នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទាំង​៥​ដែល​បាន​ផ្លាស់​ប្ដូរ​ការ​រស់​នៅ​របស់​យើង​រហូត​មក​ដល់​ដូច​សព្វថ្ងៃ​នេះ​



ពេលវេលាចេះតែដើរទៅមុខ រីឯបច្ចេកវិទ្យា កសិកម្ម និងឧស្សាហកម្មនានាក៏មានការរីកចម្រើនទៅមុខជារឿយៗ ដែលធ្វើឲ្យការរស់នៅរបស់យើងមានការផ្លាស់ប្ដូរយ៉ាងច្រើន បើប្រៀបធៀបទៅប៉ុន្មានឆ្នាំមុន។ 

ខាងក្រោមនេះ គឺជានាយកប្រតិបត្តិដែលបានចូលរួមចំណែកនៃការផ្លាស់ប្ដូរការរស់នៅរបស់យើង៖

១) លោក Steve Jobs នាយកប្រតិបត្តិក្រុមហ៊ុនApple

លោកមានអាយុ៥៦ឆ្នាំ ពេលដែលលោកទទួលមរណភាពនៅឆ្នាំ២០១១ ។ ផលិតផលដែលចាប់ផ្ដើមផ្លាស់ប្ដូរការរស់នៅរបស់លោកគឺ iPhone ដែលរាប់ពីដើមឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន គឺលក់បានប្រហែល ១២៥,៤៧២ គ្រឿង ហើយបើគិតតាំងដើមឆ្នាំ ២០០៧ តែម្ដង គឺលក់បានច្រើនជាង ៧០០ លានគ្រឿងទៅទៀត។ យ៉ាងណាមិញ iPhone មានទម្រង់ខុសពីទូរស័ព្ទដទៃជាពិសេសទៅលើអត្ថប្រយោជន៍វាតែម្ដង ហើយវាមានការដើរលឿនជាងទូរស័ព្ទធម្មតាផងដែរ ដែលធ្វើឲ្យអតិថិជនមានការជឿទុកចិត្តមកដល់ពេលបច្ចុប្បន្ន។

២) លោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon.com

លោកមានអាយុ ៥២ឆ្នាំ ហើយក៏បានធ្វើឲ្យការរស់នៅរបស់ប្រជាជនទាំងមូលរឹតតែមានភាពប្រសើរឡើង ដោយពួកគេអាចទិញទំនិញស្ទើរតែជុំវិញពិភពលោកបាន ដោយសារតែសេវាកម្មរបស់ក្រុមហ៊ុនមួយនេះ។ លោកបានបញ្ចប់មហាវិទ្យាល័យនៅឆ្នាំ ១៩៨៦ ហើយបង្កើត Amazon.com នៅឆ្នាំ១៩៩៤ ហើយក្រុមហ៊ុននេះបានដំណើរការអស់រយៈពេល ២២ឆ្នាំមកហើយ។

៣) លោក Howard Schultz នាយកប្រតិបត្តិ Starbuck

លោកមានអាយុ៦២ឆ្នាំ ហើយហាងកាហ្វេនេះមានរហូតទៅ ២៣,០០០ ទីតាំង នៅក្នុង ៧១ ប្រទេស ដែលបានបម្រើសេចក្ដីត្រូវការរបស់អតិថិជនរាប់លាននាក់ក្នុងមួយថ្ងៃៗ។ នេះគឺជាហាងកាហ្វេដែលជាប់លំដាប់ថ្នាក់លេខ១ នៅលើពិភពលោក ព្រោះថាមានអតិថិជនច្រើនណាស់ជាប់ចិត្តជាមួយនឹងរសជាតិកាហ្វេរបស់ពួកគេ។

៤) លោក Bill Gates នាយកប្រតិបត្តិក្រុមហ៊ុនMicrosoft

លោកមានអាយុ៦០ឆ្នាំ ហើយមានមនុស្សរាប់រយលានអ្នកដែលបានប្រើប្រាស់កម្មវិធីមួយនេះ ក៏ដូចជាបានធ្វើឲ្យជីវិតមានភាពសុខស្រួលជាងមុន។ រហូតមកដល់ពេលនេះ   ប្រព័ន្ធប្រតិបត្តិការ Windows 10 ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងផងដែរ។

៥) លោក Mark Zuckerburg នាយកប្រតិបត្តិរបស់Facebook

លោកជានាយកប្រតិបត្តិដែលមានអាយុត្រឹមតែ៣១ឆ្នាំប៉ុណ្ណោះ ហើយបានធ្វើឲ្យយើងទទួលបាននូវអ្វីដ៏ថ្មីជាច្រើន តាមប្រព័ន្ធផ្សព្វផ្សាយមួយនេះ ដែលរហូតមកដល់ឥឡូវនេះ មនុស្សស្ទើរតែជុំវិញពិភពលោកសុទ្ធតែប្រើប្រាស់វា៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

ប្រភព៖ www.times.com

X
5s