គួរតែរក្សាទុក (bookmark) គេហទំព័រទាំង ១៤នេះ បើសិនលោកអ្នកចង់ក្លាយជាអ្នកមាន
ដើម្បីសម្រួចជំនាញធ្វើអាជីវកម្មរបស់អ្នកឱ្យកាត់តែឆ្លាត និងមុតមាំជាងមុន លោកអ្នកគួរតែរក្សាទុក (bookmark) គេហទំព័រទាំង ១៤ខាងក្រោមនេះ។
១) The Motley Fool
ជាបណ្ដុំនៃចំណេះដឹងសម្រាប់អ្នកវិនិយោគរាប់ចាប់តាំងពីកម្រិតស្រាលរហូតដល់កម្រិតស៊ីជម្រៅ។
២) Finance at Khan Academy
ជាបណ្ដុំវីដេអូដែលផ្ដល់ការពន្យល់ពីខ្លឹមសារនៃពាក្យដែលប្រើក្នុងវិស័យហិរញ្ញវត្ថុ និងគណនេយ្យ។
៣) Morningstar
ផ្ដល់ព័ត៌មាន និងការវិភាគស៊ីជម្រៅទៅលើមូលនិធិសង្គហធន និងគម្រោងវិនិយោគក្នុងវិស័យហិរញ្ញវត្ថុជាច្រើនទៀត។
៤) I Will Teach You to Be Rich
ផ្ដល់នូវអត្ថបទជាច្រើនជុំវិញការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការស្វែងរកការងារជាក្ដីសុបិន ការបង្កើតលុយ ការចាប់ផ្ដើមបង្កើតអាជីវកម្ម និងប្រធានបទជាច្រើនទៀត។ ៥) Rockstar Finance៖ ជាបណ្ដុំអត្ថបទល្អៗអំពីលុយ។
៦) Credit.com
អត្ថបទពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន គ្រប់គ្រងបំណុល និងអត្ថបទជាច្រើនទៀត។
៧) Smart Passive Income
ចែករំលែកអត្ថបទអំពីយុទ្ធសាស្ត្របង្កើតប្រាក់ចំណូលអកម្ម និងអាជីវកម្មតាមអនឡាញ។
៨) Mr. Money Mustache
អត្ថបទស្ដីពីការប្រើប្រាស់លុយ។
៩) Kiplinger
ផ្ដល់ព័ត៌មានលម្អិត និងទាន់ហេតុការណ៍អំពីទីផ្សារភាគហ៊ុន អចលនទ្រព្យ និងការវិនិយោគ។
១០) Investopedia
មានចម្ងល់អ្វីក៏ដោយ គេហទំព័រនេះអាចជួយអ្នកបាន។
១១) Wise Bread
អត្ថបទស្ដីពីការអប់រំលើការប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។
១២) BlackRock Blog
អត្ថបទណែនាំពីការវិនិយោគ។
១៣) NerdWallet
អត្ថបទអំពីការវិនិយោគ ធនាគារ និងការគ្រប់គ្រងបំណុលជាដើម។
១៤) LearnVest
អត្ថបទស្ដីពីរឿងបុគ្គលចំពោះការគ្រប់គ្រងហិរញ្ញវត្ថុ និងដំបូន្មានពីអ្នកធ្វើផែនការហិរញ្ញវត្ថុ៕
ដោយ៖ ខេម៊ី