មេរៀន​សំខាន់ៗ ​៤​យ៉ាង​ ដែល​ឪពុកម្ដាយ​គ្រប់រូប​គួរ​បង្រៀន​កូន​របស់​ខ្លួន ​ក្លាយ​ជា​​អ្នក​ពូកែ​រកស៊ី​



ទោះបីជាអ្នកមិនរំពឹងថា កូនរបស់អ្នកនឹងធ្វើជំនួញក៏ដោយ ប៉ុន្តែការចេះការរកស៊ីគឺពិតជាមានប្រយោជន៍ជាច្រើន។ ទោះបីជាធ្វើអ្វីក៏ដោយ អ្នកត្រូវតែបណ្ដុះជំនាញសំខាន់ៗមួយចំនួន ដើម្បីឲ្យពួកគេក្លាយជាមនុស្សម្នាក់ដែលពោរពេញទៅដោយសមត្ថភាព ពោលគឺបើធ្វើជំនួញប្រាកដជាក្លាយជាសេដ្ឋី ហើយបើធ្វើការវិញគឺប្រាកដជា ក្លាយជាមេរបស់គេ។ ខាងក្រោមនេះ ជាជំនាញមួយចំនួន ដែលគួរតែបង្រៀនពួកគេ ផ្អែក​តាម www.wisebread.com៖ ១)បង្រៀនកូនពីសារៈសំខាន់នៃចំណង់ និង គោលបំណង៖ អ្នកអាចសួរសំនួរទៅកាន់កូនតើក្តីសុបិនរបស់ពួកគេជាអ្វី? តើអ្វីដែលពួកគេចង់ធ្វើអស់មួយជីវិត? ទោះបីជាក្ដីសុបិនរបស់ពួកគេមិនអាចរកលុយបានច្រើន តែវាមានសារៈសំខាន់ដែលអ្នកអនុញ្ញាតអោយកូនរបស់អ្នកធ្វើអ្វីដែលគេស្រឡាញ់។ ២) ការកំណត់គោលដៅគឺជាការចាំបាច់៖ ការកំណត់គោលដៅមិនមែនចេះតែធ្វើឡើងដោយខ្វះការយកចិត្តទុកដាក់ ឬ ពិចារណាឲ្យបានត្រឹមត្រូវនោះទេ។  គោលបំណងនៃការកំណត់គោលដៅគឺមានសារៈសំខាន់ដើម្បីឲ្យខ្លួនមានវិន័យ និង មានយុទ្ធសាស្ត្រច្បាស់លាស់ដើម្បីទទួលបានជោគជ័យតាមការចង់បាន។ ៣) លើកទឹកចិត្តឲ្យចេះរកវិធីដោះស្រាយបញ្ហា៖នៅពេលដែលកូនរបស់រត់រកអ្នកពេលពួកគេមានបញ្ហា ចូរអ្នកជំរុញ និង លើកទឹកចិត្តអោយពួកគេគិតអោយបានជ្រៅ និងរកវិធីដើម្បីដោះស្រាយបញ្ហា។ សូមកុំបន្តុះបង្អាប់ ឬ ស្ដីបន្ទោសឲ្យសោះ។ ៤) វាមិនដែលយឺតទេដែលអ្នកបង្រៀនកូនចេះបង្កើតទំនាក់ទំនង៖ការមានសិល្បៈក្នុងការនិយាយស្ដីពិតជាមានសារៈសំខាន់ក្នុងការបង្កើតទំនាក់ទំនងអោយបានល្អ។  ក្មេងៗភាគច្រើនចូលចិត្តនិយាយពីខ្លួនច្រើនពេក។  ដូច្នេះហើយ អ្នកគួរបង្រៀនកូនរបស់អ្នកអោយចេះសួរនិងស្ដាប់គំនិតអ្នកដទៃ ដើម្បីសាងទំនាក់ទំនងជាមួយអ្នកដទៃឲ្យបានច្រើន៕ ដោយ៖ អ៊ឺង មួយយូ