​​មាន​គោលបំណង​ច្បាស់លាស់​ ក្នុង​ការ​ធ្វើ​ជំនួញ​​ ​នឹង​ផ្ដល់​ប្រយោជន៍​៣​យ៉ាង​



បច្ចុប្បន្ននេះមានអាជីវកម្មថ្មីច្រើនតែទើបនឹងបង្កើតឡើង តែក៏មានមួយចំនួនធំដែលឆាប់ដួលរលំផងដែរ ដោយសារកត្តានានា។ តែការកំណត់គោលដៅច្បាស់លាស់អាចជួយឲ្យអ្នកពង្រឹងអាជីវកម្មរបស់អ្នកបានរឹងមាំជាងមុននិងផ្ដល់ផលប្រយោជន៍ដូចជា៖

១) ធ្វើឲ្យអាជីវកម្មអ្នកមានលំនឹង៖ អ្នកនឹងមិនងាយមានអារម្មណ៍ថាវង្វេងឬក៏រកទិសដៅមិនឃើញនោះទេ ព្រោះថាអ្នកដឹងខ្លួនថាខ្លួនឯងកំពុងធ្វើអ្វី ហើយចង់បានអ្វី។

២) ជំរុញការបង្កើតភាពល្អឥតខ្ចោះ៖ នៅពេលដែលអ្នកកំណត់គោលដៅច្បាស់លាស់ អ្នកនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីបំពេញគោលដៅរបស់អ្នក។

៣) បង្កើតក្រុមដ៏ល្អមួយ៖ បន្ទាប់ពីមានគោលដៅគឺត្រូវតែមានមនុស្សធ្វើការក្នុងក្រុមដ៏មានសមត្ថភាពដើម្បីសម្រេចគោលដៅរួមមួយជាមួយគ្នា។

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.entrepreneur.com

X
5s