សញ្ញាណ ៦ចំណុច ​បញ្ជាក់​ថា មិត្ត​រួម​ការងារ​របស់​អ្នក​​មិន​មាន​​ទំនុក​ចិត្ត​មក​លើ​អ្នក​



តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា តម្លៃ​របស់​អ្នក​ត្រូវ​បាន​មើល​រំលង​នៅ​កន្លែង​ការងារ​ដែរ​ឬទេ? ការ​ពិត​ទៅ​អារម្មណ៍​បែប​នេះ​វា​សុទ្ធតែ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ភាព​កក់ក្ដៅ​​របស់​អ្នក​នៅ​កន្លែង​ការងារ​​កំពុង​ស្ថិត​នៅ​លើ​កន្លង​ផ្លូវ​គ្មាន​សុវត្ថិភាព។ នេះ​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ក្លាយ​ជា​អ្នកដឹកនាំ​ក្រុម​ការងារ​ទាំងមូល។ 

នៅ​ខាងក្រោម​នេះ ប្រិយមិត្ត​នឹង​បាន​រៀន​សូត្រ​បន្ថែម​ទៀត​ពី​សញ្ញាណ​ចំនួន ៧ ដែល​បញ្ជាក់​ថា ក្រុម​ការងារ​របស់​អ្នក​មិន​​បាន​ផ្តល់​​ទំនុក​ចិត្ត​មក​លើ​អ្នក។ សញ្ញាណ​ទាំង​នេះ​វា​ក៏​ជា​ផ្នែក​មួយ​ផង​ដែរ​ដែល​បង្ហាញ​ថា កន្លែង​ការងារ​របស់​អ្នក​​កំពុង​មើល​រំលង​តម្លៃ​របស់​អ្នក​។ ​​​​​​​

១.មាន​នរណា​ម្នាក់​ត្រួតពិនិត្យ​​មើល​ការងារ​របស់​អ្នក​ឡើង​វិញ​យ៉ាង​ហោច​ណាស់​ពីរ​ដង​ឡើង​ទៅ​​
សញ្ញាណ​នៃ​ការ​មិន​ផ្ដល់​ទំនុក​ចិត្ត​អាច​កើត​មាន​នៅ​កន្លែង​ការងារ​ ប្រសិន​បើ​មាន​នរណា​ម្នាក់​នៅ​ក្នុងចំណោម​​ក្រុម​​ការងារ​របស់​អ្នក ឬ​ចៅហ្វាយ​របស់​អ្នក​យក​ការងារ​របស់​អ្នក​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​​ឡើង​វិញ​ចាប់​ពី​ពីរ​ដង​ឡើង​ទៅ។ នេះ​ជា​រឿង​ល្អ​ប្រសិន​បើ​ពួកគេ​ព្យាយាម​រក​កំហុស​របស់​អ្នក ហើយ​កែប្រែ​កំហុស​ឆ្គង​ទាំង​នោះ​។ ប៉ុន្តែ​​ការ​ព្យាយាម​ស្វែងរក​កំហុស​របស់​អ្នក​ពី​ក្រុម​ការងារ​ ហើយ​ពួកគេ​យក​កំហុស​នោះ​ធ្វើ​ជា​លេស​ដើម្បី​ទម្លាក់​ការ​ទទួលខុសត្រូវ ឬ​ចង់​កាច់កុង​អ្នក នេះ​ជា​សញ្ញាណ​មិន​ល្អ​ឡើយ។

២.អ្នក​មិន​ត្រូវ​បាន​ផ្ដល់​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ការ​សម្រេចចិត្ត​អ្វី​​មួយ
ប្រសិនបើ​អ្នក​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​​ការងារ​អ្វី​មួយ  ប៉ុន្តែ​ជា​រឿយៗ អ្នក​ត្រូវ​ស្នើសុំ​ការ​​យល់ព្រម​​​ជាមុន​ពី​មិត្ត​រួម​ការងារ​ដូចគ្នា ​​ដើម្បី​ធ្វើ​ការងារ​របស់​អ្នក   នោះ​​មានន័យ​ថា ទំនុក​ចិត្ត​របស់​អ្នក​ពី​ពួកគេ​កំពុង​ស្ថិត​នៅ​លើ​​បន្ទាត់​ក្រហម។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ប្រសិនបើ​រឿង​នេះ​កំពុង​កើតឡើង​ សូម​ប្រញាប់​ដោះស្រាយ​វា​ដោយ​បើកចំហ​ជាមួយ​​នរណា​ម្នាក់​ដែល​មាន​អំណាច​សមស្រប​ក្នុង​ការ​ទទួលខុសត្រូវ​រួម​លើ​ការងារ​របស់​អ្នក​ដូច​ជា ប្រធាន​ ឬ​ចៅហ្វាយ​របស់​អ្នក។

៣.អ្នក​ជា​បុគ្គលិក​ចុងក្រោយ​ដែល​ត្រូវ​បាន​គេ​យកចិត្ត​ទុកដាក់​
អ្នក​មាន​អារម្មណ៍​ថា ខ្លួន​អ្នក​ជា​បុគ្គលិក​ម្នាក់​មាន​តម្លៃ​នៅ​ក្នុង​ចំណោម​ក្រុម​ការងារ លុះត្រា​តែ​ពួកគេ​ទុក​កន្លែង​មួយ​សម្រាប់​ឲ្យ​អ្នកដើរ​ដែរ។  ប៉ុន្តែ​បើ​​រឿង​នេះ​ វា​​មិន​ដែល​កើតឡើង​ទាល់តែសោះ​គឺ​មានន័យ​ថា ​តម្លៃ​​របស់​អ្នក​ត្រូវ​បាន​​មើល​រំលង​​ ហើយ​វត្តមាន​របស់​អ្នក​មិន​សូវ​សំខាន់​សម្រាប់​ពួកគេ​ដែល​ត្រូវការ​ជួសជុល​វា​ឡើង​វិញ។  នេះ​ជា​បញ្ហា​​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ពីព្រោះ អ្នក​មិន​អាច​បំពេញ​ការងារ​បាន​ល្អ​ប្រសើរ​បាន​ឡើយ​ប្រសិន​បើ អ្នក​មិន​ទទួល​បាន​ការ​ផ្តល់​តម្លៃ ឬ​​ព័ត៌មាន​គ្រប់គ្រាន់​ក្ដាប់​នៅ​ក្នុង​ដៃ។ 

៤.ពួកគេ​មិន​ត្រូវ​ការ​ជំនួយ​របស់​អ្នក
ការ​ត្រូវ​បាន​គេ​ស្នើសុំ​អ្នក​ឲ្យ​ជួយ​ផ្ដល់​ដំបូន្មាន គឺ​ជា​​សញ្ញាណ​ល្អ​មួយ​​។ វា​បង្ហាញ​ថា​គំនិត​របស់​អ្នក​មាន​តម្លៃ​សម្រាប់​ពួកគេ ហើយ​អ្នក​អាច​មាន​អ្វី​ប្លែក​ចេញ​មក​ដើម្បី​​យក​មក​ដាក់​លើ​តុ​។ ប៉ុន្តែ​​​តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​គ្មាន​នរណា​ម្នាក់​​ស្នើសុំ​ជំនួយ​របស់​អ្នក? ​នេះ​អាច​ធ្វើ​​ឲ្យ​អ្នក​ឆ្ងល់​ថា​ខ្លួនឯង​ថា តើ​ការ​វិនិច្ឆ័យ​របស់​អ្នក​ល្អ​ដូច​អ្វី​ដែល​អ្នក​​បាន​គិត​ដែរ​ឬ​ទេ?  ការ​ពិត​ទៅ ​ការ​វិនិច្ឆ័យ​របស់​អ្នក​អាច​នឹង​ល្អ​  ប៉ុន្តែ​វា​មាន​ចំណុច​ខ្វះខាត​ចំណុច​ណាមួយ​​ដែល​រារាំង​​​មិន​ឲ្យ​ក្រុម​ការងារ​ផ្ដល់​ទំនុក​ចិត្ត​ទាំងស្រុង​មក​លើ​អ្នក ឬ​​​ស្នើសុំ​ជំនួញ​ពី​អ្នក។  

៥.អ្នក​ទទួល​បាន​ជំនួយ​តិចតួច​ប៉ុណ្ណោះ​ពី​ក្រុម​ការងារ
អារម្មណ៍​ទទួល​បាន​ការ​​ជួយ​គាំទ្រ​នៅ​កន្លែង​ការងារ គឺ​ជា​រឿង​​អស្ចារ្យ​ណាស់​សម្រាប់​ធ្វើ​ឲ្យ​មាន​ភាព​ពេញចិត្ត​ពេញ​ថ្លើម​នៅ​កន្លែង​ការងារ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា នរណា​ម្នាក់​ ឬ​ក្រុម​ការងារ​ទាំងមូល​ហាក់​ព្រងើយ​កន្តើយ មិន​យកចិត្ត​ទុកដាក់​លើ​ការ​ស្នើសុំ​ជំនួយ​ពី​អ្នក នោះ​មានន័យ​ថា ទំនាក់ទំនង​របស់​អ្នក​នៅ​កន្លែង​ការងារ​កំពុង​ធ្លាក់​ចុះ។ នេះ​ជា​បញ្ហា​ស្នូល​មួយ​ដែល​មិន​គួរ​កើត​មាន​នៅ​កន្លែង​ការងារ​ឡើយ ខណៈ​ដែល​ការ​ធ្វើ​ការងារ​ជា​ក្រុម​គឺ​ជា​​មូលដ្ឋានគ្រឹះ​នៃ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន។ 

៦.ក្រុម​ការងារ​មើល​មក​អ្នក​ក្នុង​ផ្លូវ​មិន​ល្អ​​​
នៅ​ចំពោះ​មុខ​ការងារ​របស់​អ្នក ប្រសិន​បើ​អ្នក​​សង្កេត​​ឃើញ​ថា ក្រុម​ការងារ​របស់​អ្នក​ឧស្សាហ៍​បង្ហាញ​អារម្មណ៍​អវិជ្ជមាន ការ​អាក់អន់ចិត្ត និង​និយាយ​បែប​បំពាន​​ជះ​កំហឹង​​ដោយ​មិន​ពិចារណា​មក​លើ​អ្នក​នៅ​ពេល​ពួកគេ​មិន​យល់ស្រប ឬ​មិន​ពេញចិត្ត​នឹង​ការងារ​របស់​អ្នក នោះ​វា​​ជា​សញ្ញាណ​មួយ​ដែល​បញ្ជាក់​ថា អ្នក​មិន​ទទួល​បាន​​ភាព​ជឿជាក់​ពី​ពួកគេ​ទេ។ ខណៈ​ដែល​ការ​រិះគន់​ក្នុង​ន័យ​កែលំអ​ស្ថាបនា និង​ការ​​លើកទឹកចិត្ត​ជា​គ្រឹះ​មួយ​ក្នុង​ចំណោម​គ្រឹះ​ផ្សេង​ទៀត​ដើម្បី​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន ​រូប​ភាព​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​ភាព​ធ្វើ​ការងារ​ជា​ក្រុម​​នៅ​កន្លែង​ការងារ​ឡើយ៕

ដោយ៖ ណារិន
ប្រភព៖ Inc 

 

X
5s