ការទូទាត់ពុំចាំបាច់ប្រើសាច់ប្រាក់-ការឆ្លើយតបរបស់UnionPay ទៅនឹងរោគរាតត្បាតជាសកល​



រាជធានីភ្នំពេញ ប្រទេសកម្ពុជា៖ ជាមួយនឹងរោគរាតត្បាតជាសកលនាពេលបច្ចុប្បន្ន បង្កដោយមេរោគកូវីដ-១៩ ការរក្សាឲ្យបាននូវអនាម័យផ្ទាល់ខ្លួន និងការអនុវត្តន៍គម្លាតសង្គមក្នុងទីប្រជុំជន គឺជាវិធានការចាំបាច់ដើម្បីសុវត្ថិភាព។ ទោះជាយ៉ាងនេះក្ដី យើងនៅតែត្រូវការធ្វើដំណើរទៅណាមកណាដើម្បីតម្រូវការជីវភាពប្រចាំថ្ងៃ។ ដើម្បីការពារសុខភាពយើងឲ្យបានប្រសើរជាងមុន ជម្រើសឆ្លាតវៃ និងមានសុវត្ថិភាព គឺការប្រើប្រាស់វិធីទូទាត់ដោយពុំចាំបាច់ប្រើសាច់ប្រាក់ នៅពេលត្រូវចំណាយថ្លៃទិញទំនិញនៅឯផ្សារទំនើប ចំណាយថ្លៃអគ្គិសនី ទឹក ទូរស័ព្ទ ថ្លៃឈ្នួលផ្ទះ ដើម្បីកាត់បន្ថយនូវភាពប្រឈមនឹងការឆ្លងមេរោគដ៏កាចសាហាវនេះ។

UnionPayអន្តរជាតិមានទិសដៅបន្តការផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុរបស់អតិថិជន ប្រកបដោយគុណភាពលំដាប់ពិភពលោកដែលផ្តល់សុវត្ថិភាពលើការគ្រប់គ្រងហិរញ្ញវត្ថុរបស់អតិថិជនដោយផ្អែកលើនវានិវត្តន៍ និងការសម្របទៅតាមនិន្នាការធុរកិច្ចបច្ចុប្បន្ន។ UnionPayផ្ដល់ជូននូវវិធីទូទាត់ជាច្រើនជម្រើស ដែលស្របតាមការវិវត្តន៍នៃស្ថានភាព ដូចជាវិបត្តិសុខភាពជាសកល ដែលយើងកំពុងប្រឈមមុខក្នុងពេលនេះ។ទម្រង់នៃការទូទាត់នេះស័ក្កិសមទៅនឹងតម្រូវការរបស់អតិថិជនយើង។ 

ជាការពិតណាស់អតិថិជនUnionPayអាចមានជម្រើសច្រើនក្នុងការទូទាត់ដោយពុំចាំបាច់ប្រើសាច់ប្រាក់នៅកម្ពុជា ដើម្បីគាំទ្រដល់តម្រូវការទូទាត់ប្រចាំថ្ងៃ។ ការទូទាត់ពុំចាំបាច់ប្រើសាច់ប្រាក់ទាំងនេះ រាប់បញ្ចូលទាំងបែបផែនទូទាត់មួយចំនួនដែលកាត់បន្ថយតម្រូវការផ្ទេរដោយរូបវន្ត ដូចជាការកាន់រូបិយវត្ថុ និងការជួបគ្នាដោយផ្ទាល់ជាដើម។ 

ការទូទាត់ប្រាក់តាមរយៈUnionPayលើប្រព័ន្ធអនឡាញ ផ្ដល់នូវភាពងាយស្រួលតាមរយៈពហុបច្ចេកវិទ្យាសុវត្ថិភាពនិងការត្រួតពិនិត្យហានិភ័យ ដើម្បីធានាសុវត្ថិភាពចំពោះការទូទាត់លើប្រព័ន្ធអនឡាញ ដែលមានដូចជាការទិញទំនិញសំខាន់ៗពីពាណិជ្ជកម្មអេឡិចត្រូនិចក្នុងស្រុក ឬពីប្រទេសក្រៅ ដោយពុំចាំបាច់ចេញពីផ្ទះ។ បច្ចុប្បន្ននេះ UnionPayមានការទទួលស្គាល់ពីពាណិជ្ជករលើប្រព័ន្ធអនឡាញទូទាំងពិភពលោកជាង ២០លានកន្លែង។ ពាណិជ្ជករទាំងនេះមានមូលដ្ឋាន ២០០ប្រទេស និងតំបន់ រាប់បញ្ចូលទាំងប្រទេសកម្ពុជា ថៃ ជប៉ុន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ហុងកុង អ៊ឺរ៉ុប និងប្រទេសជាច្រើនទៀត ប្រជុំដោយប្រភេទទីផ្សារខុសៗគ្នាជាច្រើន ដូចជាទីផ្សារលក់រាយ ការថែទាំសុខភាព អាហារអនឡាញ ការដឹកជញ្ជូនគ្រឿងទេស និងទីផ្សារជាច្រើនទៀត។ ឧទាហរណ៍ អតិថិជនUnionPayអាចកុំម្ម៉ង់ភីហ្សាពី ភីហ្សាខមផេននី  (Pizza Company) ឬពីក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារដូចជា

ញ៉ាំ២៤ (Nham24) និងមូវ (MOOVE) ដូច្នេះពួកគាត់មិនត្រូវការទៅតម្រង់ជួររង់ចាំខ្ចប់អាហារនោះទេ។ ប្រសិនបើពួកគាត់ចង់រក្សាសុខភាពឲ្យល្អ ពួកគាត់អាចនៅផ្ទះថែរក្សារាងបានដោយធ្វើការកុំម្ម៉ង់ឈុតកីឡា និងសម្ភារកីឡាពី Decathlon តាម https://www.decathlon.com.kh/en/.។ 

ប្រសិនបើអ្នកពិតជាចាំបាច់ត្រូវចេញទៅក្រៅទិញគ្រឿងទេសនោះ កាតUnionPayមានការទទួលស្គាល់ពីបណ្ដាសាខាផ្សារទំនើបទូទាំងប្រទេស ដូចជា AEON MaxValu ផ្សារទំនើបឡាក់គី ផ្សារទំនើបបាយ័ន ផ្សារថៃហួត និងផ្សារជាច្រើនទៀត។ នៅ AEON MaxValu អ្នកថែមទាំងរីករាយនឹងការបញ្ចុះតម្លៃ ៥% ដោយគ្រាន់តែប្រើUnionPay។

នៅពេលទូទាត់ដោយផ្ទាល់តាមកន្លែងលក់ទំនិញនានា អាចប្រើប័ណ្ណឥណពន្ធ ឬឥណទានUnionPayជំនួសឲ្យរូបីយប័ណ្ណដែលអាចផ្ទុកនូវមេរោគ និងបាក់តេរីជាច្រើន។ យើងមានដៃគូក្នុងស្រុកដូចជា ធនាគារ អេប៊ីអេ (ABA) ធនាគារ អេស៊ីលីដា (Acleda) និងធនាគារភ្នំពេញពាណិជ្ជ (PPC Bank) ក្នុងនោះ UnionPayក៏មានរៀបចំម៉ាស៊ីនឆូតកាតតាមហាងទំនិញនានា ដូចជា Smart Shops និងផ្សារទំនើបឡាក់គី - ដោយគ្រាន់តែដាក់កាតUnionPayលើម៉ាស៊ីនឆូតកាត ម៉ាស៊ីននឹងអនុញ្ញាតិឲ្យធ្វើការទិញ បែបនេះមិនត្រឹមតែមិនបាច់ហុចកាតឲ្យទៅបេឡាករទេ វាថែមទាំងអាចធ្វើឲ្យអតិថិជនយើងកាត់បន្ថយបាននូវការប៉ះពាល់គ្នាបានមួយចំណែកទៀត។

គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ដែលក្រដាសប្រាក់មិនមានអនាម័យ ដែលជាធម្មតាក្រដាសប្រាក់ត្រូវបានប្រើប្រាស់សម្រាប់ធ្វើការដោះដូរជាញឹកញាប់នៅលើពិភពលោក។ ហេតុនេះ វាប្រមូលផ្ដុំនូវបាក់តេរី និងមេរោគជាច្រើនខ្លាំងណាស់។

ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យញូវយ៉ក បានធ្វើការសិក្សាស៊ីជម្រៅទៅលើឌីអិនអេ(DNA)* លើក្រដាសប្រាក់មួយដុល្លារអាមេរិក ហើយបានរកឃើញបាក់តេរី ៣០០០ ប្រភេទខុសគ្នាដែលបង្កឲ្យកើតមុន មេរោគចម្លងធ្វើឲ្យស្បែកឡើងពងបែក ដែលបង្កមកពីមេរោគរលាក (ដែលហៅថាការរលាកស្រោមខួរ) ធ្វើឲ្យរលាកសួត រោគដំបៅក្រពះ ពុលអាហារ និងមេរោគស៊ាំនឹងអង់ទីប៊ីយ៉ូទិក។ បាក់តេរីទាំងនេះ អាចចូលក្នុងខ្លួនបាន ពេលយើងញីភ្នែក ឬញ៉ាំអាហារដោយប្រើដៃផ្ទាល់ ក្រោយពីកាន់លុយដោយមិនបានលាង ឬធ្វើការសម្អាតមេរោគមិនបានត្រឹមត្រូវ។ ដោយឡែក លុយដុល្លារងាយនឹងមានបាក់តេរីណាស់ ដោយសារវាបោះពុម្ភដោយក្រដាស ដែលមេរោគអាចជាប់បានយូរជាង ក្រដាសប្រាក់ជ័រផ្លាស្ទិកដែលប្រើនៅប្រទេសអូស្ត្រាលី ថៃ សិង្ហបូរី និងម៉ាឡេស៊ី។ មានការសិក្សាមួយទៀតដែរ នៅប្រទេសសង្ហបូរី ក៏បានគាំទ្រដល់ការរកឃើញខាងលើផងដែរ។ 

ផ្អែកលើទស្សនៈសេដ្ឋកិច្ច ក្រដាសប្រាក់ដែលផលិតពីកប្បាសប្រើធ្វើជាលុយ ប្រើមិនសូវបានយូរ ហើយមានអាយុជាមធ្យមត្រឹមតែ ២១ខែ ប៉ុណ្ណោះ។ បច្ចុប្បន្នប្រាក់រៀលកម្ពុជាក៏កំពុងតែប្រើក្រដាសកប្បាសនេះសម្រាប់បោះពុម្ពផងដែរ

រដ្ឋាភិបាល និងសមាគមន៍នៅប្រទេសជិតខាងជាច្រើនផ្តល់មតិឲ្យប្រើប្រាស់ការទូទាត់ពុំចាំបាច់ប្រើសាច់ប្រាក់។ នៅប្រទេសថៃ សមាគមន៍ធនាគារថៃ អំពាវនាវឲ្យសាធារណៈជនប្រើប្រាស់បណ្ដាញទូទាត់អេឡិចត្រូនិច ដើម្បីបន្ថយហានិភ័យនៃការចម្លងមេរោគ។ ធនាគារកណ្ដាលរបស់ប្រទេសសិង្ហបូរី ក៏បានអំពាវនាវឲ្យប្រើប្រាស់ការទូទាត់តាមប្រព័ន្ធឌីជីថលផងដែរ ដើម្បីគាំទ្រវិធានការរក្សាគម្លាតដើម្បីសុវត្ថិភាព។ 

ដូចគ្នានឹងប្រទេសកម្ពុជាដែរ ធនាគារជាតិនៃកម្ពុជា ក៏មានការអំពាវនាវដល់ក្រសួងរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងសាធារណៈជន ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក ដែលអាចប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ-១៩។ 

តាមរយៈការប្រើប្រាស់ដំណោះស្រាយទូទាត់អេឡិចត្រូនិចរបស់UnionPayសុខភាពរបស់យើងមានការ ការពារយ៉ាងប្រសើរពីការរងគ្រោះដោយជំងឺ និងមេរោគផ្សេងៗ។

គួរឲ្យដឹងផងដែរថា UnionPayអន្តរជាតិ ជាបុត្រសម្ព័ន្ធនៃ China UnionPay ផ្ដោតទៅលើការរីកចម្រើន និងគាំទ្រដល់អាជីវកម្មសកលរបស់UnionPay។ យើងមានដៃគូសហការជាមួយស្ថាប័នជាង ២០០០កន្លែង នៅទូទាំងពិភពលោក។ កាតរបស់UnionPayអន្តរជាតិត្រូវបានទទួលស្គាល់ដោយ ១៧៨ ប្រទេស និងតំបន់ ជាមួយនឹងការអនុម័តចេញពី ប្រទេស និងតំបន់ចំនួន ៦១។ UnionPayអន្តរជាតិ  ផ្ដល់ជូននូវគុណភាពខ្ពស់ គុណប្រយោជន៍ និងរក្សានូវសេវាកម្មទូទាត់ក្រៅប្រទេសដ៏មានសុវត្តិភាព សម្រាប់អ្នកប្រើប្រាស់កាតដ៏ច្រើនជាងគេលើពិភពលោក និងធានានូវការផ្ដល់ភាពងាយស្រួលដល់សេវាកម្មក្នុងស្រុក ដើម្បីឲ្យចំនួនអ្នកប្រើប្រាស់ និងពាណិជ្ជករកាន់តែមានការកើនឡើង។ 

X
5s