បើអ្នកមានអារម្មណ៍ថា ហត់នឿយ និង​អស់កម្លាំងជារឿយៗ អ្នកគួរសាកល្បងវិធីសាស្រ្ដទាំង ៦យ៉ាងនេះ​



គ្រប់គ្នាតែងតែជួបភាពហត់នឿយ អស់កម្លាំង ងងុយគេង ឈឺក្បាលជាប្រចាំ បន្ទាប់ពីប្រកបការងារប្រចាំថ្ងៃ​ឬការសិក្សាជាដើម ដែលជាកត្ដាមួយអាចជះឥទ្ធិពលអវិជ្ជមានសុខភាពរបស់អ្នកម្ដងបន្ដិចៗដោយមិនដឹងខ្លួន។ ទោះជាយ៉ាងណាក៏ដោយបញ្ហាតែងមានដំណោះស្រាយ ដូច្នេះហើយថ្ងៃនេះយើងនឹងលើកយកវិធីសាស្រ្ដមួយចំនួនដែលអាចជួយកាត់បន្ថយបញ្ហាទាំងនេះបាន។

១. អ្នកគួរតែផ្ដាច់របបអាហារមួយចំនួន

មានការសិក្សាមួយចំនួនបានលើកឡើងថា ការភ្ងាក់ដឹងខ្លួ​ននៅពេលយប់ស្របពេលដែលយើងកំពុងគេងលង់លក់អាច ធ្វើឲ្យប៉ះពាល់ដល់ចរន្ដប្រាសាទ និង​ ថាមពលរបស់យើងនៅពេលថ្ងៃ ដែលធ្វើឲ្យយើងអស់កម្លាំងនិង គ្មានថាមពលសម្រាប់ធ្វើការ។​ ប​ញ្ហាទាំងនេះកើតមានឡើង​ ដោយសារតែអ្នកបរិភោគអាហារដែលមានជាតិស្ករច្រើន និង សារជាតិអារហារដែលមានជាតិម្សៅពណ៍សមួយចំនួន ដែលពពួកសារជាតិទាំងនេះវាធ្វើឲ្យប៉ះពាល់ដល់ចរន្ដឈាម និង កម្រិតនៃ Serotoninក្នុងសារពាង្គកាយរបស់មនុស្ស ។ Serotonin គឺជាសារធាតុបញ្ចូនការគេងរបស់មនុស្សទៅប្រព័ន្ធសរសៃប្រសាទ។​ ដូចនេះហើយបើអ្នកបរិភោគអាហារដែលមានជាតិស្ករ និង ជាតិម្សៅសច្រើនវានឹងធ្វើឲ្យកម្រិត Serotonin ធ្លាក់ចុះ ដែលជាមូលហេតុធ្វើឲ្យអ្នកពិបាកទទួលទានដំណេកក្នុងពេលយប់។

២. ផឹកទឹកឲ្យបានច្រើន

ទឹកមានសារៈសំខាន់ណាស់សម្រាប់ដឹកជញ្ចូនសារធាតុចិញ្ចឹមផ្សេងៗក្នុងសាពាង្គកាយមនុស្ស។ មិនតែប៉ុណ្ណោះវាដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្សាបជាតិពុលក្នុងថ្លើម និង កាត់បន្ថយកាកសំណល់ចេញពីរាយកាយរបស់យើង ។ ការទទួលទានទឹកមិនគ្រប់គ្រាន់អាចធ្វើអ្នកអស់កម្លាំង និង ខ្សោយជាប្រចាំ អ្នកគួរតែទទួលទានឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ ២៥០មីលីត្រ ក្នុងមួយថ្ងៃសម្រាប់មនុស្សដែលមាន ទម្ងន់ ១០គីឡូក្រាម និង ២ លីត្រក្នុងថ្ងៃសម្រាប់មនុស្សដែលមាន ទម្ងន់ ៨០ គីឡូក្រាម។

៣. បរិភោគតិចៗ ប៉ុន្ដែបរិភោគឲ្យបានច្រើនដង

អ្នកគួរតែផ្លាស់ប្ដូររបបអាហាររបស់អ្នក ដោយផ្លាស់ប្ដូរវាពីការបរិភោគតែម្ដងឆ្អែត មកបរិភោគតិចមិនឆ្អែត តែបរិភោគច្រើនវិញក្នុងមួយថ្ងៃ ។ អ្នកអាចបរិភោគអាហារចន្លោះពី ៤ ម៉ោងម្ដងក្នុងថ្ងៃ ដើម្បីជួយទ្រទ្រង់ និង ផ្គត់ផ្គង់ថាមពលក្នុងសាពាង្គកាយរបស់អ្នកអោយថេរក្នុងរយៈពេលមួយថ្ងៃពេញ។ ហើយអ្នកត្រូវបរិភោគអាហារណាដែលមានជាតិសរសៃខ្ពស់និង មានកម្រិតជាតិស្ករទាប។

៤. ហាត់ប្រាណជាប្រចាំ

ការបញ្ចេញសកម្មភាពនៃរាង្គកាយ មិនត្រឹមតែមានអត្ថប្រយោជន៍ចំពោះសុខភាពបេះដូង និង ចរន្ដឈាមតែប៉ុនោះទេ វាក៏អាចធ្វើឲ្យយើងបានបញ្ចេញនូវអរម៉ូន Endorphins បានផងដែរ។ Endorphins ជាប្រភេទអ័ម៉ូនដែលបញ្ចេញតាមញើស ក្រោយពីអ្នកធ្វើលំហាត់ប្រាណរួច អ្នកអាចមានអារម្មណ៍មានថាមពល នឹង មានភាពរឹងមាំជាងមុន ទោះបីជាហត់បន្ដិចក៏ដោយ។ ការធ្វើលំហាត់ប្រាណជាទៀងទាត់ នឹងជួយឲ្យអ្នកបំបាត់ភាពតាងតឹង និង អារម្មណ៍ធុញថប់ បានខ្លះ។ សម្រាប់អ្នកធ្វើក្នុងការិយាល័យគួរងើបចេញតុអង្គុយខ្លួនឯងខ្លះ ដើម្បីសម្រួលចលនាក្នុងរាងកាយរបស់យើងឲ្យកាន់តែប្រសើរជាងមុន ។

៥. យកផ្លែឈើ និង បន្លែ ជាអាហារបន្ថែមសម្រាប់ម្ហូបអាហារប្រចាំថ្ងៃរបស់លោកអ្នក

ផ្លែឈើ និង បន្លែមានពណ៍ចម្រុះ វាជាអាហាររូបបត្ថម ដែលល្អបំផុតសម្រាប់រាងកាយរបស់យើង ។ វាអាចធ្វើថាមពល និង សុខភាពរបស់យើងកាន់តែល្អប្រសើរជាប្រចាំ។ ផ្លែឈើនិង បន្លែ ផ្ទុកនូវវីតាមីនជាច្រើនមុខ​ សារជាតិរ៉ែ និង សារធាតុប្រឆាំងនិង​អុកស៊ីតកម្ម ក្នុងសាពាង្គកាយរបស់យើង។ ហើយវាថែមទាំងជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងសរសៃឈាមបានថែមទៀត​ផង។

៦. កាត់បន្ថយការផឹកគ្រឿងស្រវឹង

នៅពេលដែលអ្នកផឹកគ្រឿងស្រវឹងច្រើនពេក វា​អាចធ្វើឲ្យអ្នកមានអាម្មរណ៍ធុញទ្រាន់ តប់ប្រមល់ និង ឈឺក្បាល ខណៈដែលមនុស្សមួយចំនួនតែងតែយកគ្រឿងស្រវឹងមកផឹកដើម្បីបំបាត់ភាពតប់ប្រមល់ ប៉ុន្ដែបែរជាតប់ប្រមល់ឈឺក្បាលលើសដើម។ បើអ្នកមិនចង់អស់កម្លាំង​ តប់ប្រមល់ជាប្រចាំនោះទេ គួរតែកាត់បន្ថយផឹកគ្រឿងស្រវឹងដែលអាចប៉ពាល់ដល់សុខភាពរបស់អ្នកយ៉ាងធ្ងន់ធ្ងរនៅថ្ងៃអនាគត៕

X
5s