«រៀន​ និង​អនុវត្តន៍»​ គន្លឹះ​បង្កើត​ប្រាក់​ចំណូល​​ទី​២ ជា​មួយក្រុមហ៊ុន​ BizKhmer Digital Media​



កម្មវិធី «​បង្កើត​ប្រាក់ចំណូល​ទី​២» របស់​ក្រុមហ៊ុន​ BizKhmer Digital Media គឺ​​ជា​កម្មវិធី​ថ្មី​មួយ​ដែលផ្តួចផ្តើមឡើង​សម្រាប់​​អ្នក​ចង់​បង្កើត​អាជីព​ជា​អ្នក​លក់​ (Sales) ​អាច​ធ្វើ​ការ​ក្រៅ​ម៉ោង (Part-time) ជា​ពិសេស​នៅ​ពេល​ចុង​សប្ដាហ៍​ (Weekend) ​ឱ្យតែ​ស្រលាញ់​ការងារ​​លក់​ពិត​ប្រាកដ​ ហើយ​មាន​ឆន្ទៈ​និង​សកម្មភាព​ពិត​ប្រាកដ។ 

​កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​​ក្រោយ​ពី​សង្កេត​ឃើញ​ថា​ ទីផ្សារ​​នៃ​ការ​ធ្វើទីផ្សារ​តាម​ឌីជីថល​ ​​តាម​ភាសា​បច្ចេកទេស​ថា​ Digital Marketing កាន់​តែ​មាន​លក្ខណៈ​សម្បូរបែប​ ​និង​កាន់​តែ​មាន​សន្ទុះ​ស្រប​ពេល​​ដែល​ការ​ធ្វើទីផ្សា​តាម​អនឡាញ​កាន់​តែ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ស្រួចស្រាល់​ឡើង​ៗ​ ក្នុង​វិស័យ​ឯកជន។ 

លោក យ៉ន សុភារិទ្ធ​ ស្ថាបនិក​ និង​ជា​ប្រធាន​ក្រុមហ៊ុន BizKhmer Digital Media បាន​លើក​ឡើង​ដូច្នេះថា ៖«ការ​ធ្វើទីផ្សារ​តាម​អនឡាញ​ដែល​មើល​ទៅ​ថា​ ងាយ​ស្រួល​ប៉ុន្តែ​វា​កាន់​តែ​ស្មុគស្មាញ​ទំាំង​បច្ចេកទេស​ និង​ប្រភេទ​នៃ​ខ្លឹមសារ​ (content) ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ»។ លោក​បាន​បន្ត​ទៀត​ថា ៖«អតិថិជន​គោលដៅ​របស់​​បង​ប្អូន​​ ប្រហែល​ចាប់​អារម្មណ៍​រូបភាព​ និង​ការ​ឌីហ្សាញ​ស្អាតៗ​ជាង​មុន ចាប់អារម្មណ៍​លើ​វីឌេអូ ​ដែល​មាន​សាច់​រឿង​និង​ខ្លឹមសារ​ទាក់ទាញ ហើយ​​ត្រូវ​មាន​បច្ចេកទេស​កាត់ត ឬបង់ថ្លៃចំណាយ​កាន់​តែ​ច្បាស់​ ទើប​ដាក់​ចំ​គោលដៅ​ មិនថា​ social media marketing ឬ​ Google Ads, SEO ឬ SMS & Email Marketing ជា​ដើម»។ 

​លោក​​ សុភារិទ្ធ​ បន្ត​ទៀត​ថា​ ក្រុមហ៊ុន​ BizKhmer Digital Media ទើប​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជា​មួយ​ដៃគូ​ក្នុង​និង​ក្រៅ​ប្រទេស​មួយ​ចំនួន​ លើ​ឯកទេស​​ផ្សេង​ៗ​គ្នា​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​​អាច​ផ្ដល់​សេវាកម្ម​ផ្សព្វផ្សាយ​កាន់​តែ​សម្បូរ​បែប​សម្រាប់​​​​ផ្ដល់​ជូន​​ដល់អតិថិជន​មិន​ថា​ អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម (SME)​ និង​អាជីវកម្ម​ខ្នាត​ធំ និង​លំដាប់​អន្តរជាតិ។ 

លោក លឺ សុខ​ហេង​ ប្រធាន​ផ្នែក​លក់​ ​បាន​អះអាង​ផង​ដែរ​ អំពី​ការ​វិវត្ត​ថ្មីៗ​របស់​ក្រុមហ៊ុន​ BizKhmer Digital Media។ លោក​បានបញ្ជាក់ ដូច្នេះ​ថា​ ៖«ក្រុមហ៊ុន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​ផ្លូវ​ការ​ជា​មួយ​​ ​​ក្រុមហ៊ុន​​តំណាង​​ហ្វេសប៊ុក​នៅ​កម្ពុជា (Facebook Authourized Partner) ដែល​​ធ្វើ​ឱ្យ​បច្ចេកទេស​នៃ​ការ​ធ្វើទីផ្សារ​តាម​បណ្ដាញ​សង្គម​ Facebook កាន់​តែ​មាន​​​ប្រសិទ្ធភាព​ ​ជា​ពិសេស ​ការ​ដោះស្រាយ​បញ្ហា​បច្ចេកទេស​ និង​ការ​ Boost ជា​ដើម»។ លោក ​សុខហេង​ បន្ត​ទៀត​ថា ៖«ការ​ boost យើង​ទទួល​បាន​គាំទ្រ​ពេញ​ទំហឹង​ផ្នែក​បច្ចេកទេស​ ហើយ​យើង​អាច​បង្កើត​នូវ​លទ្ធផល​លើស​ពី​ការ​រំពឹង​ទុក​ពី​អតិថិជន​របស់​យើង»។ 

គូស​បញ្ជាក់​ផង​ដែរ​ថា​ ថ្មីៗ​នេះ​ BizKhmer Digital Media បាន​ចុះ​​កិច្ចព្រមព្រៀង​ជា​មួយ​ដៃគូ​​មួយចំនួន​ដូច​ជា​ iPhoto Photography ដើម្បី​បង្កើន​នូវ​គុណភាព​​រូបថត​​រហូត​ដល់​កម្រិត​​អន្តរជាតិ​​សម​ស្រប​បំផុត​សម្រាប់​ការ​ងារ​ឌីហ្សាញ​ (design poster) ឬ​ ធ្វើ​វីដេអូ​ Slideshow ឬ​ ផលិត​ជា​វីដេអូ​ផ្សេង​ទៀត​ៗ​បាន​ សក្ដិសម​សម្រាប់​ការងារ​ធ្វើទីផ្សារ​ទាំង​ អនឡាញ និង​ Offline។ 

ក្រុមហ៊ុន​ BizKhmer Digital Media ​មាន​សេវាកម្ម​ Social Media Marketing (Facebook/Instagram Marketing, LinkedIn Marketing), Google Ads, SEO, SMS & Email Marketing, Media Planning & Strategies, Media buying និង​ សេវាកម្ម​ប្រឹក្សាយោបល់​អំពី​ការ​ធ្វើ​ទីផ្សារ​តាម​បែប​ទំនើប៕ 


X
5s