៥ ចំនុចដែលត្រូវដឹងពីការធ្វើអាជីវកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ី​



ឱកាស​ក្នុង​ការ​ធ្វើ​ជំនួញ​នៅក្នុ​ងប្រទេស​ឥណ្ឌូ​នេស៊ី​គឺ​នៅមាន​ច្រើន​ តែវាជា​រឿង​សំខាន់​ដែល​យើងត្រូវ​ធ្វើ​ការ​យល់​ដឹង​ជា​មុន​នូវ​អ្វីដែល​អា​ចធ្វើ​ទៅ​ដោយ​ត្រឹម​ត្រូវ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ។

ឥណ្ឌូ​នេស៊ី ​ជា​ប្រទេស​​ដែល​មាន​ចំនួន​ប្រជា​ជន​ច្រើន​ជាង​គេ​លំដាប់​ទី​បួន​នៅ​លើ​ពិភព​លោក ប្រជាជន​សរុប​មាន​ប្រមាណ​ ២៥០ លាននាក់។ ដោយ​សារ​មាន​ស្ថេរ​ភាព​សេដ្ឋ​កិច្ច​ក្នុ​ងប៉ុន្មាន​ឆ្នាំថ្មី​ៗនេះ​ អាច​ចាត់​ទុក​បានថា​ជា​ចំនុច​ក្តៅ​ និង​ជា​ថ្នាល​បណ្តុះ​បណ្តាលសម្រាប់​កា​រវិនិយោគ​ពី​វិនិយោគិន​ទាំង​ក្នុ​ងនិង​ក្រៅ​ប្រទេស​។ រដ្ឋាភិ​បាល​ឥណ្ឌូ​នេស៊ី​ទទួល​ស្គាល់​ថាវាជា​សក្តា​នុពល​ និង​បាន​ធ្វើ​ការ​ណែ​នាំក៏​ដូចជាលើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​បរទេស ហើយ​ក្នុ​ងខណៈនេះ​គេ​ក៏​កំពុង​ខិត​ខំ​ពង្រឹង​ផ្នែក​ច្បាប់​ និង​បទ​បញ្ញត្តិ​នានា​ដែល​ពាក់​ព័ន្ធដើម្បី​គៀង​គរ​ការ​វិនិយោគ​កាន់​តែ​ច្រើន​។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​ធនាគារ​ពិភព​លោកក្នុង​ឆ្នាំ ២០១៥ ស្តី​ពី​ការ​ធ្វើ​អាជីវកម្ម​ ឥណ្ឌូ​នេស៊ី​ស្ថិត​ក្នុ​ងលំដាប់​លេខ​ ១១៤ ក្នុង​ចំណោម​ប្រទេស​ ១៨៩ ក្នុងការ​បន្ធូរ​បន្ថយ​ផ្នែក​អាជីវកម្ម​។ ដូច្នេះ​អ្វី​ខ្លះ​ដែល​ SME ត្រូវ​ដឹង​ពី​ការ​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​ឥណ្ឌូ​នេស៊ី? ក្រឡែក​ទៅមើល​ចំនុច​មួយ​ចំនួនខាង​ក្រោម​នេះនឹង​​ជួយ​អ្នក​ឲ្យ​ដឹងពី​ការ​ធ្វើ​អាជីវកម្ម​ក្នុ​ងប្រទេស​ឥណ្ឌូ​នេស៊ី៖

១) ការចាប់​ផ្តើម​អាជីវកម្ម​

បើ​គិត​ជា​មធ្យម​ភាគ វាត្រូវ​ចំនាយ​ពេល​ ៥២.៥​ ថ្ងៃក្នុង​កាបររៀប​ចំចាប់​ផ្តើម​ដំណើរ​ការ​ជាអាជីវកម្មក្នុ​ងប្រទេស​នេះ ដែល​ក្នុ​ង​​នោះ​មាន​ ១០ ជំហាន​ពាក់​ព័ន្ធ បើ​អ្នក​ចង់​ធ្វើ​កា​រវិនិយោគ​ក្នុ​ងអាជីវកម្ម​វា​មាន​ផ្លូវ​ពីរធំៗដែគ​ត្រូវ​ដើរ​ និង​ពិចារណា។​

ជា​ធម្ម​តា​គឺ​ការ​បង្កើត​ជា​ក្រុម​ហ៊ុន​លក្ខណៈ ក្រុម​ហ៊ុន​ឥណ្ឌូ​នេស៊ី​ទទួល​ខុស​ត្រូវ​មាន​កម្រិត (Indonesian Limited Liability Company (PMA)) ដែល​តម្រូវ​ឲ្យ​មាន​ពីរ​ភាគ​ក្នុង​ការ​កាន់​កាប់​ភាគ​ហ៊ុន​ក្នុង​ក្រុម​ហ៊ុន​។ វាក៏​អាចជាជម្រើស​មួយ​ដែរ​ក្នុង​ការ​ក្លាយ​ខ្លួន​ទៅ​ជា ការិយា​ល័យ​តំណាង​ ប៉ុន្តែវា​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ការ​រឹត​បន្ដឹង​មួយ​ចំនួន​លើ​សកម្ម​ភាព​របស់​ក្រុម​ហ៊ុន​។ ទំនួល​ខុស​ត្រូវ​ដោយ​ឡែក​ធ្វើ​ឡើងតាម​រយៈការ​ជ្រើស​រើស​ធ្វើ​ជា​អ្នក​តំណាងមិន​ផ្ទាល់​​​ ដោយ​មានការ​តែង​តាំងក្រុម​ហ៊ុន​ក្នុងស្រុក​ធ្វើ​ជា​ភ្នាក់​ងារ​ ឬជា​អ្នក​ចែក​ចាយ​បន្តទៅក្នុង​ទីផ្សា​ដើម្បីលក់ផលិ​តផល​។

២) អ្នក​តំណាង​ក្នុង​តំបន់​

មានការ​ផ្លាស់​ប្តូរ​បទ​បញ្ញត្តិ​មួ​យនៅ​ក្នុង​ឆ្នាំ ២០១៣ ពាក់​ព័ន្ធទៅនឹង​ បទបញ្ញត្តិផ្នែក​ពន្ធដា ​ដែឡ​បាន​កំណត់​ថា យ៉ាង​ហោចណា​អ្នក​គ្រប់​គ្រង​ម្នាក់​ក្នុង​ក្រុម​ហ៊ុនត្រូវតែ​មាន​កាត​ពន្ធ​​ឥណ្ឌូ​នេស៊ី ឬកាន់​​លិខិត​បញ្ជាក់​លំនៅ​ស្ថាន​ផ្ទាល់​ខ្លួន​ក្នុង​ប្រទេស​ឥណ្ឌូ​នេស៊ី​ វា​មានន័យ​ថាអ្នក​ត្រូវកា​រមនុស្ស​ម្នាក់​នៅ​ក្នុ​ងក្រុម​ហ៊ុន​របស់​អ្នក​ដែល​មាន​សញ្ជាតិ​ឥណ្ឌូ​នេស៊ី​ ឬ​ជន​បរទេស​ដែល​បានទទួល​កា​រអនុញ្ញាត​ឲ្យ​បម្រើ​ការ​ងារ​ក្នុង​ក្រុម​ហ៊ុន​ដទៃ​ណាមូយ​ដែល​បាន​ចុះ​ឈ្មោះ​ចុះ​បញ្ជី​ក្នុង​​ប្រទេស​ឥណ្ឌូ​នេស៊ី​។

៣) ភាសា

ទោះ​ជា​ភាសា​អង់គ្លេស​ជា​ភាសា​សំខាន់​ចម្បង ​ដើម្បី​ប្រើ​ប្រាស់​ក្នុងការធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​ឥណ្ឌូ​នេស៊ី​ក៏​ដោយ តែអ្នក​ប្រហែល​ជា​ត្រូវ​ស្វែង​រកអ្នក​បក​ប្រែ​ម្នាក់​នៅ​ពេល​ដែល​អ្នកចង់​ទៅ​បើ​ក​អាជីវកម្ម​ ឬធ្វើ​ការ​នៅក្រៅ​ទីក្រុង​ហ្សាការតា។ ហើយ​ក៏​ជា​ការណែ​នាំ​មួយ​ដែរ​សម្រាប់អ្នក​ដែល​គួរព្រីន​ព័ត៌​មាន​លម្អិត​ពី​កាត​អាជីវកម្ម​របស់​អ្នក​ជា​ភាសា​​​ឥណ្ឌូ​នេស៊ី ដើម្បី​បង្ក​ភាព​ងាយ​ស្រួលដល់​ការ​ធ្វើ​អាជីវកម្ម​របស់​អ្នកជាមួយ​ដៃ​គូរ។​

៤) ថ្នាក់សក្តិ

ឋានានុក្រម​គឺ​ត្រូវ​បាន​គេ​គោរព​ខ្លាំ​ងបំផុត​នៅក្នុង​ប្រទេស​​​ឥណ្ឌូ​នេស៊ី វា​ជា​ការ​ល្អ​បំផុត​នៅក្នុងជំនួប​ពិភាគ្សា​លើក​ដំបូង​របស់​អ្នកជាមួស​ដៃ​គូដែល​ជា​ជនជាតិ​​​​ឥណ្ឌូ​នេស៊ី  ដែល​ឲ្យ​អ្នក​ដែលមានឋានៈខ្ពស់​ក្នុង​ក្រុម​ហ៊ុន​របស់​អ្នក​ជួប​ជាមួយ​អ្នក​ដែល​មាន​ឋានៈ​ប្រហាក់​ប្រហែលគ្នា​ជាមួយ​ក្រុម​ហ៊ុនជា​ដៃ​គូ។ វាជួ​យ​បង្ក​ភាព​ងាយ​ស្រួល​ដែល​មាន​អ្នក​តំណាង​ក្នុង​ប្រទេស​បាន​ធ្វើ​ការ​ណែ​នាំ​ដំបូង​។​​

៥) កាតព្វ​កិច្ច​នាំ​ចូល
ក្រុម​ហ៊ុន​មួយ​ធ្វើការ​នាំ​ចូល​ទំនិញ​ទៅកាន់​ប្រទេស​មួយ​ច្បាស់​ជា​ត្រូវ​កា​រលេខ​អត្ត​សញ្ញាណកម្ម​អ្នក​នាំ​ចូល​ ពីក្រសួង​ពាណិជ្ជកម្ម​ ឬ​ ក្រុមប្រឹក្សាសម្របសម្រួលការវិនិយោគ។ ផលិត​ផល​ភាគ​ច្រើនទាក់​ទាញ និង​ទាម​ទារ​កាតព្វ​កិច្ច​ក្នុង​ការ​នាំ​ចូល​រហូត​ដល់ ១៥ ភាគ​រយ។ ​ផលិត​ផល​មួយ​ចំនួន​ដូចជា សំលៀក​បំពាក់​វាយនភណ្ឌ ស្បែក​ជើង ទំ​និញ​អេឡិចត្រូ​និច ត្រូវការ​អាជ្ញាប័ណ្ណពិសេស​ពី​ក្រសួង​ពាណិជ្ជកម្ម​។

បើ​អាជីវកម្ម​របស់​អ្នកត្រៀម​ខ្លួន​រួចរាល់​​ហើយ​បន្ត​ធ្វើ​វា​ទៅ ​ពេល​ដែល​អ្នក​យល់ច្បាស់ពី​វប្បធម៌​ ទំនៀម​ទម្លាប់ និង​អាច​ឱប​យក​ឱកាស​នៃការធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​នេះ​បាន​​អ្នក​នឹង​មានឱកាសជោគ​ជ័យ​ច្រើន​។

ដោយ៖ យ៉ាយ៉ា
ប្រភព៖ myBusiness

X
5s