​ចិន​នាំ​សាច់​មនុស្ស​ ទៅ​លក់​នៅ​អាហ្វ្រិក? ​​​



រដ្ឋាភិបាលក្រុងប៉េកាំង បានចេញសេចក្តីថ្លែងការបដិសេធ របាយការណ៍ដែលថា ខ្លួនបាននាំចេញសាច់មនុស្សច្រកកំពុងរាប់ពាន់ដោយក្លែងជាសាច់គោនាំចេញទៅលក់នៅផ្សារទំនើបនៅទ្វីបអាហ្វ្រិក។ នេះបើយោងតាមសេចក្ដីរាយការណ៍ពី The Independent។ ការចេញសេចក្តីប្រកាសបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីមានកាសែតអាហ្វ្រិកជាច្រើនបានចុះផ្សាយ បន្ទាប់ពីការបង្ហោះនៅលើបណ្ដាញសង្គម Facebook ក្នុង Group មួយមានឈ្មោះថា Barbara Akosua Aboagye ដែលទទួលបានការចែករម្លែកបន្តប្រមាណ ជាង ២៦០០០ដង។ មិនត្រឹមតែប៉ុណ្ណោះសារព័ត៌មានពីររបស់អាហ្រ្វិកខាងត្បូង គឺ Msanzi Live និង Daily Post បានចុះផ្សាយរឿងនេះដែរដោយបានលើកយកហេតុថា មកពីប្រទេសចិនមានប្រជាជនច្រើនពេក គ្មានកន្លែងកប់សព៕ ដោយ៖ រតនៈវិភូ
X
5s