គួរ​ធ្វើ​ដូច​ម្ដេច​​ដើម្បី​បង្កើន​ការ​ចូល​រួម​ពី​បុគ្គលិក​របស់​អ្នកគ្រប់​ជាន់​ថ្នាក់?​​តាមការស្រាវជ្រាវមួយ មានតែ ៣២ភាគរយនៃចំនួនបុគ្គលិកទាំងអស់ដែលជាបុគ្គលិកសកម្ម។ ការមានបុគ្គលិកអសកម្មច្រើននាក់នាំឱ្យមានការខាតបង់ដល់ប្រាក់ចំណូលក្រុមហ៊ុន ដោយសារការចំណាយលើបុគ្គលិក តែការងារមិនសូវល្អឬទទួលបានលទ្ធផលច្រើន នឹងធ្វើឱ្យអតិថិជនមិនពេញចិត្តទៀតផង។ ដូច្នេះហើយ បើអ្នកចង់មានប្រាក់ចំណេញ អ្នកត្រូវធ្វើឲបុគ្គលិករបស់អ្នកសប្បាយចិត្តជាមុន។ ១) រកវិធីដែលអាចជួយបង្កើនការចូលរួមពីបុគ្គលិក៖ មុនពេលអ្នកអាចផ្ដោតលើការផ្លាស់ប្តូរបាន អ្នកត្រូវដឹងថា អ្នកឥឡូវនេះនៅទីណា។ ពេលនោះ អ្នកនឹងដឹងពីវិធី ឬគំនិតល្អៗពីរបៀបទាក់ទាញបុគ្គលិករបស់អ្នក។ ២) ត្រូវចងចាំថា បុគ្គលិករបស់អ្នកជាទ្រព្យសកម្ម៖ តាមការស្រាវជ្រាវបានរកឃើញថា អ្វីដែលជំរុញបុគ្គលិក គឺការចូលរួមពីមេ និងបំផុសឱ្យមានការអភិវឌ្ឍន៍។ ដូច្នេះហើយ អ្នកគួរតែមានទំនាក់ទំនងល្អជាមួយក្រុមរបស់អ្នក នឹងផ្តល់ឱកាសសម្រាប់ការរៀនសូត្រ។ អ្នកក៏ផ្តល់បរិយាកាសបែបវិជ្ជមានដល់បុគ្គលិករបស់អ្នក។ ៣) តាមដាន ៖ តើអ្នកមានតាមដានពីការងារ និងលទ្ធផលការងាររបស់អ្នកដែរឬទេ? មានពេលខ្លះ វិធីដែលអ្នកប្រើប្រាស់ បុគ្គលិកមិនសូវពេញចិត្តទេ។ អ្នកអាចសាកល្បងផ្លាស់ប្ដូរពីរបៀបកត់ត្រា ហើយវាមានវិធីជាច្រើនដែលអ្នកអាចរកបាននៅអីុនធើណិត។ ៤) រៀនពីរបៀបសរសើរ៖ ពេលដែលសមាជិកក្រុមសម្រេចកិច្ចការបានល្អ អ្នកអាចគ្រាន់តែនិយាយពាក្យ "ល្អណាស់"។ តាមការស្រាវជ្រាវរកឃើញថា ៨៣ភាគរយនៃបុគ្គលិកគិតថាការសរសើរប្រៀបបានដូចជារង្វាន់អីចឹងដែរ។ ជាទីបំផុត អ្នកមិនត្រឹមតែបង្កើនលទ្ធភាពរបស់បុគ្គលិករបស់អ្នក ថែមទាំងកើនចំណូលទៀតផង៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.smallbiztrends.com
X
5s