រឿងរ៉ាវគួឲ្យចាប់អារម្មណ៍នៃកំពូលអាជីវកម្មអ៊ីនធើណេត Amazon និង Alibaba ដែលយើងគួរតែដឹង
Amazon និង Alibaba គឺជាក្រុមហ៊ុនធំជាងគេពីរក្នុងពិភពលោក ដែលជាក្រុមហ៊ុនអាជីវកម្ម និងសេវាកម្មលក់ទំនិញនៅលើអ៊ីនធើណេត ដែលកំពុងធ្វើការប្រកួតប្រជែងគ្នាក្នុងការដណ្តើមយកទីផ្សារលក់ទំនិញលើអ៊ិនធើណេតធំជាងគេក្នុងពិភពលោក។
ក្រុមហ៊ុន Alibaba៖ ត្រូវបានបង្កើតឡើងដោយ មិត្តភក្តិមួយក្រុម និងសិស្សចំនួន១៨នាក់ ដែលដឹកនាំដោយ Jack Ma ពួកគេមិនអើពើនិងការនិយាយនៅពីក្រោយខ្នងរបស់អ្នកដទៃ ហើយផ្ទុយទៅវិញបានចាប់ផ្តើមបង្កើតគេហទំព័រ Alibaba.com។ ដើមឡើយ វាបានចាប់ផ្តើមជាទីផ្សារ B2B មានមូលដ្ឋាននៅប្រទេសចិន ដែលបានបង្កើតជាអាជីវកម្មខ្នាតតូច និងធំ Alibaba បាននាំចេញផលិតផលចិនទៅទូទាំងពិភពលោក ដោយទទួលបានប្រាក់ចំណេញក្រោយពេលបង្កើតបានត្រឹមតែ ៣ ឆ្នាំ។
ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Alibaba មានការរីកចម្រើនជាលំដាប់ និងលូតលាស់យ៉ាងខ្លាំង។ ទោះបីជា លោក Jack Ma បានលាឈប់ពីតំណែងជាប្រធានក៏ដោយ លោកបានកសាងមូលដ្ឋានរឹងមាំមួយជាមួយនឹងតម្លៃទីផ្សារបច្ចុប្បន្នរបស់ក្រុមហ៊ុន Alibaba ដែលមានតម្លៃជាងមួយភាគបួនលានដុល្លារអាមេរិក។
ក្រុមហ៊ុន Amazon៖ មិនថាអ្នកមើលឃើញ Jeff Bezos ដែលជាម្ចាស់ក្រុមហ៊ុន Amazon ជាមនុស្សកំណាចបែបណាក៏ដោយ ប៉ុន្តែអ្នកក៏មិនអាចបដិសេធដែរ ថាគាត់បានបង្កើតទីផ្សារលក់លើអ៊ិនធើណេតធំជាងគេ និងជោគជ័យបំផុតមួយនៅលើពិភពលោកដែរ។ គាត់បានចាប់ផ្តើម៥ឆ្នាំមុន លោក Jack Ma នៅពេលគាត់ឈប់ពីការងារជា VP នៅក្រុមហ៊ុន Wall Street ហើយចាប់ផ្តើមបង្កើតគំរោងដែលហៅថា Amazon ។
ទោះបីជា ដើមឡើយក្រុមហ៊ុន Amazon បានចាប់ផ្តើមត្រឹមតែជាហាងលក់សៀវភៅតាមអ៊ិនធរណេតក៏ដោយ ក៏វាបានរីកចម្រើនយ៉ាងឆាប់រហ័ស។ ប៉ុន្តែ Bezos មិនបានឈប់នៅទីនោះទេ ដោយទទួលបាន Twitch Foods ទាំងមូល និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាង៤០ ផ្សេងទៀត ដែលមានតម្លៃជាង ៥០០ពាន់លានដុល្លារអាមេរិក។
ភាពដូចគ្នារវាងក្រុមហ៊ុន Amazon និង Alibaba
ជាក់ស្ដែង ក្រុមហ៊ុនទាំងពីរហាក់ដូចជាមានការផ្តល់ជូនដូចគ្នា។ ខណៈពេលដែលចំណែកទីផ្សាររបស់ពួកគេ អាចមានភាគរយខុសគ្នា (ក្រុមហ៊ុន Amazon កាន់កាប់ ៣៩% នៃការលក់តាមប្រព័ន្ធអេឡិចត្រូនិកអាមេរិកទាំងអស់ ខណៈដែលក្រុមហ៊ុន Alibaba កាន់កាប់ភាគហ៊ុន ៥៨.២ ភាគរយនៃភាគហ៊ុនអេឡិកត្រូនិចលក់រាយទាំងអស់នៅក្នុងប្រទេសចិន)។ពួកគេម្នាក់ៗកាន់កាប់ប្រទេសរៀងៗខ្លួន ដែលពួកគេបានចាប់ផ្តើម។
ពួកគេទាំងពីរក៏មានប្រព័ន្ធទូទាត់ការចំណាយដែលមានកម្មសិទ្ធិផងដែរគឺ ក្រុមហ៊ុន Amazon មាន Amazon Pay ដែលអនុញ្ញាតឱ្យអ្នកប្រើទិញទំនិញនៅលើគេហទំព័រដែលមិនមែនជារបស់ Amazon ជាមួយនឹងគណនី Amazon របស់ពួកគេ។ ចំណែក Alibaba បានធ្វើដូចគ្នាជាមួយ Alipay ដែលមានអ្នកប្រើប្រាស់សកម្មប្រចាំឆ្នាំជាង ៧០០លាននាក់ ដែលប្រើប្រាស់ប្រព័ន្ធទូទាត់តាមទូរស័ព្ទ និងតាមអ៊ិនធឺរណែត។
បើយើងងាកមើលពីចំណុចខុសគ្នារវាងក្រុមហ៊ុនទាំង ២ នេះវិញមានដូចជា៖
ភាពខុសគ្នាទី១៖ គោលដៅអតិថិជន
តើនរណាជាគោលដៅទីផ្សារតាមអ៊ីនធឺណិតនីមួយៗរបស់ក្រុមហ៊ុនទាំងពីរ វាជាភាពខុសគ្នាយ៉ាងខ្លាំងរវាងក្រុមហ៊ុន Amazon និងក្រុមហ៊ុន Alibaba? Amazon លក់ដោយផ្ទាល់ទៅអតិថិជនទាំងរបស់ថ្មីនិងរបស់របរប្រើប្រាស់ហើយ ចំណែក Alibabaគឺជាឈ្មួញកណ្ដាលរវាងអ្នកទិញនិងអ្នកលក់។
យើងមិនអាចនិយាយបានថា Alibaba មិនមានការផ្តល់ជូនតាមបែប Amazon ទេ ព្រោះថាមានទាំង AliExpress និង Taobao។ ក្រោយមកទៀត ជាពិសេសគឺគេហទំព័រធំបំផុត និងទទួលបានប្រាក់ចំណេញច្រើនបំផុតដោយមានអ្នកលក់សកម្មជិត ៧លាននាក់ ហើយស្តុកទំនិញនៅលើទីផ្សារដោយមិនគិតថ្លៃ (ទាំងអ្នកទិញនិងអ្នកលក់មិនត្រូវបង់ថ្លៃទេ) ដែលរួមចំណែកជាង ៣ភាគ៤ នៃការលក់របស់ក្រុមហ៊ុន Alibaba ។ ប៉ុន្តែ គំរូអាជីវកម្មរបស់ពួកគេ ជាចម្បងគឺ B2B ខណៈដែលក្រុមហ៊ុន Amazon គឺ B2C ។
ភាពខុសគ្នាទី ២ ៖ ប្រភពចំណូល
ក្រុមហ៊ុន Amazon មានការរួមបញ្ចូលគ្នានៃការលក់តាមអ៊ិនធឺរណែតនិងការលក់នៅខាងក្រៅបណ្តាញអ៊ីនធើណេត ជាមួយនឹងប្រភពប្រាក់ចំណូលរបស់ពួកគេដែលបានមកពីម៉ាកល្បីៗ អ្នកលក់បុគ្គល សេវាកម្ម ការជាវ និងផ្សាយពាណិជ្ជកម្ម។ ពួកគេក៏កំពុងព្យាយាមបង្កើនសមត្ថភាពនៅក្នុងសេវាកម្មផ្សាយតាមអ៊ិនធឺរណែតដូច Alibaba ប៉ុន្តែពួកគេមិនទាន់រកបានប្រាក់ចំណេញដែលអាចរាប់ជាប្រភពចំណូលដ៏សំខាន់នោះទេ។
Alibaba ទទួលបានប្រាក់ចំណូលពីការធ្វើពាណិជ្ជកម្មជាចម្បងលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល ការកម្សាន្ត និងការបង្កើតមូលនិធិ។ ទោះបី ពួកគេកំពុងមុជចូលក្នុងពិភពអ៊ិនធឺរណែតដូចជា Amazon ក៏ដោយពួកគេមិនទាន់បានបង្កើតគ្រឹះរឹងមាំគ្រប់គ្រាន់ ដើម្បីនាំមកនូវប្រាក់ចំណេញធំនៅឡើយទេ។ ប៉ុន្តែ គេបានវាយតម្លៃពីលេខ ១០ ទៅលេខ១ ដែលវាមានបញ្ហាមុនពេលពួកគេធ្វើ។
ភាពខុសគ្នាទី៣៖ ការទូរទាត់ថ្លៃ
ចំណុចខុសគ្នាចុងក្រោយ ដែលជាចំណុចគួអោយកត់សម្គាល់មួយរបស់ក្រុមហ៊ុនទាំងពីរ។ ក្រុមហ៊ុន Amazon គិតថ្លៃទៅលើការដាក់ទំនិញលក់របស់អ្នកលក់ទៅតាមតារាងតម្លៃនៃទំនិញឬផលិតផល តាមរយៈផែនការអ្នកលក់ប្រចាំខែដែលមានលក្ខណៈស្របតាមវិជ្ជាវៈ។ សម្រាប់ថ្លៃឈ្នួលអ្នកលក់ ក្រុមហ៊ុន Amazon មានការបែងចែងតាមលំដាប់ផ្សេងជាច្រើន។
ចំណែក ក្រុមហ៊ុន Alibaba មិនមានការគិតថ្លៃដូចក្រុមហ៊ុន Amazon ឡើយ ផ្ទុយទៅវិញ ពួកគេគិតថ្លៃទៅលើការប្រើប្រាស់របស់កម្មវិធី Taobao។ ពួកគេបានបង្កើតប្រាក់ចំណូលពីអ្នកលក់ដែលបានចំណាយ ដើម្បីទទួលបានចំណាត់ថ្នាក់ខ្ពស់នៅលើការស្វែងរកទំនិញរបស់ពួកគេក្នុងកម្មវិធី Taobao។ ក្រុមហ៊ុន Amazon មិនគិតថ្លៃលើបញ្ហានេះទេ ដោយ SEO និងការវាស់ស្ទង់ គឺជាមធ្យោបាយកំពូលដែលអ្នកលក់កើនឡើងនៅក្នុងលទ្ធផលស្វែងរក៕
ប្រភព៖ RepricerExpress
អត្ថបទ៖ស្រីណា