រឿង ១០យ៉ាង ជួយជម្រុញអ្នកលើការសិក្សា
ពេលខ្លះការអាន និងយកមេរៀនដែលបានរៀនកាលពីសប្ដាហ៍មុនមកមើលឡើងវិញទាំងអស់ ធ្វើឱ្យអ្នកមានអារម្មណ៍ថាធុញថប់ ហើយវាក៏ជាកត្តាមួយដែលនាំឲ្យការសិក្សាអ្នកទទួលផលមិនសូវល្អ។
វាពិតជាពិបាកបើអ្នកព្យាយាមយកមេរៀនទាំងអស់មកអានឬរំឮកឡើងវិញមុនពេលប្រឡងមួយថ្ងៃពីរថ្ងៃ ហើយគិតថាវាអាចនឹងទទួលបានផលល្អសម្រាប់ការប្រឡងរបស់អ្នកនោះ។ តើអ្នកអាចយល់មេរៀននោះដែរឬទេ? អ្វីដែលអ្នកធ្វើត្រូវដែរឬអត់? អ្នកមានសមត្ថភាពគ្រប់គ្រាន់ដែរទេ? ដើម្បីជម្រុញចិត្តអ្នកក្នុងការសិក្សា អ្នកគួរអាចគន្លឹះប៉ុន្មានចំណុចខាងក្រោមនេះ៖
១. ស្វែងយល់ពីអារម្មណ៍ក្នុងពេលរៀនរបស់អ្នក
អ្នកអាចគិត និងសរសេរពីអារម្មណ៍របស់ខ្លួនចេញមក វិធីសាស្ដ្រមួយនេះក៏អាចជួយអ្នកមានអារម្មណ៍ក្នុងការសិក្សាផងដែរ។
២. កុំគេចវេស
កុំធ្វើការងារណាដែលមិនបានការ វាមានតែធ្វើឱ្យអ្នកមានអារម្មណ៍ផុងខ្លួនជ្រៅទៅក្នុងរណ្ដៅនៃភាពគ្មានប្រយោជន៍ជាងការបង្ខំខ្លួនឯងឱ្យអានសៀវភៅទៅទៀត។
៣. កុំបន្ទោសខ្លួនអ្នក នៅពេលអ្នកពន្យាពេល
ព្យាយាមយកឈ្នះទម្លាប់ពន្យាពេលដោយជម្រុញខ្លួនឯងអោយទៅធ្វើកិច្ចការនោះឱ្យបានកាន់តែឆាប់កាន់តែល្អ។
៤. ព្យាយាមស្វែងយល់ពីតិចនិករៀនរបស់អ្នក
ការរៀនរបៀបណាដែលមានភាពងាយស្រួល? ជាធម្មតា ធម្មជាតិរបស់មនុស្សគឺចូលចិត្តអ្វីដែលមានងាយៗ ដោយមិនបាច់ប្រឹង។ ដូច្នេះ អ្នកគួរធ្វើឱ្យការសិក្សាអ្នកកាន់តែគួរឱ្យចាប់អារម្មណ៍ និងមានភាពសប្បាយរីករាយ។
៥. កុំសង្ស័យពីសមត្ថភាពខ្លួនឯង
កុំព្យាយាមប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ព្រោះមនុស្សម្នាក់ៗមានបទពិសោធន៍ខុសៗគ្នា។
៦. ស្រមៃថាអ្នកកំពុងចាប់ផ្ដើម
សាកអង្គុយចុះ ហើយ ស្រមៃថាខ្លួនបានធ្វើកិច្ចការអស់រយៈពេល២០នាទីហើយ។ ពេលចាប់ផ្ដើមអាចនឹងយឺត តែអ្វីដែលអ្នកទទួលបាននឹងល្អប្រសើរ។
៧. ផ្ដោតលើការងារមានក្នុងដៃអ្នក
ផ្ដល់អាទិភាពចំពោះកិច្ចការណាដែលសំខាន់ ហើយកុំព្យាយាមធ្វើការងារច្រើនក្នុងពេលតែមួយ។
៨. ហ៊ានសួរអ្នកដទៃ ពេលជួបបញ្ហា
ការសួរអ្នកដទៃអាចជួយឱ្យយើងដឹងពីដំណាក់កាលនៃការរៀន និងស្គាល់ថាអ្វីសំខាន់ អ្វីមិនសំខាន់។ ការទំនាក់ទំនងអាចជួយអ្នកឱ្យមានការប្ដេជ្ញាចិត្ត និងផ្ដោតលើគោលដៅរបស់អ្នក ហើយអ្នកក៏អាចរកឃើញពីតិចនិក ឬជាគន្លឹះផ្សេងៗក្នុងការរៀន។
៩. កំណត់ពេលវេលា ដើម្បីធ្វើការងារអ្នកឱ្យរួចរាល់
ជំនួសឱ្យការសួរខ្លួនឯងថា “ តើអាចធ្វើកិច្ចការទាំងអស់រួចរាល់ដែរឬទេ?” អ្នកគួរសួរខ្លួនឯង ” តើអ្វីដែលអ្នកអាចទទួលបាននៅរយៈពេល២ម៉ោងបន្ទាប់?” ការសួរបែបនេះនឹងជួយឱ្យយើងគេចផុតពីលេសផ្សេងៗដែលយើងនឹងបង្កើតឡើង ទុកសម្រាប់ដោះសារឱ្យខ្លួនឯង។
១០. ត្រូវចាំថារៀនតែងមានការលំបាក វាអាចនាំអ្នកចេញពីតំបន់សុវត្ថិភាពជានិច្ច
អ្នកអាចស្រមៃមើលថា ជាធម្មតាការឡើងភ្នំ តែងជួបប្រទះនឹងការលំបាក ទៅលើរឿងផ្សេងៗ។ ប៉ុន្ដែ ភាពរីករាយនឹងមានឡើង នៅពេលដែលអ្នកចាប់ផ្ដើមមើលឃើញទេសភាពដ៏ស្រស់ស្អាតមើលពីកំពូលភ្នំទៅ, ទទួលយកខ្យល់អាកាសបរិសុទ្ធ ពេលអ្នកបានទៅដល់គោលដៅដែលខ្លួនចង់បាន។ ផ្ដោតលើលទ្ធផល មិនមែនជាឧបសគ្គដែលយើងជួបនោះទេ។