លោក Albert Einstein ៖«បើអ្នកមិនដែលមានកំហុស បានន័យថាអ្នកមិនដែលសាកល្បងអ្វីថ្មីទេ»
នេះគឺជាបណ្ដាំដ៏មានន័យបំផុត របស់លោក Albert Einstein ជាបិតារូបវិទ្យា និងជាទស្សនវិទូដ៏ល្បីមួយរូបសញ្ជាតិ អាល្លឺម៉ង់។
« បើអ្នកមិនដែលមានកំហុស បានន័យថាអ្នកមិនដែលសាកល្បងអ្វីថ្មីទេ»។
លោកចង់ដាស់តឿន ដល់មនុស្សគ្រប់គ្នាថា អ្នកនឹងមិនមានកំហុសឡើយ ប្រសិនបើអ្នកមិនដែលសាកល្បងអ្វីដែលថ្មីនៅក្នុងជីវិត។ មនុស្សម្នាក់ៗតែងតែមានកំហុស ហើយកំហុសនោះកើតមានឡើង ដោយសារតែការសាកល្បងអ្វីដែលថ្មីៗ ព្រោះថា អ្នកមិនអាចរស់នៅក្នុងសង្គម ដោយមិនដឹងពីអ្វីថ្មីៗ ដែលគ្រប់គ្នាកំពុងជួបប្រទះនោះទេ។
កុំព្យាយាម ធ្វើឲ្យខ្លួន ឯងក្លាយជាកង្កែបក្នុងអណ្ដូង ដោយសារតែការខ្លាចមានកំហុសអី៕
រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១៧ ៤៩ ៥៩ ៦០
ប្រភព៖ 1quotes.org