ធនាគារ​ទាំង៥ដែល​សុវត្ថិភាព​​បំផុត​នៅ​អា​ស៊ី​​​​ឆ្នាំ​២០១៥​



នៅឆ្នាំ២០១៥ ធនាគារទាំង៥ដែលសុវត្ថិភាពបំផុតនៅអាស៊ីត្រូវបានជ្រើសរើសដោយទស្សនាវដ្ដី Global Finance ដោយវាយតម្លៃតាមឥណទានរយៈពេលវែង។ ១) ធនាគារDBS (សឹង្ហបុរី)៖ ធនាគារDBS ត្រូវបានបង្កើតឡើងនាឆ្នាំ១៩៦។ ធនាគារDBS ត្រូវបានគេចាត់ទុកថាជាធនាគារដែលសុវត្ថិភាពជាងគេនៅអាស៊ី តាំងពីឆ្នាំ២០០៩។ ធនាគារDBSមានប្រាក់ឥណទានល្អបំផុត។ សព្វថ្ងៃនេះ ធនាគារDBSមានសាខាចំនួន២៥០កន្លែង។ ២) ធនាគារOversea-Chinese Banking corporation  (សឹង្ហបុរី)៖ ស្ថាប័នបានចុះបញ្ជីផ្ដល់សេវាហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣២។  ស្ថាប័ននេះមានទ្រព្យសម្បត្តិច្រើនជាង២២៤ពាន់លានដុល្លារ(លុយសឹង្ហបុរី)។ ធនាគារ ឬ ស្ថាប័ននេះមានវត្តមានជាង១៥ប្រទេស។ ៣) ធនាគារUnited Overseas Bank  (សឹង្ហបុរី)៖ ធនាគារ United Overseas Bank  (សឹង្ហបុរី) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៣៥។ សាខាដំបូងគេបំផុតនៅប្រទេសសឹង្ហបុរី។ ធនាគារ United Overseas Bank  មានសាខាច្រើនជាង៦៨ នៅប្រទេសសឹង្ហបុរី និងមានសាខាប្រហែល៥០០ នៅប្រទេសចំនួន១៨ក្នុងតំបន់អាស៊ីប៉ាស៊ីភិច។ ៤) ធនាគារ Hang Seng  (ហុងកុង)៖ ធនាគារ Hang Seng  (ហុងកុង)ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៣៣។ ធនាគារ Hang Seng ជាធនាគារបែបពាណិជ្ជកម្ម។ វាមានសាខាជាង២២០កន្លែងក្នុងប្រទេសហុងកុង។ ៥) ធនាគារ China Development  (ចិន)៖ ធនាគារ China Development ត្រូវបានបង្កើតក្នុងឆ្នាំ១៩៩៤។ វាត្រូវបានដឹកនាំកម្រិតខ្ពស់ក្នុងជួរគណៈរដ្ឋមន្ត្រីរបស់ចិន។  ធនាគារ China Development បានដើរតួយ៉ាងសំខាន់សម្រាប់ការផ្ដល់ជំនួយគម្រោងហេដ្ឋារចនាសម្ព័ន្ធ៕ ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.asianranking.com