សក់ដុះតិច សក់ជ្រុះរហូតទំពែកលែងជាបញ្ហាទៀតហើយជាមួយ Derma Atome Beauty Skin Care Clinic
សក់ជ្រុះបានក្លាយជាបញ្ហាក៏គួរឲ្យព្រួយបារម្ភសម្រាប់មនុស្សមួយចំនួនធំ។ បើយើងដឹងថា សក់យើងកំពុងតែជ្រុះនេះបណ្ដាលមកពីការប្រើសាប៊ូកក់សក់ ឬក្រែមបន្ទន់សក់ខុសវាមិនសូវជាព្រួយបារម្ភទេ ព្រោះយើងអាចប្តូរផលិតផល និងរបៀបប្រើប្រាស់ទៅមួយរយៈក្រោយនឹងលែងមានបញ្ហាក៏ថាបាន។

ការលាបព៌ណសក់ជាប្រចាំ ឧស្សាហ៍គាប ផ្លុំ ធ្វើសក់ញឹកញាប់ ធ្វើឲ្យសក់ងាយរងនឹងបញ្ហា ឯបុរសមួយចំនួនដែលតែងប្រើចាហួយលាបសក់ លេងម៉ូតច្រើន បណ្ដោយឲ្យត្រូវពន្លឺថ្ងៃក្តៅខ្លាំង និងប៉ះធូលីដីច្រើនខ្លាំងពេក ហើយថែសម្អាតមិនដឹតដល់ក៏ជាកត្តាបណ្ដាលឲ្យជ្រុះសក់ដែរ។ ផ្ទុយមកវិញ អ្វីដែលជាបញ្ហាគឺទោះបីប្រើប្រាស់ផលិតផលល្អយ៉ាងណា ប្រើតាមការណែនាំបានត្រឹមត្រូវក៏សក់តែជ្រុះមិនឈប់ ពេលខ្លះអាចជ្រុះច្រើនជាងមុនទៅទៀត។ ពេលមានបញ្ហាបែបនេះកើតឡើងអ្នកមិនត្រូវព្រងើយកន្តើយទេ ព្រោះអាចនឹងធ្វើឲ្យអ្នកជួបបញ្ហាស្បែកក្បាល អ្នកត្រូវស្វែងរកសេវាព្យាបាលឲ្យបានត្រឹមត្រូវ។
នៅ Derma Atome Beauty Skin Care Clinic មានសេវាកម្មព្យាបាលបញ្ហាដែលកើតមានពាក់ព័ន្ធនឹងសរសៃសក់ ការជ្រុះសក់ សក់ដុះមិនល្អ មិនប្រក្រតី ជួយបណ្ដុះកូនសក់ថ្មីចេញពីស្រទាប់ស្បែកក្បាលខាងក្នុងរបស់អ្នកមកវិញត្រឹមតែ ៣ខែ។ អតិថិជនដែលមានបញ្ហាសក់ជ្រុះ ទំពែក អាចអញ្ជើញមកទទួលសេវាកម្មព្យាបាលដោយរូបមន្តវេជ្ជសាស្រ្ត បច្ចេកវិទ្យាទំនើប ការព្យាបាលដោយវេជ្ជបណ្ឌិតឯកទេសខ្ពស់ខាងស្បែកដែលបញ្ចប់ការសិក្សាមកពីបរទេស ធានាមិនប៉ះពាល់ដល់សុខភាព និងមិនមានគ្រោះថ្នាក់។

Derma Atome Beauty Skin Care Clinic ធ្វើការពិនិត្យសរសៃសក់ និង ស្បែកក្បាលដោយម៉ាស៊ីនទំនើបយ៉ាងល្អិតល្អន់មុនធ្វើការព្យាបាល ទោះជាមានបញ្ហាសក់ស្តើង សក់ជ្រុះខ្លាំង ទំពែក មិនដុះមកវិញក៏ដោយ។ ក្រោយការព្យាបាលគឺអតិថិជននឹងទទួលបានប្រសិទ្ធភាព ១០០%។

Derma Atome Beauty Skin Care Clinic ជាគ្លីនិកព្យាបាល និងថែរក្សាសម្រស់ទៅតាមបញ្ហាផ្សេងៗនៅលើស្បែក ដោយមានការពិនិត្យព្យាបាល និងពិគ្រោះយោបល់យ៉ាងត្រឹមត្រូវជាមួយវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនឆ្នាំ ដែលមានឯកទេសផ្នែកសម្ផស្ស និងសើរស្បែក សញ្ញាប័ត្រមកពីសហរដ្ឋអាមេរិច និងប្រទេសជប៉ុនក្នុងការព្យាបាលឲ្យចំគោលដៅ និងមានប្រសិទ្ធិភាពខ្ពស់៕
ដោយ៖ យ៉ាយ៉ា















