​ជំនាញ​៤​យ៉ាង​អ្នក​ត្រូវ​​តែ​ពង្រឹង​​ជាប្រចាំ​​​​ ​ដើម្បី​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​​មួយ​រូប​!​​



​​សហគ្រិន​ ​គឺ​ពិត​ជា​ត្រូវ​ការ​​ចំណេះដឹង​ ​និង​​ជំនាញ​ច្រើន​ដើម្បី​ប្រាកដ​ថា​​ ​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​អាច​ទៅ​មុខ​យ៉ាង​រលូន​ ​ហើយ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។​ ​​ដូច្នេះ​ហើយ​ ​សម្រាប់​អ្នក​ដែល​ចង់​ក្លាយ​ជា​​ ​សហគ្រិន​ឆ្នើម​យ៉ាងហោចណាស់​​ ​ត្រូវ​តែ​ពង្រឹង​ជំនាញ​សំខាន់ៗ​ខាងក្រោម​នេះ​៖ ​១) ​​ការ​សរសេរ​៖ ​អ្នក​មិន​ចាំបាច់​ក្លាយ​ជា​​មនុស្ស​ដែល​ពូកែ​សរសេរ​ល្អ​ឥតខ្ចោះ​នោះ​ឡើយ​ ​ប៉ុន្តែ​ក្នុង​នាម​ជា​សហគ្រិន​ម្នាក់​​ ​គឺ​ត្រូវ​តែ​ព្យាយាម​សរសេរ​អ្វី​ដែល​ខ្លី​ ​ច្បាស់​​ ​និង ​ងាយ​យល់​​​។ ​ជា​ធម្មតា​ទេ​​ ​​សហគ្រិន​ម្នាក់ៗ​តែងតែ​មាន​ការ​សរសេរ​​ ​និង ​ផ្ញើរ​​អ៊ីមែល​​ទៅ​កាន់​បុគ្គលិក​ ​និង ​ដទៃ​គូរ​រកស៊ី​ ​ឬ ​អតិថិជន​អំពី​​កិច្ចការ​ផ្សេងៗ​ ​ដូច្នេះ​ហើយ​ត្រូវ​តែ​​ប្រាកដ​ថា​ ​ការ​សរសេរ​របស់​អ្នក​ផ្តល់​គោលដៅ​ច្បាស់លាស់​ ​ចំពោះ​អ្នកអាន​​ដើម្បី​ជៀសវាង​​​ការភាន់ច្រឡំ​​ ​ព្រោះ​វា​ជា​ជំនាញ​ទំនាក់ទំនង​ដ៏​សែន​សំខាន់​។ ២) ​​ការ​ធ្វើ​បទ​បង្ហាញ៖​ ​បើ​ទោះបីជា​អ្នក​មាន​ផែនការ​ ​ឬ គម្រោង​ល្អ​ប៉ុណ្ណា​ក៏​ដោយ​ ​ប៉ុន្តែ​បើ​ការ​ធ្វើ​បទ​បង្ហាញ​​របស់​អ្នក​ទៅមុខ​ទៅ​ក្រោយ​មិន​រួច​​ ​គឺ​ប្រាកដ​ជា​មិន​អាច​​ផ្សាយ​​គំនិត​​នេះ​ដល់​ពួកគេ​នោះ​ឡើយ​​​​​​។ ​​ដូច្នេះ​ហើយ​ត្រូវ​ប្រាកដ​ថា ​​ការ​ធ្វើ​បទ​បង្ហាញ​របស់​អ្នក​ពិត​ជា​​ ​អាច​ទាក់ទាញ​អ្នកដទៃ​ឲ្យ​ស្តាប់​គម្រោង​ឬ​ផែនការ​នោះ​​​រហូត​ចប់​​​ ​​​ហើយ​យល់​ច្បាស់​អំពី​អ្វី​ដែល​អ្នក​ចង់​ប្រាប់​។ ​ដូច្នេះ​អ្នក​ត្រូវ​តែ​ព្យាយាម​ធ្វើ​បទ​បង្ហាញ​ ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ៣) ​​ការ​ចរចា​៖ ​ជា​ធម្មតា​ទេ​ ​ការ​រកស៊ី​​គឺ​តែងតែ​មាន​ការ​ពិភាក្សា​គ្នា​ ​និង ​ចរាចរ​គ្នា​លើ​​ចំណុច​មួយ​ចំនួន​​ក្នុង​គោលដៅ​ដើម្បី​​ ​ភាព​ប្រសើរ​ឡើង​ទាំង​អស់​គ្នា​ក្នុង​អាជីវកម្ម​។ ជា​មួយ​គ្នា​នោះ​ ​បើ​អ្នក​គ្មាន​សិល្បៈ​ក្នុង​ការចរចា​ទេ​នោះ​ ​វា​នឹង​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​​ឲ្យ​ទទួល​បាន​ចំណុច​វិជ្ជមាន​ខ្លាំង​ណាស់​​ ​ព្រោះ​តែ​​​មិន​អាច​បញ្ចុះបញ្ចូល​ឲ្យ​ភាគី​ម្ខាង​ទៀត​ព្រម​តាម​ការ​ចង់​បាន​របស់​អ្នក​។ ដូច្នេះ​​​ហើយ​អ្នក​ត្រូវ​តែ​ព្យាយាម​ពង្រឹង​​ ​ជំនាញ​ចរចា​ដើម្បី​​ ​ឲ្យ​​គ្រប់​ភាគី​ទាំង​អស់​ព្រម​ទទួល​។ ៤) ​ការ​ស្តាប់​៖ ​អ្នកខ្លះ​ ​ពូកែ​តែ​ខាង​និយាយ​តែម្នាក់​ឯង​ ​មិន​ព្រម​ស្តាប់​គេ​​នោះ​ទេ​​។ ​បើ​កាល​ណា​អ្នក​​មិន​ពូកែ​ស្តាប់​​ ​មាន​ន័យ​ថា​​ ​អ្នក​មិន​អាច​យល់​ច្បាស់​អំពី​បំណង​​ ​ឬ​ ​អ្វី​ដែល​​ភាគី​ម្ខាង​ទៀត​និយាយ​បាន​ឡើយ​ ​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ពិភាក្សា​ពិបាក​នឹង​សម្រេច​ខ្លាំង​ណាស់​។​ ​​ដូច្នេះ​ ​ត្រូវ​ស្តាប់​ឲ្យ​បាន​ច្រើន​ ​ដោយ​ព្យាយាម​យល់​​ឲ្យ​ច្បាស់​​ ​មុន​ពេល​និយាយ​ឆ្លើយតប​​ដើម្បី​ប្រាកដ​ថា​ ​អ្វី​ដែល​អ្នក​និយាយ​ទៅ​​នោះ​គឺ​មិន​បង្ក​បញ្ហា​ ​ហើយ​ផ្តល់​ប្រយោជន៍​ច្រើន​ទៀត​៕ ដោយ​៖ ​អ៊ុន​ ​ភក្តី​ ប្រភព៖ ​www.entrepreneur.com
X
5s