ក្នុង​នាម​ជា​ម្ចាស់​ក្រុមហ៊ុន តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ក្រុមការងារ​មាន​ការ​គ្រប់គ្រង​ល្អ?​



ក្រុមការងារ​គឺ​ជា​ស្នូល​របស់​ក្រុមហ៊ុន ដរាប​ណា​ក្រុមហ៊ុន​មួយ​មាន​កម្លាំង​ជា​ក្រុម​ខ្លាំង​ក្លា​ហើយ​នោះ ទោះ​មាន​បញ្ហា​អ្វី​ក៏​ឡើង ក៏​មិន​អាច​មក​បំបាក់​បាន​ដែរ។ ហេតុដូចនេះ​ហើយ​ក្នុង​នាម​ខ្លួន​អ្នកជា​ម្ចាស់​ក្រុមហ៊ុន​មួយ​រូប​នោះ តើ​អ្នក​​គួរ​តែ​​មាន​យុទ្ធសាស្ត្រ​បែប​ណា​ខ្លះ​ដើម្បី​បង្កើន​សមត្ថភាព​គ្រប់គ្រង​ក្រុម​ការងារ​របស់​ខ្លួន​?

១) ជ្រើសរើស​អ្នក​ណា​ដែល​ឆ្លាត​ជាង​អ្នក៖ ពេល​ខ្លះ​អ្នក​​អាច​រវល់​ ដល់​ថ្នាក់​ខ្វះ​ពេលវេលា​ក្នុង​ការ​គ្រប់គ្រង​ក្រុមហ៊ុន។ ដូចនេះ​អ្នក​​អាច​ជួល​នរណា​ម្នាក់​មក​ក៏​បាន​ដែល​ពួក​គេ​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​​ដឹកនាំ ​ប្រកប​ដោយ​ភាព​​ឆ្លាត​វាងវៃ និង​មាន​ដំណោះស្រាយ​ល្អៗ ជានិច្ច​សម្រាប់​ប្រធាន​ក្រុមហ៊ុន ។

២) មាន​គោលដៅ​ច្បាស់លាស់៖ កាល​ណា​អ្នក​​កំណត់​គោលដៅ​ច្បាស់លាស់​មួយ អ្នក​ងាយ​នឹង​ដឹកនាំ​ក្រុម​ឲ្យ​ទៅ​រក​ភាព​ជោគជ័យ​ណាស់​។ ម្នាក់ៗគឺ​​សុទ្ធ​តែ​ដឹង​ថា​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទិសដៅ​ណា​ទាំង​អស់។

៣) គួរ​តែ​ឧស្សាហ៍​ប្រជុំ៖ ការ​ប្រជុំ​​គឺ​ជា​ការ​ត្រួសត្រាយ​ផ្លូវ ក្នុង​ការ​ឈាន​ទៅ​រក​គោលដៅ។ រាល់​បញ្ហា​និង​វិបត្តិ​ទាំង​ឡាយ​អាច​នឹង​ត្រូវ​​ដោះស្រាយ​ក្នុងអង្គប្រជុំ។ ប៉ុន្តែ បុគ្គលិក​ខ្លះ​ហាក់​ដូច​ជា​មិន​សូវ​ចូលចិត្ត​ការ​ប្រជុំ​ទាល់តែ​សោះ ដោយ​សារ​ពួក​គេ​លើក​ឡើង​ថា ការ​ប្រជុំ​ច្រើន​គឺ​នាំ​ឲ្យ​ខាត​បង់​​ពេលវេលា ម្យ៉ាង​ទៀត​ពួក​គាត់​ត្រូវ​យក​ពេលវេលា​នោះ​មក​ធ្វើ​ការងារ​ដែល​នៅ​សេសសល់​គឺ​ល្អ​ជាង។ ប៉ុន្តែ​នេះ​គ្រាន់​តែ​​ជា​លេស​ប៉ុណ្ណោះ។ បើ​លោក​អ្នក​ជាប់​អន្ទាក់​នៃ​ការ​គិត​បែប​នេះ​ហើយ​នោះ រាល់​ការ​ប្រជុំ​មិន​ថា​សំខាន់​ប៉ុណ្ណោះ វា​នឹង​ប្រែក្លាយ​ទៅ​ជា​អត់​ប្រយោជន៍​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ Forbes.com

X
5s