ចង់ដឹងថា ចៅហ្វាយរបស់អ្នកជាមនុស្សមានទំនុកចិត្តឬអត់ មើលចំណុច ៤នេះ!
ចៅហ្វាយដែលមានទំនុកចិត្តពិតប្រាកដ គឺតែងមានភាពវៃឆ្លាតគ្រប់គ្រាន់ដើម្បីស្វែងយល់ថា ភាពជាអ្នកដឹកនាំ គឺត្រូវបង្កើតទំនាក់ទំនងឲ្យរឹងមាំមួយ មានគោលបំណងជួយគាំទ្រ និងលើកស្ទួយអ្នកដទៃឲ្យទទួលបានភាពជោគជ័យដូចខ្លួនដែរ។ ជាទូទៅ នៅកន្លែងការងារ ចៅហ្វាយប្រភេទនេះ នឹងបង្ហាញគុណសម្បត្តិខាងក្រោមនេះ៖
១.មិនភ័យខ្លាចនឹងការបង្កើតកំហុស
ថៅកែដែលមានមោទនភាព និងភាពស្មោះត្រង់ចំពោះខ្លួនឯងជាមួយនឹងតំណែងរបស់ខ្លួន ហើយមិនគោរពគំនិត ឬទស្សនៈខុសគ្នារបស់អ្នកផ្សេងទៀត ធ្វើឲ្យមានអ្នកដើរតាមតិចតួចបំផុត។ ជាធម្មតា ចៅហ្វាយបែបនេះតែងយល់ថា ខ្លួនឯងត្រូវរហូត ហើយចង់ឲ្យអ្នកដទៃទទួលស្គាល់ថា ខ្លួនឯងត្រូវដែរ។ ផ្ទុយទៅវិញ ចៅហ្វាយដែលឆ្លាតវៃ មិនភ័យខ្លាចនឹងកំហុសដែលកើតមានឡើងនោះទេ។ ចៅហ្វាយប្រភេទនេះ ព្យាយាមសារភាព និងកែប្រែកំហុសទាំងនោះត្រឡប់មកវិញដោយការទទួលខុសត្រូវ។ សម្រាប់ពួកគេ ការស្វែងរកភាពត្រឹមត្រូវ សំខាន់ជាងនិយាយប្រាប់ទៅអ្នកដទៃឲ្យដឹងថា ខ្លួនជាមនុស្សត្រឹមត្រូវ។
២.ស្តាប់ច្រើនជាងនិយាយ
ចង់ដឹងថា ចៅហ្វាយដែលគ្មានទំនុកចិត្តមានសញ្ញាណបែបណានៅកន្លែងការងារ? ចម្លើយគឺមានភាពងាយស្រួលនោះទេ។ អ្នកគ្រាន់តែសង្កេតមើលភាពអំនួតរបស់ពួកគេទៅបានហើយ។ វានេះហើយជារនាំងបិទបាំងភាពគ្មានទំនុកចិត្តរបស់ពួកគេ។ ងាកមកមើលចៅហ្វាយដែលមានទំនុកចិត្ត និងឆ្លាតវៃវិញ មិនមែនចេះតែវាយតម្លៃព្រាលៗទៅលើគំនិត ឬអ្វីដែលអ្នកដទៃគិតនោះទេ។ ចៅហ្វាយបែបនេះគ្មានអំនួតនឹងខ្លួនឯងទេ។ ពួកគេចង់បានគំនិតយោបល់ល្អៗ ពីមនុស្សជុំវិញខ្លួន ហេតុដូច្នេះហើយបានជាខ្លួនត្រូវស្តាប់មនុស្សទាំងនោះដោយយកចិត្តទុកដាក់។ តាមពិតទៅ ពួកគេមានគំនិតទូលំទូលាយរួចទៅហើយ ប៉ុន្តែពួកគេចង់បានគំនិតបន្ថែមទៀត ម្ល៉ោះហើយទើបខ្លួនត្រូវស្តាប់បន្ថែមទៀតឲ្យបានកាន់តែច្រើន។
៣.ទទួលស្គាល់ និងឲ្យតម្លៃស្នាដៃរបស់កូនចៅ
ចៅហ្វាយឆ្លាតវៃ និងមានទំនុកចិត្ត មិនត្រូវការកិត្តិយស ឬយកមុខយកមាត់តែម្នាក់ឯងទេ។ ពួកគេយល់ពីអ្វីដែលពួកគេត្រូវសម្រេចឲ្យបាន។ ពួកគេមិនស្វែងរកការឲ្យតម្លៃចេញពីសកម្មភាពរបស់ពួកគេនោះទេ ពីព្រោះពួកគេយល់ថា ប្រសិនបើខ្លួនអនុវត្តឲ្យបានត្រឹមត្រូវហើយនោះ គុណតម្លៃណាមួយវានឹងរត់មករកដោយឯកឯង។ អ្វីដែលជាកាតព្វកិច្ចសំខាន់របស់ចៅហ្វាយដែលមានទំនុកចិត្ត គឺគាំទ្រ និងអបអរសាទរភាពជោគជ័យរបស់បុគ្គលិក លើកទឹកចិត្ត និងជួយឲ្យពួកគេកាន់តែរីកចម្រើន ព្រមទាំងមានទំនុកចិត្តដូចខ្លួនដែរ។
៤.មិនខ្លាចអន់ក្នុងការស្នើសុំរកជំនួញ
ចៅហ្វាយដែលមានទំនុកចិត្តមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការទទួលស្គាល់ភាពទន់ខ្សោយ របស់ខ្លួន ហើយនឹងមិនស្ទាក់ស្ទើរក្នុងការស្វែងរកជំនួយនៅពេលពួកគេត្រូវការវា។ ដោយបង្ហាញកាយវិការជាអ្នកដឹកនាំល្អ និងស្នើសុំជំនួញពីកូនចៅ ចៅហ្វាយប្រភេទនេះ ក៏អនុញ្ញាតឲ្យកូនចៅរបស់ខ្លួនប្រតិបត្តិមកខ្លួនវិញដូចគ្នា បង្កើតវប្បធម៌ល្អក្នុងស្ថាប័ន លើកទឹកចិត្ត និងគាំទ្រឲ្យមានភាពរីកចម្រើនទៅមុខ៕
ដោយ៖ Kevin
ប្រភព៖ Inc