កម្មវិធីដ៏ធំមួយដែលសិស្សត្រៀមប្រលងទី១២ និង និស្សិតមិនគួរមើលរំលង​



 

៣ខែទៀតរដូវកាលប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមនឹងមកដល់ហើយ កំឡុងពេលដ៏ខ្លីនេះសិស្សានុសិស្សទី១២ទាំងអស់គួរតែកាត់បន្ថយការសប្បាយជាមួយរឿងដែលមិនសូវបានផល ហើយងាកមកចំណាយពេលចូលរួមកម្មវិធីណាដែលមានវាគ្មិនចែករំលែបទពិសោធអំពីវិធីសាស្ត្រក្នុងការតៀមប្រលងទី១២ឱ្យបាននិទេសល្អវិញទើបប្រសើរ។ ម្យ៉ាងវិញទៀត សិស្សនិសិ្សតសកលវិទ្យាល័យក៍គួរតែរៀបចំខ្លួនឱ្យបានល្អដើម្បីតៀមខ្លួនក្នុងការចាប់យកអាជីពការងារពេលដែលបញ្ចប់ថ្នាក់ឧត្តមសិក្សាដែរ។

ថ្មីៗនេះក៍មានកម្មវិធីសិក្ខាសិលាដ៏ធំមួយដែលមានវាគ្មិនចំនួន០០នាក់នឹងចែករំលែកទៅលើប្រធានបទទាក់ទងនឹងវិស័យអប់រំដែលផ្តោតសំខាន់ទៅលើការតៀមខ្លួនសម្រាប់ការប្រលងបាក់ឌុបខាងមុខ​ ហើយក៍មានវាគ្មិនចំនួន៥០០នាក់ទៀតដែលទទួលបានជោគជ័យក្នុងវិស័យការងារនិងអាជីវកម្មផ្សេងៗគ្នា ក៏បានត្រៀមចូលខ្លួនជាស្រាច់ក្នុងការចែករំលែកបទពិសោធទៅលើប្រធានបទដែលទាក់ទងទៅនឹងយុទ្ធសាស្ត្រនិងការត្រៀមខ្លូនឱ្យបានល្អក្នុងវិស័យអាជីពការងារទៅតាមជំនាញ។

កម្មវីធីនេះ មានឈ្មោះថា GENIUS Tables Cambodia ដែលត្រូវបានរៀបចំឡើងដោយយុវជនស្ម័គ្រចិត្តមួយក្រុម ក្នុងគោលបំណងរួមចំណែកលើកស្ទួយវិស័យអប់រំនិងអាជីពការងារ ដែលជាកិច្ចពិភាក្សា​ប្រកបដោយភាពឆន្ទៈនៃភាពស្និតស្នាលរវាងអ្នកចូលរួម​ និងវាគ្មិនកិត្តិយសផ្ទាល់ ។ ហើយកិច្ចពិភាក្សានេះនឹងកើតមានឡើងក្នុងលក្ខណជាទម្រង់ តុមួយ វាគ្មិនមួយ ជាមួយអ្នកចូលរួម១០នាក់​ក្នុងមួយតុ។​​

កម្មវិធីនេះរៀបចំឡើង សម្រាប់សិស្សវិទ្យាល័យ និងសិស្សនិស្សិតសកលវិទ្យល័យ ដែលត្រូវការជាចំបាច់នូវការពិភាក្សាតម្រង់ទិសពីសំណាក់រៀមច្បងដែលជាអ្នកធ្លាប់បានឆ្លងកាត់ភាពលំបាកហើយចែករំលែកទៅកាន់ទំពាំងថ្មី ឫយុវជនជំនាន់ក្រោយ ដោយពាំនាំយកបទពិសោធដែលមាន ដើម្បីជាចំណេះដឹងមូលដ្ឋានសម្រាប់ជាទន់ឆ្លើយតបទាក់ទិនទៅនឹងការវិធីសាស្ត្រដោះស្រាយបញ្ហាប្រឈមនិងផលវិបាកក្នុងវ័យជាយុវជនជំនាន់ថ្មីរបសពួកគេ ដូចជា សិស្សវិទ្យាល័យកំពុងជួបប្រទះភាពពិបាកសម្រាច់ចិត្តក្នុងការចាប់ជំនាញសិក្សាអ្វីដើមបន្តថ្នាក់ឧត្តមសិក្សា​ ហើយនិស្សិតសាកលវិទ្យាល័យវិញក៍កំពុងជួបផលវិបាកក្នុងការត្រៀមខ្លួនក្នុងការស្វែងរកការងារពេលដែលបញ្ចាប់ថ្នាក់មហាវិទ្យាល័យ។

GENIUS Tables Cambodia នឹងប្រព្រឹត្តទៅថ្ងៃទី ១៨ ឧសភា​ ២០១៩ ចាប់ផ្តើមពីម៉ោង ៨ ព្រឹកដល់ ១២ថ្ងៃត្រង់សម្រាប់សិក្ខាសិលា ហើយ៨ព្រឹកដល់៩យប់សម្រាប់កម្មវិធីទូទៅ។ ​

អត្ថប្រយោជន៍នៃការចូលរូម៖ 

. អ្នកចូលរួមមានឱកាសបង្កើតទំនាក់ទំនងស្និតស្នាលជាមួយនឹងវាគ្មិនកិតិ្តយសផ្ទាល់

. មានរយៈពេលរហូតដល់១ម៉ោងសម្រាប់សួរសំនួរទៅចម្ងល់របស់អ្នកទៅកាន់វាគ្មិន

៣. បង្កើនចំណេះដឹងស៊ីជម្រៅទាំក់ទងទៅនិងវិស័យអប់រំ និងអាជីការងារនៅកម្ពុជា

៤. អ្នកចូលរួមអាចអង្គុយជជែកពិភាក្សាជាមួយវាគ្មិនដោយផ្ទាល់សម្រាប់បញ្ហានិងដំណោះស្រាយល្អៗ។

៥. ទិញមួយថែមមួយនៅហាង Who’s Tea

៦. ការបញ្ចុះតម្លៃ២៥%នៅហាង Original JBL Cambodia

៧. ការបញ្ចុះតម្លៃ២៥%នៅហាង Gloria Jean’s សាខាធីខេ

៨. ការបញ្ចុះតម្លៃ១០%នៅហាង Burger Lab

៩. ការបញ្ចុះតម្លៃ៥០%សម្រាប់ការធ្វើដំណើរជាមួយ Grab

១០. ទទួលបាននំ Koh-Kae នៅក្នុងថ្ងៃកម្មវិធី

តោះចាំអីទៀត ទំនាក់ទំនង ដើម្បីកក់សំបុត្រឥឡូវនេះ !