ទម្លាប់​អាក្រក់ ១២​យ៉ាង ​ដែល​បុគ្គល​ជោគជ័យ​តែង​តែ​ជៀសវាង​​​ដើម្បី​រក្សា​ភាព​ជោគជ័យ!​​



មាន​រឿង​ជា​ច្រើន​ដែល​បុគ្គល​ជោគជ័យ​តែ​ជៀសវាង​​ មិន​ប្រព្រឹត្ត​ព្រោះ​ថា​ ​ទម្លាប់​ឬ​សកម្មភាព​ទាំង​នោះ​តែង​តែ​ប៉ះពាល់​ទៅ​ដល់​ប្រសិទ្ធភាព​ការងារ​ ដែល​លទ្ធផល​ចុង​ក្រោយ​គឺ​ប៉ះពាល់​ទៅ​ដល់​ភាព​ជោគជ័យ​តែ​ម្ដង។ ​ថ្ងៃ​នេះ​ BizKhmer ​សូម​លើក​យក​ចំណុច​ ១២​យ៉ាង​ ដែល​បុគ្គល​ជោគជ័យ​តែង​តែ​ជៀស​វាង​មិន​ប្រព្រឹត្ត​នោះ​ទេ៖ ​ ​

១.​ធ្វើ​ការងារ​ច្រើនពេក​ បុគ្គល​ដែល​ជោគជ័យ​តែងតែ​ដឹង​ពី​ដែន​កំណត់​របស់​ខ្លូន​នៅពេល​ដែល​ពួកគេ​បំពេញ​កិច្ច​ការងារ​ បើទោះបីជា​ពួកគេ​មាន​ក្រមសីលធម៌​ល្អ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លូន​ក៏ដោយ ក៏​ពួកគេ​មិនដែល​ធ្វើការ​ហួស​ពី​ដែន​កំណត់​របស់​ខ្លួន​ក្នុង​រយ​:​ពេល​ដ៏​ខ្លី​ឡើយ យើង​គ្រប់គ្នា​សុទ្ធ​តែមាន​ដែន​កំណត់​របស់ខ្លួន ដូច្នេះ​យើង​ត្រូវតែ​ដឹង​ជានិច្ច​ថា​ តើ​សមត្ថភាព​ និង​កម្លាំង​របស់​យើង​អាច​ធ្វើ​បាន​កម្រិត​ណា​។​

២.​វក់​នឹង​បច្ចេកវិទ្យា​ទំនើប​​ ​ឧបករណ៍​បច្ចេកវិជ្ជា​ទំនើប​បាន​ និង​កំពុង​តែ​ប្រែក្លាយ​​មនុស្ស​ជាច្រើន​ឲ្យ​ទៅជា​ទាសករ​របស់​វា។ យើង​ប្រើប្រាស់​វា​ជា​រៀងរាល់ថ្ងៃ​ និង​ស្ទើរ​តែ​រាល់​ពេល​ សូម្បី​ក្នុង​វេលា​មិន​ចាំ​បាច់​ក៏ដោយ​។ ទោះជា​យ៉ាងណាក៏ដោយ​ បុគ្គល​ដែល​ជោគជ័យ​គេ​មិនដែល​ចំណាយ​ពេល​ច្រើន​ឥតប្រយោជន៍​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ​ ​ហើយ​ថែម​ទាំង​មិន​ធ្វើ​​​​រឿង​ដែល​គ្មាន​ផល​ចំណេញ​​​ថែម​ទៀត​ផង។ យ៉ាងណា​ក៏ដោយ ​បច្ចេកវិជ្ជា​ទំនើប​គួរតែ​ត្រូវ​បាន​យក​មកប្រើ​ប្រាស់​ដោយ​ភាព​ឆ្លាត​វៃ​និង​មាន​ទំនួល​ខុសត្រូវ​។​

៣.​គ្មាន​ផែនការ​ច្បាស់លាស់​ ​ប្រសិនបើ​យើង​គ្មាន​ផែនការ​ត្រូវ​បាន​រៀបចំ​សម្រាប់​ខ្លួន មាន​ន៍​យ​ថា​យើង​កំពុង​ត្រៀមខ្លួន​ទៅជា​បុគ្គល​បរាជ័យ​ហើយ ដូច្នេះ​អ្វី​ដែល​យើង​គួរ​ធ្វើ​នោះ​គឺ​ត្រូវ​រៀបចំ​គម្រោង​ជាមុនសិន​។​ ​

៤.​គ្មាន​ការ​យកចិត្តទុកដាក់​ ឬ​ផ្ដោត​​លើ​ចំណុច​ណា​មួយ​ច្បាស់​លាស់​​ ​ការ​ផ្លាស់​ប្តូរ​នូវ​កិច្ច​ការដែល​សំខាន់ៗ​មិន​មែន​ជា​រឿង​ដែល​ល្អ​ឡើយ យើង​ត្រូវ​ដឹង​ជានិច្ច​នូវ​បញ្ហា​អាទិភាព​ទី​១​ទី​២​និង​បន្តបន្ទាប់​នៅ​គ្រប់​ពេល​ទាំងអស់ ជំនួស​ដោយ​ការ​ធ្វើ​រឿង​ដែល​វឹកវរ​និង​មិន​ចាំបាច់​ក្នុង​ជីវិត​របស់​យើង គឺ​ត្រូវ​ព្យាយាម​ផ្តោត​ការ​ យកចិត្តទុកដាក់​ទៅ​ ​លើ​បញ្ហា​ដែល​ពិត​បាន​ហើយ​។​

៥.​ធ្វើការ​យឺត​ពេក​ ​នៅ​ក្នុង​បរិបទ​​នេះ​ ​​មិនមែន​មានន័យថា ​យើង​គួរតែ​ដោះ​ខ្លួន​ពី​ទំនួល​ខុសត្រូវ​ការងារ​របស់​ខ្លួន​ឡើយ តែ​គឺ​ពេល​ដែល​យើង​ចំណាយ​លើ​ខ្លួនឯង បើ​ទោះបីជា​យើង​ដឹង​​​ថា​ យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​នេះ ក៏​មិន​គួរ​ឲ្យ​វា​ក្លាយទៅជា​ទម្លាប់​ឡើយ​។ ការ​ទទួលទានដំណេក​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ពេល​យប់​គឺជា​កត្តា​ដ៏​សំខាន់​ដើម្បី​ក្លាយទៅជា​បុគ្គល​ជោគជ័យ​។

៦.​បោះបង់​កិច្ច​ការដែល​មិនទាន់​ធ្វើ​រួច​​ បុគ្គល​ដែល​ជោគជ័យ​មិនដែល​រត់ចោល​កិច្ច​ការដែល​ខ្លួន​មិនទាន់​បំពេញ​រួច​ឡើយ លោក​ Philip Stanhope ដែល​ជា​អតីត​រដ្ឋបុរស​របស់​ចក្រភព​អង់គ្លេស​នា​ស​.​វ​ទី​១៨ បាន​ផ្ដល់​នូវ​ដំបូន្មាន​កូន​របស់​លោក​ថា​ ៖«ត្រូវ​យល់​ពី​តម្លៃ​នៃ​ពេលវេលា ឆក់​យក​ឱកាស​ និង​រីករាយ​គ្រប់​ពេល​ទាំងអស់ មាន​ភាព​អត់ធ្មត់ គ្មាន​ការ​​ខ្ជិលច្រអូស​ និង​មិន​ត្រូវ​ទុក​ការងារ​ដល់​ស្អែក​ឡើយ គឺ​ត្រូវ​ធ្វើ​ថ្ងៃនេះ»​។​

៧.​មិន​ស្ដាប់​​សំដី​អ្នក​ដទៃ​ យើង​ត្រូវតែ​យកចិត្តទុកដាក់​ជានិច្ច​នៅពេលដែល​អ្នក​​ដទៃ​ ​​ចែករំលែក​នូវ​គំនិត​របស់​គេ​មកកាន់​យើង វា​នឹង​ជួយ​ឲ្យ​យើង​ទទួល​បាន​នូវ​គំនិត​ថ្មីៗ ហើយ​វា​អាច​ជា​ជំនួយ​នៅ​ពេល​ខ្លះ​ផង​ដែរ​។​

៨.​ធ្វើការ​តែ​ម្នាក់​ឯង​ ការ​ចំណាយ​ពេល​ធ្វើការ​តែ​ម្នាក់​ឯង ​នឹង​ធ្វើ​ឲ្យ​យើង​ធុញថប់​ខ្លាំង ជាពិសេស​នៅ​ពេល​​ដែល​យើង​ប្រញាប់ប្រញាល់​ក្នុង​ការ​បញ្ចប់​ការងារ​ឲ្យ​ទាន់​ពេល​កាលកំណត់ ដូច្នេះ​វា​នឹងធ្វើ​ឲ្យ​យើង​បាត់បង់​ឱកាស​ផង​ដែរ​។​

៩.​គិតថា​ខ្លូន​ឯង​ចេះ​អស់ហើយ​ ប្រសិនបើ​យើង​មិនបាន​ពង្រីក​បន្ថែម​នូវ​ចំណេះ​និង​ជំនាញ​របស់​ជាប្រចាំ​ទេ យើង​នឹង​មិនអាច​ទទួលបាន​នូវ​សមិទ្ធផល​ល្អ​នោះឡើយ ព្រោះថា​ខួរក្បាល​របស់​យើង​ចាំបាច់​ត្រូវតែ​រៀន​អ្វីដែល​ថ្មី​ជានិច្ច​ដើម្បី​បង្កើន​នូវ​ដែន​កំណត់​របស់​យើង​។​

១០.​កិច្ចប្រជុំ​ដែល​គ្មាន​ប្រយោជន៍​ ​បុគ្គល​ដែល​ជោគជ័យ​គឺ​តែងតែ​ជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ហើយ​ពួកគេ​មិនដែល​និយាយ​អ្វីដែល​គ្មាន​ប្រយោជន៍​នោះឡើយ លុះត្រាតែ​សំដី​នោះ​មាន​ខ្លឹមសារ​និង​ប្រយោជន៍​។​

១១.​មិន​ធ្វើការ​តាម​លំដាប់​ អ្នក​គួរតែ​រក​វិធីសាស្ត្រ​ធ្វើការ​តាម​លំដាប់លំដោយ​មិន​ចំណាយពេល​លើ​ការ​មួយ​ហើយ​ទៅមួយ​ទៀត តែ​ត្រូវរ​កវី​ធី​សាស្ត្រ​ដែល​អាចជួយ​ឲ្យ​អ្នកមាន​ផលិតភាព​។​

១២.​អនុញ្ញាត​ឲ្យ​មានការ​រំខាន​ គ្មាន​អ្នកណាម្នាក់​ចូលចិត្ត​ការដែល​ត្រូវបាន​គេ​រំខាន​ខណ​:​ដែល​គេ​កំពុង​បំពេញ​កិច្ចការ​នោះឡើយ ប្រសិនបើ​យើង​ត្រូវបាន​គេ​រំខាន​ពេលដែល​យើង​កំពុងធ្វើការ​នោះ​យើង​នឹង​មិនអាច​បង្កើនបាន​នូវ​ផលិតភាព​បានឡើយ តាម​ការសិក្សា​មួយ​បាន​ឲ្យ​ដឹងថា នៅពេលដែល​យើង​កំពុងធ្វើការ​អ្វីមួយ​ហើយ​ត្រួវបាន​គេ​រំខាន ខូ​រ​ក្បាល​របស់​យើង​យ៉ា​យ​ហោចណាស់​ត្រូវការ​ពេល​២៥​នាទី​ដើម្បី​ផ្តោតលើ​ការងារ​នោះ​ម្តងទៀត​៕

ប្រែ​សម្រួល៖​ មាន រ៉ា​ម៉ាញ​ ​

X
5s