សញ្ញា​ដែល​បញ្ជាក់​ថា​ អ្នក​​ជា​ចៅហ្វាយនាយ​ដ៏​ល្អ​ម្នាក់​​វាហាក់បីដូចជាពិបាកសម្រាប់អ្នកក្នុងការតាមដានសកម្មភាពរបស់ខ្លួនឯង ដោយសារតែអ្នកស្ថិតនៅក្នុងតំណែងមួយដ៏ខ្ពស់ទៅហើយ តែបុគ្គលិករបស់អ្នកពិតជាអាចមើលឃើញវាបានយ៉ាងច្បាស់នូវទង្វើរបស់អ្នក។ ដូចនេះ អ្នកអាចមើលទៅលើចំណុចខាងក្រោមនេះក៏បាន ដែលបញ្ជាក់ថាអ្នកគឺជាចៅហ្វាយនាយដ៏ល្អម្នាក់ដែរឬមួយក៏អត់ទេ៖

១)យុត្តិធម៌៖ អ្នកមិនវាយតម្លៃបុគ្គលិកទៅតាមចិត្តរបស់អ្នក។ ចៅហ្វាយនាយមួយចំនួនគឺសុទ្ធតែបែបនេះ នៅពេលដែលពួកគេចាប់អារម្មណ៍ ឬចូលចិត្តបុគ្គលិកណាម្នាក់ គាត់តែងតែមើលមិនឃើញអំពីកំហុសរបស់ពួកគេនោះទេ ហើយសម្រាប់បុគ្គលិកដែលពួកគាត់មិនសូវចាប់អារម្មណ៍ ទោះបីជាពួកគេមានសមត្ថភាពយ៉ាងណាក៏ដោយ ក៏ពួកគាត់តែងមើលរំលងជានិច្ច។

២) ចាត់ទុកបុគ្គលិកទាំងអស់ដូចជាគ្រួសារ៖ អ្នកតែងតែយកចិត្តទុកដាក់ទៅលើបុគ្គលិកទាំងអស់ ហើយនៅពេលដែលពួកគេមានបញ្ហាម្ដងៗ អ្នកតែងតែចាត់ទុកបញ្ហាទាំងអស់នោះដូចជាបញ្ហារបស់អ្នកដែរ។ និយាយជារួមទៅ គឺអ្នកតែងតែធ្វើឲ្យពួកគេមានភាពកក់ក្ដៅតាមរយៈការយកចិត្តទុកដាក់របស់អ្នកជានិច្ច។

៣) ស្វាគមន៍នូវគំនិតរបស់បុគ្គលិកជានិច្ច៖ អ្នកគិតថាបុគ្គលិករបស់អ្នកក៏មានសមត្ថភាពខ្ពស់ដែរ មិនថាពួកគេស្ថិតនៅក្នុងតំណែងណានោះទេ ហើយអ្នកតែងតែចូលចិត្តស្ដាប់នូវយោបល់ដែលពួកគេមាន មិនថាជាការសរសើរ ឬគំនិតរិះគុណដើម្បីស្ថាបនានោះទេ។

៤) លើកទឹកចិត្តដល់បុគ្គលិកជានិច្ច៖ មិនថាបុគ្គលិករបស់អ្នកស្ថិតនៅក្នុងស្ថានការណ៍បែបណានោះទេ អ្នកតែងតែលើកទឹកចិត្តក៏ដូចជាគាំទ្រពួកគេជានិច្ច ដើម្បីឲ្យពួកគេមានកម្លាំងចិត្តតស៊ូទៅមុខទៀត៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.businessinsider.com

X
5s