លោក ណាប៉ូឡេអុង ហ៊ីល (Napoleon Hill) ​អ្នក​និពន្ធ​ដ៏​ល្បី​៖ ​«​​គំនិត​ ​គឺ​​ជា​ការ​ចាប់​ផ្ដើម​នៃ​ភ័ព្វសំណាង​ទាំង​អស់​»​



លោក  ណាប៉ូឡេអុង ហ៊ីល (Napoleon Hill) អ្នកនិពន្ធសៀវភៅ«Think and Grow Rich» ដ៏ល្បីល្បាញលើពិភពលោក ដែលមនុស្សជាច្រើនបានទទួលយកគំនិតល្អៗពីគាត់ ក្នុងការអនុវត្តក្នុងជីវិតជាក់ស្ដែងដើម្បីជាប្រយោជន៍នោះ ធ្លាប់បានលើកឡើងថា៖ «គំនិត គឺជាការចាប់ផ្ដើមនៃភ័ព្វសំណាងទាំងអស់»។ ឃ្លានេះ មានន័យថា រាល់ភ័ព្វសំណាងទាំងអស់ក្នុងលោក មិនមែនកើតឡើងដោយគ្មានហេតុនោះឡើយ ពោលគឺវាត្រូវចាប់ផ្ដើមពីគំនិតរបស់មនុស្សម្នាក់ៗ។ បើគំនិតរបស់អ្នកមិនកើត នោះអ្វីៗក៏ទៅតាមដំណើរនោះដែរ ព្រោះថា សកម្មភាពទាំងឡាយគឺកើតចេញពីការគិត។ ហេតុដូច្នេះហើយ វានាំឲ្យលទ្ធផលមិនមានអ្វីអស្ចារ្យ។ អ៊ីចឹងហើយ បើចង់ឲ្យខ្លួនឯងមានភ័ព្វសំណាងខ្លាំងក្នុងជីវិត អ្នកត្រូវតែចាប់ផ្ដើមពីការគិតត្រូវ៕

X
5s