ប្រទេសដៃគូពាណិជ្ជកម្ម​ថៃ ​ដែល​​នាំផលិតផល​របស់ថៃចូល​ច្រើន​ជាង​គេ!​



ថៃបាននាំចេញផលិតផលរបស់ខ្លួនដែលមានតម្លៃប្រហែល ២១០,៩ ពាន់លានដុល្លារ នៅជុំវិញពិភពលោកក្នុងឆ្នាំ ២០១៥ ដែលស្មើនឹង ១,១ % នៃតួលេខនាំចេញទូទាំងពិភពលោក ដែលគិតជាទឹកប្រាក់គឺមានតម្លៃ រហូតទៅដល់ ១៨,៦៨៦ ពាន់ពាន់លានដុល្លារឯណោះ។ ក្នុងនោះដែរ ៦៣,៨% នៃផលិតផលសរុប ត្រូវបាននាំចេញទៅបណ្ដាប្រទេសអាស៊ី ហើយ១៣,១% ទៀតគឺត្រូវបានគាំទ្រដោយអាមេរិកខាងជើង។ ខាងក្រោមនេះគឺជាដៃគូដែលនាំចូលផលិតផលរបស់ថៃទាំង១៥ប្រទេស៖ ១) សហរដ្ឋអាមេរិក៖ ២៣,៧ ពាន់លានដុល្លារ (១១,២%) ២) ប្រទេសចិន៖ ២៣,៣ ពាន់លានដុល្លារ (១១,១%) ៣) ប្រទេសជប៉ុន៖ ១៩,៨ ពាន់លានដុល្លារ (៩,៤%) ៤) ហុងកុង៖ ១១,៦ ពាន់លានដុល្លារ (៥,៥%) ៥) ប្រទេសម៉ាឡេស៊ី៖ ១០ ពាន់លានដុល្លារ (៤,៨%) ៦) ប្រទេសអូស្ត្រាលី៖ ៩,៦ ពាន់លានដុល្លារ (៤,៦%) ៧) ប្រទេសវៀតណាម៖៨,៨ ពាន់លានដុល្លារ (៤,២%) ៨) ប្រទេសសិង្ហបុរី៖ ៨,៦ ពាន់លានដុល្លារ (៤,‌១%) ៩) ប្រទេសឥណ្ឌូណេស៊ី៖៧,៧ ពាន់លានដុល្លារ (៣,៧%) ១០) ប្រទេសហ្វីលីពីន៖ ៥,៩ ពាន់លានដុល្លារ (២,៨%) ១១) ប្រទេសឥណ្ឌា៖ ៥,២ ពាន់លានដុល្លារ (២,៥%) ១២) ប្រទេសកម្ពុជា៖ ៤,៩ ពាន់លានដុល្លារ (២,៣%) ១៣) ប្រទេសអាល្លឺម៉ង់៖ ៤,២ ពាន់លានដុល្លារ (២%) ១៤) ប្រទេសហុឡង់៖ ៤,២ ពាន់លានដុល្លារ (២%) ១៦) ប្រទេសឡាវ៖ ៤,២ ពាន់លានដុល្លារ (២%)
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.worldstopexports.com
X
5s