តើអ្វីទៅជា Online-to-Offline Commerce?​



Online-to-Offline Commerce គឺជាយុទ្ធសាស្ត្រក្នុងការធ្វើទីផ្សារមួយបែបក្នុងគោលបំណងទាក់ទាញអតិថិជននៅលើបណ្តាញអ៊ិនធឺណិតឬបណ្ដាញទំនាក់ទំនងសង្គមឲ្យងាកទៅទិញទំនិញផ្ទាល់នៅក្នុងហាង។ Online-to-Offline Commerce ឬ O2O គឺជាការកំណត់អតិថិជននៅលើបណ្តាញសង្គម ឬតាមរយៈការធ្វើការផ្សព្វផ្សាយតាមរយៈ Email និងអ៊ិនធឺណិត ឬបណ្ដាញសង្គមនានា ហើយបន្ទាប់មកប្រើប្រាស់ឧបករណ៍និងវិធីសាស្រ្តច្រើនប្រភេទដើម្បីបញ្ចុះបញ្ចូលអតិថិជនមកទិញដោយផ្ទាល់ក្នុងហាងវិញ។ 

Image result for online to offline

ប្រភពរូប៖ webspiders.com

តើ O2O មានដំណើរការយ៉ាងដូចម្ដេច? 

Image result for online to offlineប្រភពរូប៖ medium.com

អ្នកលក់រាយមួយចំនួននិយាយថាពួកគេមិនអាចប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនពាណិជ្ជអេឡិចត្រូនិក (e-commerce) ដែលលក់ទំនិញនៅលើបណ្ដាញអនឡាញ ជាពិសេសការគិតទៅលើតម្លៃនិងជម្រើសនៃទំនិញ។ ហាងលក់ទំនិញទាមទារឲ្យមានការចំណាយច្រើនដូចជាការជួលកន្លែង និងបុគ្គលិកច្រើន និងមួយវិញទៀតការស្ដុកទំនិញទាមទារឲ្យមានទីតាំងធំទូលាយ ដូចនេះមិនអាចផ្ដល់ជូននូវជម្រើសទំនិញច្រើនមុខឲ្យអតិថិជនជ្រើសរើសនោះទេ។ ប៉ុន្តែផ្ទុយទៅវិញអាជីវកម្មអនឡាញត្រូវការចំណាយតិច មិនត្រូវការបុគ្គលិកច្រើន និងថែមទាំងមានជម្រើសសម្រាប់អតិថិជនទៀតផង។ 

ក្រុមហ៊ុនមួយចំនួនទៀតមានទាំងពីរគឺការលក់តាមអនឡាញ និងលក់ផ្ទាល់នៅក្នុងហាងរបស់ខ្លួន។ គោលដៅនៃ Online-to-Offline Commerce ឬ O2O គឺបង្កើតឲ្យមានការស្គាល់លិតផលឬសេវាកម្មតាមអនឡាញ ហើយនិងអនុញ្ញាតិឲ្យអតិថិជនអាចស្វែងរកនិងមកទិញទំនិញនៅក្នុងហាងផ្ទាល់តែម្ដង។ 

Store, Retail, Shop, Supermarket, Boutique, Restaurant

បច្ចេកទេសដែលក្រុមហ៊ុន Online-to-Offline Commerce ប្រើប្រាស់គឺ ១) អនុញ្ញាតិឲ្យអតិថិជនមកយកទំនិញដែលបានទិញនៅលើអនឡាញ ២) អនុញ្ញាតិឲ្យទំនិញដែលទិញនៅលើអនឡាញមកជាទំនិញក្នុងហាងផ្ទាល់  និង ៣) អនុញ្ញាតិឲ្យអតិថិជនទៅកាន់ហាងផ្ទាល់នឹងធ្វើការបញ្ជាទិញផ្ទាល់នៅទីនោះ។ 

ការកើនឡើងនូវអាជីវកម្ម Online-to-Offline មិនបានកាត់បន្ថយគុណសម្បត្តិដែលក្រុមហ៊ុនក្រុមហ៊ុនពាណិជ្ជត្រូនិក (e-commerce) ទទួលបាននោះទេ។ ក្រុមហ៊ុនដែលលក់ផ្ទាល់ក្នុងហាងនៅតែមានអតិថិជនចូលទៅមើលនិងទិញទំនិញ ធ្វើការប្រៀបធៀបតម្លៃដើម្បីធ្វើការទិញតាមអនឡាញ។ គោលដៅចម្បងនោះគឺដើម្បីទាក់ទាញអតិថិជនដែលចង់ទៅទិញទំនិញក្នុងហាងផ្ទាល់ ជាជាងរង់ចាំសារផ្ដល់ដំណឹងពីក្រុមហ៊ុន។ 

ទំនោរនៃពាណិជ្ជកម្ម O2O

គេរំពឹងថាការលក់រាយជាង ៨០% នឹងនៅតែមានរហូតដល់ឆ្នាំ ២០២០។ ហើយទោះបីមានការខិតខំប្រឹងប្រែងល្អបំផុតពីគេហទំព័រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចក៏ដោយ បច្ចុប្បន្នមានតែប្រមាណ ៨%ប៉ុណ្ណោះនៃការលក់រាយបានកើតឡើងតាមអនឡាញ។ ឥឡូវនេះអ្នកសាកគិតអំពី Amazon បានចំណាយលុយទិញ ក្រុមហ៊ុន Whole Foods ចំនួន ១៣,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ហើយអ្នកអាចមើលឃើញអ្វីដែលក្រុមហ៊ុនលក់អនឡាញយក្សនេះកំពុងធ្វើការប្រកួតប្រជែងគ្នានៅតាមហាងលក់ផ្ទាល់វិញ៕

ដោយ៖ ជា ធារិទ្ធ

X
5s