រឿងមួយមិនទាន់ចប់ផង ឥឡូវ Huawei ត្រូវគេប្ដឹងថាបានលួចព័ត៌មានចរចាពាណិជ្ជកម្មសម្ងាត់ទៀត​



ក្រុមហ៊ុន CNEX និង CTO Yiren Ronnie Huang ដែលជាក្រុមហ៊ុន microchip ដែលគាំទ្រដោយក្រុមហ៊ុន Microsoft និង Dell បានដាក់ពាក្យបណ្ដឹងថ្មីៗនៅក្នុងរដ្ឋតិចសាស់ ដោយចោទប្រកាន់លោក Eric XU នាយកប្រតិបតិ្ដជាន់ខ្ពស់របស់ក្រុ​មហ៊ុន Huawei  ថាបានលួចព័ត៌មានសំងាត់របស់កិច្ចចរចាពាណិជ្ជកម្មរបស់ក្រុមហ៊ុន CNEX។

CNEX ​ចោទប្រកាន់ Huawei ថា​បានឲ្យបុគ្គលិកខ្លួនដើរតួជាអតិថិជនគោលដៅចូលទៅមើលក្រុមហ៊ុន CNEX ដើម្បីទទួលបានព័ត៌មានពីក្រុមហ៊ុន CNEX យកទៅអោយក្រុមហ៊ុន Huawei។​ ព័ត៌មានដែលCNEX បានប្ដឹងទៅក្រុមហ៊ុន Huawei ជាប្រភេទព័ត៌មានកិច្ចចរចាពាណិជ្ជកម្មសំងាត់របស់ក្រុមហ៊ុន CNEX ពាក់ទៅនឹងនាយកដ្ឋានសិក្សាស្រាវពីការផលិតបន្ទះ  Chip របស់ក្រុមហ៊ុន។

ក្រុមហ៊ុន CNEX បានអះអាងថាក្រុមហ៊ុន Huawei បានចំណាយពេលរាប់ឆ្នាំ ព្យាយាមលួចទិន្នន័យសម្ងាត់របស់ខ្លួន ស្របពេលដែលក្រុមហ៊ុនយក្សចិនមួយនេះ បានឆ្លើយតបទៅនឹងពាក្យបណ្ដឹងថា​ក្រុមហ៊ុន CNEX គឺជាអ្នកចូលរួមលួចព័ត៌មានសំងាត់កិច្ចចរចាពាណិជ្ជកម្មរបស់ក្រុមហ៊ុនដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយគេហទំព័រព័ត៌មានធំៗនៅក្នុងពិភពលោកនៅមិនទាន់អាចសុំការបំភ្លឺពីក្រុមហ៊ុនទាំងពីរនេះនៅឡើយនោះទេ។

គួរបញ្ជាក់ផងដែរក្រុមហ៊ុន Huawei បានធ្វើការប្ដឹងបកទៅកាន់ក្រុមហ៊ុន ​CNEX និង ក្រុមហ៊ុន CTO Yiren Ronnie Huang វិញដោយសារតែ Huawei  មានក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា Futurewei Technologies មានមូលដ្ឋាននៅរដ្ឋតិចសាស់ បង្កើតឡើងក្នុងឆ្នាំ ២០០១ ។ ជាប្រភេទក្រុមហ៊ុនបង្កើតឧបករណ៍ខ្សែកាប ( wireless ,telco kit)។ ក្នុងនោះក្រុមហ៊ុន Huawei បានចាត់ចែងក្រុមហ៊ុន ស្ថាបត្យកម្មផ្នែកផ្គត់ផ្គង់ SSD Card និង Chipនៅ ក្នុងក្រុមហ៊ុន Furturewei ចន្លោះពីឆ្នាំ ២០១១ ដល់ ខែ ឧសភា ឆ្នាំ ២០១៣ដែលមានឈ្មោះCTO Yiren Ronnie Huang ។

បើយោងតាមរបាយការណ៍របស់ Huawei បានបង្ហាញពីកិច្ចសន្យាពាណិជ្ជកម្មរវាងក្រុមហ៊ុន​ Furturewei និង ក្រុមហ៊ុន   CTO Yiren Ronnie Huang បានឲ្យឃើញថា រាល់ព័ត៌មានដែលក្រុមហ៊ុន Huang ធ្វើការនៅក្នុងក្រុមហ៊ុន Furturewei ត្រូវតែមានកំណត់ត្រានិងថតចម្លងរាល់ឯកសារដែលពាក់ព័ន្ធនឹងការផលិត ឲ្យទៅក្រុមហ៊ុន Futurewei ទាំងអស់ប៉ុន្ដែក្រុមហ៊ុន Huang មិនបានធ្វើតាមអ្វីដែលចុះកុងត្រាជាមួយក្រុមហ៊ុន​Futurewei ទេ។

បន្ទាប់ពីក្រុមហ៊ុនបានឈប់ធ្វើការជាមួយក្រុមហ៊ុន Huawei ក្រុមហ៊ុនបានទាក់ទងបុគ្គលិករបស់Huawei ឲ្យចូលទៅធ្វើការក្នុងក្រុមហ៊ុន CNEX ដោយមិនស្របទៅនឹងច្បាប់។

ជាមួយគ្នានេះផងដែរក្រុមហ៊ុន Huawei បានប្រាប់ការសែត Bloomberg ថាក្រុមហ៊ុនសូមធ្វើការបដិសេដទាំងស្រុងចំពោះការចោទប្រកាន់របស់ក្រុមហ៊ុន CNEX និង ក្រុមហ៊ុន CTO Yiren Ronnie Huang ដែលមានចោទប្រកាន់មកលើក្រុមហ៊ុន Huawei ។ ក្រុមហ៊ុន Huawei នឹងទន្ទឹងរង់ចាំការការពារកម្មសិទ្ធបញ្ញារបស់ខ្លួននៅក្នុងតុលាការ។

ក្រុមហ៊ុន Huawei បានក្លាយខ្លួនជាចំនុចកណ្ដាលនៃភាពចម្រូងចម្រាសនៅក្នុងក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី ដូលណាល់ត្រាំបានចាត់ទុក ក្រុមហ៊ុនផលិតទូរស័ព្ទដៃយក្សចិននេះ ចូលក្នុងបញ្ជីស្បែកខ្មៅ ។ បច្ចុប្បន្នក្រុមហ៊ុន Huawei កំពុងតែមានអាស្រូវ បន្ថែមមកលើខ្លួនថែមទៀត មិនចេះចប់មិនចេះហើយ ដូចអ្វីដែលបានរៀបរាប់មកខាងលើ ដូចជា ការលួចព័ត៌មានកិច្ចចរចារពាណិជ្ជកម្មសំងាត់របស់ក្រុមហ៊ុន និង វិវាទការឃុំឃាំងប្រធានហិរញ្ញរបស់ក្រុមហ៊ុនថែមទៀតផង៕

X
5s