គំនិតធ្វើជំនួញ ៥ប្រភេទ សម្រាប់អ្នកដែលចូលចិត្តអានសៀវភៅ
ការអានសៀវភៅ គឺពិតជាមានប្រយោជន៍ខ្លាំងណាស់ ដើម្បីពង្រីកចំណេះដឹងឲ្យកាន់តែទូលំទូលាយជាងមុន។ ក្រៅពីទទួលបានចំណេះដឹងហើយ ប្រសិនបើអ្នកចង់ទទួលបានចំណូល ឬ ចង់មានគំនិតរកស៊ីទាក់ទងនឹងសៀវភៅនេះ អ្នកក៏អាចធ្វើបានដែរ ហើយគំនិតជំនួញទាំងនោះរួមមាន៖
១) ចាប់ផ្តើមគេហទំព័រនិយាយអំពីសៀវភៅ
គេហទំព័រដែលនិយាយអំពីសៀវភៅវពិតជាមានភាពពេញនិយមចំពោះអ្នកនិពន្ធ និងអ្នកអាន។ អ្វីដែលពិបាកនោះគឺវាមានទីផ្សាររួចទៅហើយ ដូច្នេះហើយ អ្នកត្រូវរកវិធីមួយធ្វើឲ្យមានការចាប់អារម្មណ៍ជាងគេហទំព័រអ្នកដទៃ។ តែ អ្នកពិតជាអ្នករកលុយបានអាស្រ័យលើការប្រើយុទ្ធសាស្រ្តក្នុងការ ធ្វើឲ្យគេហទំព័រនោះ មានប្រជាប្រិយភាពប៉ុណ្ណាប៉ុណ្ណោះ។
២)ចាប់ផ្តើមនិពន្ធសៀវភៅ និង លក់សៀវភៅ
វាជារឿងពិតដែលមនុស្សម្នាក់ៗមានសៀវភៅជាច្រើន ប៉ុន្តែមានប៉ុន្មាននាក់ដែលសរសេរសៀវភៅ? មិនមែនច្រើននោះទេ! ដូច្នេះហើយ អ្នកអាចសរសេរពីរឿងផ្ទាល់ខ្លួន បើវាជារឿងល្អនិងទទួលបានការគ្រាំទ្រ អ្នកអាចរកលុយបានជាច្រើន។ លើសពីនេះទៀត អ្នកអាចបើកកន្លែងលក់សៀវភៅ ដោយរៀបចំឲ្យមានលក្ខណៈល្អប្រសើរ និង ងាយស្រួលអ្នកអាន នោះប្រាកដជា មានសង្ឃឹមច្រើនក្នុងការជោគជ័យមិនខាន។
៣) សេវាត្រួតពិនិត្យអត្ថបទ
សព្វថ្ងៃនេះ អ្នកនិពន្ធមិត្រូវការអ្នកត្រួតពិនិត្យលើអត្ថបទ ដោយកែកំហុសនិង ធ្វើអោយវាងាយស្រួយក្នុងការអាននិងងាយស្រួលយល់។ ដូច្នេះហើយ តម្រូវការនេះអាចជាចំណុចសំខាន់មួយ សម្រាប់គោលដៅអាជីវកម្មរបស់អ្នក។
៤) ចាប់ផ្តើមជំនួញផ្នែកបោះពុម្ភ
មានអ្នកនិពន្ធជាច្រើនចង់បោះសៀវភៅរបស់ពួកគេ ប៉ុន្តែពួកគេគ្មានពេលនិងចំណេះឬបច្ចេកទេសក្នុងការបោះពុម្ភនោះទេ។ ដូច្នេះ បានជាជំនួញនេះត្រូវប៉ាន់។
៥)លក់ឬ ជួលសៀវភៅចាស់ៗ
យើងដឹងហើយថាសៀវភៅនៅតាមសាលាមានតំលៃខ្លាំង សិស្សមួយចំនួនមិនមានលទ្ធភាពក្នុងការទិញនោះទេ ដូច្នេះអ្នកអាចជួល ឬលក់សៀវភៅក្នុងតម្លៃថោកៗ។ ក្នុងជំនួញប្រភេទនេះ ទោះបីជាមើលទៅមិនទទួលបានចំណូលច្រើនបើធៀបនឹងប្រភេទជំនួញផ្សេងៗទៀត ប៉ុន្តែអ្វីដែលសំខាន់នោះ វានឹងជួយជំរុញឲ្យយុវជនជាច្រើនទទួលបានចំណេះដឹង ដើម្បីអភិវឌ្ឍប្រទេសជាតិ៕
ប្រែសម្រួល៖ អុឹង មួយយូ
ប្រភព ៖ homebusiness.about.com