២០ឆ្នាំនៃដំណើរ «សុភមង្គលជានិរន្តរ៍»៖ ក្រុមហ៊ុន ប៉េង ហួតគ្រុប ឆ្លុះបញ្ចាំងពីវិសាលភាពអភិវឌ្ឍន៍ ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ!​



ភ្នំពេញ៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានប្រារព្ធពិធីជប់លៀងអបអរសាទរខួប ២០ឆ្នាំ នៃដំណើរកសាងសមិទ្ធផលរបស់ខ្លួនយ៉ាងអធិកអធម។ ក្រោមពាក្យស្លោក «២០ឆ្នាំនៅជាមួយគ្នា សុភមង្គលជានិរន្តរ៍» ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការអបអរសាទរនូវភាពជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំឭកពីចំណងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់រួមមាន៖ ក្រុមហ៊ុន បុរី ប៉េង ហួត (Borey Peng Huoth), ក្រុមហ៊ុន ភីអេច ខន់ស្រ្តាក់សិន (PH Construction) និងក្រុមហ៊ុន ភីអេច អ៊ីនវេសមិន (PH Investment)។


គិតចាប់តាំងពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន ប៉េង ហួត គ្រុប បានពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយមានផ្ទៃដីអភិវឌ្ឍន៍សរុបជិត ១,០០០ ហិកតា នៅជុំវិញរាជធានីភ្នំពេញ។ ភាពរីកចម្រើនដ៏ធំធេងនេះ គឺកើតចេញពីការរួមចំណែកយ៉ាងសកម្មរបស់បុគ្គលិកគ្រប់លំដាប់ថ្នាក់។ ក្នុងឱកាសនោះ ក្រុមហ៊ុនក៏បានផ្តល់ពានរង្វាន់ពិសេសជូនដល់បុគ្គលិកដែលមានភក្តីភាពការងារចាប់ពី ១០ឆ្នាំ រហូតដល់ ២០ឆ្នាំ ចំនួនជិត ៣០០នាក់ ដើម្បីជាការថ្លែងអំណរគុណចំពោះការលះបង់ និងភាពស្មោះត្រង់របស់ពួកគេក្នុងនាមជា «គ្រួសារ ប៉េង ហួត»


អ្នកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានប្រសាសន៍ក្នុងឱកាសដ៏វិសេសវិសាលនេះថា៖ «ពេលចាប់ផ្តើមដំបូងក្នុងឆ្នាំ២០០៥ យើងចាប់ផ្តើមពីគម្រោងតូចមួយ និងក្រុមការងារមួយក្រុមតូចប៉ុណ្ណោះ ប៉ុន្តែយើងមានក្តីសុបិនធំមួយ គឺការបង្កើតគម្រោងលំនៅឋានប្រណីត គុណភាពខ្ពស់ និងបរិស្ថានរស់នៅបែបធម្មជាតិ ដើម្បីធ្វើឱ្យជីវិតរស់នៅរបស់អតិថិជនកាន់តែមានន័យ»។
លោកអ្នកឧកញ៉ា បានបន្ថែមទៀតថា៖ «ទម្រាំទទួលបានការរីកចម្រើន និងភាពជោគជ័យរហូតដល់ថ្ងៃនេះ យើងបានឆ្លងកាត់ឧបសគ្គ និងវិបត្តិធំៗជាច្រើន ប៉ុន្តែដោយសារការតស៊ូជម្នះជាមួយគ្នាជាគ្រួសារតែមួយ ទើបយើងអាចឈានមកដល់ចំណុចនេះ និងទទួលបានទំនុកចិត្តយ៉ាងពេញទំហឹងពីស្ថាប័នជាតិ អន្តរជាតិ និងអតិថិជន»។


ឆ្លងកាត់បទពិសោធន៍ ២ទសវត្សរ៍ ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្តេជ្ញាបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវគុណតម្លៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមទស្សនទាន «សុភមង្គលជានិរន្តរ៍» ដើម្បីឆ្ពោះទៅរកភាពរុងរឿងជាបន្តបន្ទាប់ទៀតសម្រាប់សង្គមជាតិ។



អំពីក្រុមហ៊ុន ប៉េង ហួត គ្រុប៖

ប៉េង ហួត គ្រុប គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ដែលមានជំនាញលើការអភិវឌ្ឍលំនៅឋាន (បុរី ប៉េង ហួត), សេវាកម្មសាងសង់ (ភីអេច ខន់ស្រ្តាក់សិន) និងការវិនិយោគលើគម្រោងកម្សាន្ត សាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការលំដាប់ផ្កាយ៥ (ភីអេច ហ្គ្រេនហល)។ ក្រុមហ៊ុនត្រូវបានទទួលស្គាល់ជាអន្តរជាតិជាច្រើនលើកក្នុងនាមជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមបំផុតនៅកម្ពុជា៕

X
5s