មហារីក​ទាំង​ ៥ដែល​អ្នក​អាច​ជៀសវាង​ បាន​ប្រសិន​ជា​អ្នក​ហាត់​ប្រាណ​ជា​ប្រ​ចាំ​លំហាត់ប្រាណអាចជួយកាត់បន្ថយអត្រាកើតជំងឺមហារីកដល់ទៅ ៤២ភាគរយ។ ១) មហារីកសុដន់៖ តាមការស្រាវជ្រាវបានរកឃើញថា ការហាត់ប្រាណគ្រប់គ្រាន់អាចជួយកាត់បន្ថយអត្រាកើតជំងឺមហារីកដល់ទៅ១០ភាគរយ។ ២) ជំងឺមហារីកប្លោកនោម៖ មានជំងឺមហារីកជាច្រើនស្ដាប់ទៅហាក់ដូចជាគួរអោយខ្លាចជាងជំងឺមហារីកមួយនេះ។ តាមការស្រាវជ្រាវ អ្នកអាចកាត់បន្ថយអត្រាកើតជំងឺនេះដល់ទៅ១៣ភាគរយ។ ៣)ជំងឺមហារីករន្ធគូថ៖ មហារីកមួយនេះជាមហារីកមួយដែលអ្នកងាយនឹងកើតមាន។ វាស្រដៀងនឹងជំងឺមហារីកប្លោកនោមដែរ គឺថាអ្នកអាចកាត់បន្ថយដល់ទៅ១៣ភាគរយប្រសិនជាអ្នកហាត់ប្រាណគ្រប់គ្រាន់។ ៤) មហារីកពោះវៀនធំ៖ វាមានកត្តាជាពីរដែលអ្នកអាចមានជំងឺនេះ គឺតំណពូជនិងហ្សែន។ លំហាត់ប្រាណអាចជួយកាត់បន្ថយដល់ទៅ១៦ភាគរយ។ ៥)ជំងឺមហារីកឈាម៖ ជំងឺមហារីកឈាមអាចចម្លងតាមឈាមនិងឈាមស។ នៅក្នុងកាលៈទេសៈនេះ អ្នកអាចកាត់បន្ថយអត្រាកើតជំងឺមហារីកនេះដល់ទៅ២០ភាគរយតាមរយៈការហាត់ប្រាណ។ ប្រែសម្រួលដោយ៖ អឹុង មួយយូ ប្រភព៖ www.cheatsheet.com
X
5s