John C. Mexwell ៖ទម្លាប់​ទាំង ​​៥ យ៉ាង​ដែល​ជួយ​អ្នក​សម្រេច​កិច្ច​ការ​ប្រចាំ​ថ្ងៃ​បាន​ល្អ​



ពេលខ្លះអ្នកនឹងមានអារម្មណ៍ធុញមិនថា អ្នកមានអារម្មណ៍ចង់ធ្វើការងារខ្លាំងប៉ុណ្ណាក៏ដោយ។ ការងារមានរយៈពេលវែង ហើយការងារលំបាក។ ដើម្បីប្រឆាំងនឹងការលំបាក លោកអ្នកអាចធ្វើតាមវិធីសាស្ត្រខាងក្រោម៖

១) ប្រយ័ត្នសម្ដីរបស់អ្នក៖ ប្រសិនជាអ្នកនៅចងចាំថ្ងៃដែលអ្នកមិនសប្បាយចិត្ត អ្នកនឹងនឹកឃើញរាល់ពាក្យអវិជ្ជមានដែលអ្នកបាននិយាយចេញមក។ អ្នកអាចនឹងពោលពាក្យដូចជា៖ ខ្ញុំមិនគួរធ្វើវាទេ។ល។ នៅពេលអ្នកទម្លាប់ខ្លួនឯងនិយាយនូវពាក្យវិជ្ជមាន អ្នកបានហាមហាត់នូវគំនិតដែលធ្វើអាចអន់ចិត្ត។

២) គ្រប់គ្រងពេលវេលា៖ អ្វីដែលអ្នកមិនត្រូវភ្លេចនោះគឺប្រតិទិន។ អ្នកមានការប្រជុំ កិច្ចការដែលត្រូវធ្វើនិងកិច្ចការផ្សេងៗជាច្រើន។ ប្រសិនជាអ្នកមិនចេះប្រើប្រាស់ប្រតិទិនឲបានល្អទេ លទ្ធផលអាក្រក់អាចនឹងកើតឡើង។

៣) កំណត់ល្បឿនរបស់អ្នក៖ ប្រសិនជាអ្នកចង់ឲជំនួញរបស់អ្នកជោគជ័យ អ្នកខ្លួនឯងក៏ត្រូវរីកចម្រើនដែរ។ អ្នកអាចអានសៀវភៅ ទៅសន្និសីទឬសិក្ខាសាលា។ មិនថាអ្នកធ្វើអ្វីទេ អ្នកត្រូវប្រាកដថាអ្នករីកចម្រើនជាងមុន ភាពជោគជ័យនឹងរត់រកអ្នកតាមក្រោយ។

៤) រក្សាទំនាក់ទំនង៖ អ្នកជំនួញខ្លះចូលចិត្តនៅឬធ្វើការតែឯង។ ជីវិតជាអ្នកជំនួញអាចនឹងមានការធុញទ្រាន់។ អ្នកត្រូវរកវិធីទំនាក់ទំនងជាមួយអ្នកដទៃ។

៥) ជប់លៀង៖ មនុស្សខ្លះ ក្រោយពីសម្រេចគោលបំណងមួយហើយ ពួកគាត់ទៅផ្ដោតលើក្តីសុបិនមួយទៀត ដោយមិនគិតពីការផ្តល់រង្វាន់ឬការលើកទឹកចិត្តដល់ខ្លួនឯង។ វាមិនចាំបាច់ធំដុំនោះទេ អ្នកគ្រាន់តែអញ្ជើញគ្រួសារអ្នកទៅញុាំអីតិចតួចក៏បាន៕ ប្រែសម្រួល៖ អឹុង

 

មួយយូ ប្រភព៖ www.success.com

X
5s