្រធានបទ “Entrepreneurship and Start-up”

  • SPARK.3 ធ្វើក្រោមប្រធានបទ “Artificial Intelligence and Future Career ”


ជាងនេះទៅទៀតក្រុមការងារនិងយុវជនស្មគ្រ័ចិត្តរបស់ SPARK. Phnom Penh កំពុងតែរៀបចំធ្វើ SPARK. 4 ឡើងនៅថ្ងៃទី​០២ ខែមិថុនា​ ឆ្នាំ២០១៩​ខាងមុខនេះផងដែរ នៅសាលសម្តេច​​តេជោ ហ៊ុនសែន ក្នុង​វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (ITC) ក្រោមប្រធានបទ “Business Expansion” ឫ​មានន័យថា ​“ការពង្រីកអាជីវកម្ម”។

មូលហេតុដែលពួកយើងជ្រើសយកប្រធានបទនេះដោយសារតែចង់ជួយសហគ្រិនគ្រប់រូបទាំងទើបបង្កើតអាជីវកម្មថ្មី និងចាស់​អោយយល់ដឹងពីវិធីសាស្រ្តដ៏ត្រឹមត្រូវក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ​ រួមទាំងពង្រឹងសេដ្ឋកិច្ចនៅក្នុងប្រទេសផងដែរ។

 

ចង់ចូលរួមទេ​ តោះចុះឈ្មោះឥឡូវនេះ !