យុទ្ធនាការជាសកលដើម្បីហាមឃាត់ការធ្វើតេស្តគ្រឿងសម្អាងលើសត្វពីអង្គការ Humane Society International
ភ្នំពេញ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ - ផលិតករភាពយន្តហូលីវូត រួមទាំងតារាភាពយន្តជាច្រើនបានចូលរួមសហការជាមួយអង្គការ Humane Society International ដើម្បីផលិតខ្សែភាពយន្តជីវចលខ្នាតខ្លីមួយក្រោមចំណងជើងថា “ជួយសង្គ្រោះសត្វទន្សាយ Ralph - Save Ralph” ដើម្បីបញ្ឈប់ការធ្វើតេស្តគ្រឿងសម្អាងលើសត្វនៅជុំវិញពិភពលោក។
ទោះបីជាមានការហាមឃាត់នៅក្នុងបណ្តាប្រទេសចំនួន ៤០ ក៏ដោយ ជាក់ស្តែងសកម្មភាពបែបនេះនៅតែកំពុងអនុវត្តន៍យ៉ាងស្របច្បាប់នៅឡើយ នៅតាមតំបន់ជាច្រើននៅលើពិភពលោក ក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ ហើយថែមទាំងមានប្រតិកម្មតបតផងដែរនៅតាមតំបន់មួយចំនួន ដែលជាហេតុធ្វើឱ្យសត្វជាច្រើនរាប់ពាន់ក្បាលនៅតែទទួលរងនូវការឈឺចាប់ និងស្លាប់យ៉ាងសោកសង្រែងឥតឈប់ឈរ ។
Taika Waititi, Ricky Gervais, Zac Efron, Olivia Munn, Pom Klementieff, Tricia Helfer និងអ្នកដទៃទៀត បានប្រមូលផ្តុំគ្នាដើម្បីជួយដល់អង្គការ HSI សំដៅឱ្យមានការផ្លាស់ប្តូរទម្លាប់បែបនោះ ដោយផ្តល់ជាសម្លេងតាមរយៈខ្សែភាពយន្តក្រោមចំណងជើងថា ជួយសង្គ្រោះសត្វទន្សាយ Ralph - Save Ralph ក្នុងគោលបំណងផ្តល់នូវពន្លឺឆ្លុះបញ្ចាំងអំពីទុក្ខវេទនារបស់សត្វដែលបានទទួលរងគ្រោះ ក៏ដូចជាបំផុសឱ្យមានការចូលរួមពីអ្នកប្រើប្រាស់ និងអ្នកធ្វើគោលនយោបាយស្របតាមបេសកកម្មរបស់ HSI ដើម្បីហាមឃាត់សកម្មភាពបែបនេះ ។ Spencer Susser ដែលជាអ្នកនិពន្ធ និងជាអ្នកដឹកនាំ (ភាពយន្ត Hesher, The Greatest Showman - តារាងសម្តែងដ៏អស្ចារ្យ) និងលោក Jeff Vespa ដែលជាផលិតករភាពយន្ត (Voices of Parkland - សម្លេងនៃដែនឧទ្យាន) បានសហការគ្នាជាមួយស្ទូឌីយោ Arch Model របស់ផលិតករល្ខោនស្រមោលដ៏ឆ្នើម គឺលោក Andy Gent នៅក្នុងការផលិតភាពយន្ត រឿងសត្វទន្សាយ Ralph នេះឱ្យមានភាពរស់រវើកឡើង ។ ខ្សែភាពយន្តនេះក៏ត្រូវបានចាក់ផ្សាយជាភាសាព័រទុយហ្កាល់ អេស៉្បាញ បារាំង និងវៀតណាមផងដែរ ដោយមាន Rodrigo Santoro, Denis Villeneuve និងអ្នកដទៃទៀតជាអ្នកបញ្ចូលសម្លេងតួអង្គជាភាសាទាំងនោះ និងទទួលបានសារគាំទ្រជាវីដេអូពី Maggie Q ។
សូមស្វែងរកខ្សែភាពយន្តខ្នាតខ្លី និងបទសម្ភាសន៍អប់រំស្តីពីស្ថានភាពបច្ចុប្បន្ននៃការធ្វើតេស្តពិសោធន៍លើសត្វ និងអំពីវិធីសាស្ត្រដែលអ្នកអាចជួយបាននៅលើគេហទំព័រ hsi.org/Ralph ។
លោក Jeffrey Flocken ដែលជាប្រធានអង្គការ Humane Society International បានមានប្រសាសន៍ថា “ខ្សែភាពយន្តរឿងជួយសង្គ្រោះសត្វទន្សាយ Ralph - Save Ralph គឺជាការអំពាវនាវដាស់ស្មារតីមួយថា សត្វជាច្រើននៅតែបន្តរងគ្រោះដោយសារគ្រឿងសម្អាង ហើយឥឡូវនេះដល់ពេលដែលយើងត្រូវរួមគ្នាដើម្បីហាមឃាត់វាហើយ ។ សព្វថ្ងៃ យើងមានវិធីសាស្រ្តត្រឹមត្រូវជាច្រើនដែលមិនពាក់ព័ន្ធនឹងសត្វដើម្បីធានាបាននូវសុវត្ថិភាពផលិតផល ដូច្នេះហើយមិនមានការលើកលែងនោះទេចំពោះការបង្កការឈឺចាប់ដល់សត្វ ដូចជាទន្សាយ Ralph ដោយការធ្វើតេស្តគ្រឿងសម្អាង ឬគ្រឿងផ្សំផលិតផលគ្រឿងសម្អាង” ។
ខ្សែភាពយន្តនេះបង្ហាញពីលក្ខណៈពិសេសរបស់សត្វទន្សាយ Ralph ដែលជាអ្នកនាំពាក្យយុទ្ធនាការរបស់ HSI ដែលបញ្ចូលសម្លេងដោយ Taika Waititi តាមរយៈការផ្តល់បទសម្ភាសន៍នៅពេលដែលគាត់កំពុងធ្វើកិច្ចការប្រចាំថ្ងៃរបស់គាត់ជា “អ្នកជំនាញធ្វើតេស្ត” នៅមន្ទីរពិសោធន៍ជាតិពុល ។ យុទ្ធនាការជួយសង្គ្រោះសត្វទន្សាយរបស់ HSI គឺដើម្បីដោះស្រាយបញ្ហាដែលជាកង្វល់នៃការធ្វើតេស្តពិសោធន៍សត្វតាមលំនាំដើមដែលគេមិននឹកស្មានដល់ តាមរយៈដំណើររឿងរបស់សត្វទន្សាយមួយដើម្បីជាពន្លឺឆ្លុះបញ្ជាំងអំពីស្ថានភាពរបស់ទន្សាយជាច្រើនរាប់មិនអស់ និងសត្វដទៃទៀតដែលកំពុងតែរងគ្រោះនាពេលនេះនៅតាមមន្ទីរពិសោធន៍នៅជុំវិញពិភពលោក។ វាជួយឱ្យអ្នកទស្សនាជួយហាមឃាត់ជាដាច់ខាតចំពោះការធ្វើតេស្តគ្រឿងសម្អាងលើសត្វ ។
អ្នកដឹកនាំ Spencer Susser បានមានប្រសាសន៍ថា “សត្វនៅក្នុងមន្ទីរពិសោធន៍គ្រឿងសម្អាងមិនមានជម្រើសនោះទេ ហើយយើងមានទំនួលខុសត្រូវក្នុងការធ្វើអ្វីមួយចំពោះរឿងនោះ ។ នៅពេលដែលមានឱកាសបង្កើតយុទ្ធនាការថ្មីសម្រាប់អង្គការ Humane Society International ខ្ញុំមានអារម្មណ៍ថាខ្សែភាពយន្តគំនូរជីវចលដើម្បីបញ្ឈប់ទង្វើនេះ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការបញ្ជូនសារ។ នៅពេលដែលអ្នកមើលឃើញពីការពិតដ៏គួរឱ្យរន្ធត់នៃការប្រព្រឹត្តិចំពោះសត្វ នោះអ្នកមិនអាចជួយអ្វីបានទេ គ្រាន់តែអាចបែរមុខចេញប៉ុណ្ណោះ។ អ្វីដែលជាក្តីសង្ឃឹមរបស់ខ្ញុំចំពោះខ្សែភាពយន្តនេះគឺការបង្កើតអ្វីមួយដើម្បីចែកចាយសារដោយមិនចាំបាច់ប្រើអំពើហឹង្សានោះទេ។ ខ្ញុំសង្ឃឹមថាទស្សនិកជនស្រឡាញ់ចូលចិត្ត តួអង្គទន្សាយ Ralph ហើយចង់ចូលរួមសង្គ្រោះគាត់ និងសត្វដទៃទៀតដែលជួបប្រទះបញ្ហាដូចគាត់ដែរ ដូច្នេះពួកយើងអាចហាមឃាត់ជាដាច់ខាតលើការធ្វើតេស្តលើសត្វ ។
លោក Aduane Joseph Alcantara ដែលជាអ្នកគ្រប់គ្រងយុទ្ធនាការអាស៊ានរបស់អង្គការ Humane Society International បានថ្លែងថា៖ “នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងនូវតម្រូវការផលិតផលដែលមិនពាក់ព័ន្ធនឹងការធ្វើតេស្តលើសត្វ និងការគាំទ្រជាសាធារណៈឱ្យមានការផ្លាស់ប្តូរ។ ផ្អែកតាមការស្ទង់មតិបានបង្ហាញថា មានប្រជាជនកម្ពុជា ៨០ ភាគរយគាំទ្រការហាមឃាត់ចំពោះការធ្វើតេស្តពិសោធន៍លើសត្វដើម្បីផលិតគ្រឿងសម្អាង និងមានការគាំទ្រស្រដៀងគ្នាយ៉ាងច្រើនគួរឱ្យកត់សម្គាល់ចំពោះការហាមឃាត់បែបនេះនៅតំបន់អាស៊ាន។ ជាលទ្ធផលនៃការជំរុញលើកទឹកចិត្តទាំងនេះ ប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូលចាំបាច់ត្រូវបោះជំហានឆ្ពោះទៅរកអនាគតនៃការផលិតគ្រឿងសម្អាងដែលមិនពាក់ព័ន្ធនឹងការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វ។ ខ្សែភាពយន្តរឿង “ជួយសង្គ្រោះសត្វទន្សាយ Ralph” (#SaveRalph) គឺជាយុទ្ធនាការតស៊ូមតិ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈមួយរបស់អង្គការ HSI ដែលមានគោលបំណងបង្ហាញពីការរងទុក្ខវេទនាដ៏គួរឱ្យខ្លោចផ្សារបស់សត្វដែលបានទទួលរងក្នុងពេលធ្វើតេស្តពិសោធន៍។ វាក៏ជាការក្រើនរំលឹកមួយដល់ក្រុមអ្នកច្បាប់ផងដែរថា យើងចាំបាច់ត្រូវហាមឃាត់ដាច់ខាតចំពោះការធ្វើតេស្តពិសោធន៍លើសត្វ ព្រោះគ្មានសត្វណាមួយត្រូវរងទុក្ខ និងស្លាប់ដោយសារតែសម្រស់នោះទេ ” ។
តារាសម្តែង Maggie Q មានប្រសាសន៍ថា“ ខ្ញុំជឿជាក់លើមនុស្ស។ ខ្ញុំមានអារម្មណ៍ថាប្រសិនបើពួកគេដឹងអំពីទុក្ខវេទនាដ៏ធំធេងដែលបណ្តាលឱ្យសត្វត្រូវរងទុក្ខដោយសារតែសម្រស់បែបនេះ - ពួកគេនឹងមានការទាមទារខុសពីនេះ។ ការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វនៅតែមានលក្ខណៈស្របច្បាប់នៅតាមកន្លែងជាច្រើនជុំវិញពិភពលោករួមទាំងអាស៊ីអាគ្នេយ៍។ ខ្ញុំលើកទឹកចិត្តអតិថិជននៅក្នុងតំបន់នេះឱ្យគិតទ្វេរដងអំពីកន្លែងដែលពួកគេត្រូវចំណាយប្រាក់ដុល្លាររបស់ពួកគេ។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំដឹងថាខ្ញុំមិនត្រូវការផលិតផលគ្រឿងសម្អាងដែលពាក់ព័ន្ធទៅលើការធ្វើតេស្តពិសោធន៍លើសត្វបែបនេះ ដើម្បីឱ្យស្រស់ស្រស់ស្អាតនោះទេ។ ហើយអ្នកវិញក៏មិនត្រូវការដែរ! សូមចូលរួមធ្វើសេចក្តីថ្លែងការណ៍ជាមួយគ្នា !! "
លោក Troy Seidle ដែលជាអនុប្រធានផ្នែកស្រាវជ្រាវ និងជាតិពុលវិទ្យាបានមានប្រសាសន៍ថា “ វាងាយស្រួលក្នុងការសន្មតថាក្រុមហ៊ុនគឺជាបញ្ហា ប៉ុន្តែតាមការពិត ពួកគេគឺជាផ្នែកដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហា។ ការកែប្រែច្បាប់គឺជារឿងចាំបាច់មួយ ហើយក្រុមហ៊ុនឧស្សាហកម្មនាំមុខជាច្រើន ដូចជា Lush, Unilever, P&G, L'alé និង Avon បាននឹងកំពុងធ្វើការជាមួយយើងដើម្បីធានាឱ្យមានការហាមឃាត់ប្រកបដោយអត្ថន័យលើការធ្វើតេស្តពិសោធន៍លើសត្វនៅក្នុងទីផ្សារថែរក្សាសម្ផស្សជាច្រើនដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។ យើងបានជ្រើសរើសសុភាទន្សាយ Ralph ជាតួអង្គអ្នកនាំពាក្យរបស់យើងដើម្បីជួយជំរុញឱ្យច្បាប់ទាំងនេះឈានទៅដល់គោលដៅចុងក្រោយ “ ។
យុទ្ធនាការនេះផ្តោតលើប្រទេសអាទិភាពចំនួន ១៦ ដែលក្នុងនោះរួមមានប្រទេសប្រេស៊ីល កាណាដា ឈីលី ម៉ិកស៊ីកូ អាហ្វ្រិកខាងត្បូង និងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ ដូចជាប្រទេសប្រ៊ុយណេ កម្ពុជា និង ឥណ្ឌូនេស៊ី និង បណ្តាអង្គការដៃគូរបស់យើងគឺអង្គការ Humane Society សហរដ្ឋអាមេរិក និងអង្គការច្បាប់ Humane Society Legislative Society ។ យើងផ្តោតទៅលើច្បាប់នៅសហរដ្ឋអាមេរិក។ យើងក៏កំពុងតែប្រកាន់ជំហរឱ្យមានការហាមឃាត់នៅនឹងកន្លែងផងដែរ ដូចជា នៅអឺរ៉ុបជាដើម ដែលអាជ្ញាធរកំពុងព្យាយាមទាញយកប្រយោជន៍ពីចន្លោះប្រហោងផ្នែកច្បាប់ ដោយទាមទារឱ្យមានការធ្វើតេស្តលើសត្វថ្មីដើម្បីផលិតផលគ្រឿងផ្សំរបស់ផលិតផលគ្រឿងសម្អាងស្របតាមច្បាប់ស្តីពីគីមីវិទ្យា ។ យុទ្ធនាការ #SaveRalph នឹងក្លាយជាពន្លឺមួយដែលឆ្លុះបញ្ចាំងអំពីប្រទេសទាំងអស់នេះ ដោយជំរុញឱ្យពួកគេឆ្ពោះទៅរកអនាគតមួយដែលមិនពាក់ព័ន្ធទៅលើការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វតាមការរំពឹងទុករបស់សាធារណជន និងអ្នកប្រើប្រាស់ ។
ព័ត៌មានសង្ខេប៖
● ផ្អែកតាមការស្ទង់មតិថ្មីៗនេះបានបង្ហាញថា មានប្រជាជនកម្ពុជា ៨០% គាំទ្រចំពោះការហាមឃាត់លើការធ្វើ តេស្តគ្រឿងសម្អាងលើសត្វ។
● នៅតំបន់ខ្លះនៅលើពិភពលោក ទន្សាយដូចជា Ralph ត្រូវបានចាក់សោរជាប់ក ហើយមានផលិតផលគ្រឿងសម្អាង និងគ្រឿងផ្សំហូរស្រក់ចូលភ្នែករបស់ពួកវា និងនៅលើស្បែកខ្នងរបស់ពួកវាដែលត្រូវបានគេកោររោមចេញអស់។ សត្វជ្រូក និងកណ្តុរហ្គីណេមានសារធាតុគីមីពាសពេញលើស្បែក ដែលត្រូវបានគេកោររោមចេញអស់ ឬនៅលើត្រចៀករបស់ពួកវា ។ ក្នុងចំណោមសត្វទាំងនោះ គ្មានសត្វណាមួយទទួលបានថ្នាំបំបាត់ការឈឺចាប់នោះទេ ហើយជាចុងក្រោយពួកវានឹងត្រូវគេសម្លាប់ចោលទាំងអស់។ ការធ្វើតេស្តសត្វដើម្បីផលិតគ្រឿងសម្អាងត្រូវបានហាមឃាត់ជាផ្លូវការនៅក្នុងប្រទេសចំនួន៤០ ។ អង្គការ HSI និងបណ្តាដៃគូនានាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាបាននូវការហាមឃាត់នៅក្នុងប្រទេសនានា ដូចជាប្រទេសឥណ្ឌា តៃវ៉ាន់ នូវែលហ្សេឡង់ កូរ៉េខាងត្បូង ហ្គាតេម៉ាឡា អូស្ត្រាលី និងរដ្ឋចំនួន ១០ នៅក្នុងប្រទេសប្រេស៊ីល។ ការធ្វើតេស្ដបែបនេះក៏ត្រូវបានហាមឃាត់ផងដែរនៅក្នុងប្រទេសតួគី អ៊ីស្រាអែល ន័រវែស អ៊ីស្លង់ ស្វីស និងនៅសហរដ្ឋអាមេរិក ដូចជារដ្ឋកាលីហ្វ័រញ៉ា រដ្ឋអ៊ីលីណយ នីវ៉ាដា និងរដ្ឋវើជីនៀ ។
● យីហោផលិតថែរក្សាសម្ផស្ស “មិនពាក់ព័ន្ធទៅលើការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វ” ជាង ២,០០០ អាចរកទិញបាននៅទូទាំងពិភពលោកដូចជា Lush, Garnier, Dove, Herbal Essences និង H&M ។ ក្រុមហ៊ុនទាំងនេះផលិតនូវផលិតផលដែលមានសុវត្ថិភាព ដោយប្រើប្រាស់គ្រឿងផ្សំមានប្រវត្តិប្រើប្រាស់ប្រកបដោយសុវត្ថិភាព រួមជាមួយឧបករណ៍ទំនើបដើម្បីវាយតម្លៃសុវត្ថិភាពដែលមិនពាក់ព័ន្ធនឹងសត្វ។ មិនទាន់មានការណែនាំណាមួយអំពីការទិញទំនិញ ជាសកលនៅឡើយទេ ប៉ុន្តែ HSI ទទួលស្គាល់ថា LeapingBunny.org គឺជាធនធានមួយដ៏មានប្រយោជន៍។
● អង្គការ HSI ធ្វើការព្រមានថា សូម្បីតែគ្រឿងសម្អាងដែលមិនពាក់ព័ន្ធទៅលើការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វក៏មានគ្រោះថ្នាក់ដែរ ប្រសិនបើច្បាប់ស្តីពីសុវត្ថិភាពគីមីនៅតែបន្តទាមទារឱ្យមានការធ្វើតេស្តលើសត្វថ្មីដើម្បីផលិតសារធាតុគីមីផ្សំសម្រាប់ប្រើប្រាស់ទាំងស្រុងនៅក្នុងគ្រឿងសម្អាង។ នោះហើយជាមូលហេតុដែលយុទ្ធនាការ #SaveRalph ផ្តល់អាទិភាពក្នុងការជំរុញឱ្យមានការហាមឃាត់លើការធ្វើតេស្តនៅនឹងកន្លែង និងប្រកាន់ជំហរការពារជាដាច់ខាត។
● បន្ថែមពីលើការស្វែងរកឱ្យមានការហាមឃាត់តាមច្បាប់ អង្គការ HSI និងដៃគូរបស់យើងកំពុងសហការគ្នា ដើម្បីបង្កើតកម្មវិធីបណ្តុះបណ្តាលមួយក្នុងការវាយតម្លៃសុវត្ថិភាពដែលមិនពាក់ព័ន្ធនឹងសត្វ ដើម្បីជួយគាំទ្រដល់ ក្រុមហ៊ុនតូចៗ និងអាជ្ញាធររដ្ឋាភិបាលឱ្យមានការផ្លាស់ប្តូរពីការធ្វើតេស្តលើសត្វទៅជាវិធីសាស្រ្តទំនើបមិន ពាក់ព័ន្ធនឹងសត្វដែលមានភាពងាយស្រួល និងល្អប្រសើរក្នុងការធានាបាននូវសុវត្ថិភាពរបស់មនុស្ស ជំនួសឱ្យការធ្វើតេស្តពិសោធន៍លើសត្វរបស់ពួកគេ ។
ទាញយកតាមប្រព័ន្ធផ្សព្វផ្សាយ៖
● ទាញយករូបភាពដែលមិនមានចលនាពីខ្សែភាពយន្តរឿងជួយសង្គ្រោះសត្វទន្សាយ Ralph -Save Ralph
● សូមចុចនៅទីនេះដើម្បីទទួលបានខ្សែភាពយន្ត Save Ralph នៅលើបណ្តាញ YouTube ។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
Two Way Public Relations
ជាន់ទី ២ អគារលេខប្រាំ ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកង ១ ភ្នំពេញ ប្រទេសកម្ពុជា
---
អំពីអង្គការ Humane Society International
អង្គការ Humane Society International មានវត្តមាននៅក្នុងប្រទេសជាង ៥០ ដោយធ្វើការនៅទូទាំងពិភពលោកដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងមនុស្ស និងសត្វ ក៏ដូចជាជួយសង្គ្រោះ និងការពារសត្វឆ្កែ និងឆ្មា ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសត្វចិញ្ចឹមក្នុងកសិដ្ឋាន ការពារសត្វព្រៃ លើកកម្ពស់ការធ្វើតេស្ត និងស្រាវជ្រាវដែលមិនពាក់ព័ន្ធនឹងសត្វ ឆ្លើយតបចំពោះគ្រោះធម្មជាតិ និងប្រឈមមុខនឹងអំពើឃោរឃៅចំពោះសត្វតាមគ្រប់រូបភាពទាំងអស់។ សម្រាប់ព័ត៌មានសូមចូលមើល hsi.org/Ralph ។
សូមចុច Follow HSI នៅលើបណ្តាញ Twitter, Facebook និង Instagram ។