អនុវត្តយុទ្ធសាស្ត្រទាំងនេះ អ្នកអាចនឹងមានអារម្មណ៍ល្អចំពោះការងាររបស់អ្នក
តាមអត្ថបទអនឡានជាច្រើនបានណែនាំថា អ្នកគួរតែផ្លាស់ប្តូរការងារប្រសិនជាអ្នកមិនពេញចិត្តនឹងការងារនោះទៀត។ ពេលខ្លះ ការផ្លាស់ប្តូរការងារពិតជាជាចម្លើយដ៏ល្អសម្រាប់ខ្លួនឯង។ ប៉ុន្តែ អ្នកគួរធ្វើដូច្នេះប្រសិនជាអ្នកស្រឡាញ់ការងារតែគ្រាន់តែមានអារម្មណ៍ធុញ?
ខាងក្រោមនេះជាគន្លឹះខ្លះៗ៖
១) មានបណ្ដាញទំនាក់ទំនង
អ្នកប្រហែលជាអ្នកធ្លាប់ឮហើយថា ប្រព័ន្ធទំនាក់ទំនងគឺសំខាន់។ នៅក្នុងកាលៈទេសៈនេះ ប្រព័ន្ធទំនាក់ទំនងអាចជួយអ្នកឲស្រឡាញ់ការងាររបស់អ្នក។ រក្សាទំនាក់ទំនងជាមួយមនុស្សដែលមានចំណង់ដូចគ្នានឹងធ្វើឲអ្នកមានទឹកចិត្តឡើងវិញ។
២) ប្រព័ន្ធអ៊ីនធឺណិត
LinkedIn ប្រហែលជាបណ្ដាញដ៏ងាយស្រួលមួយក្នុងការទំនាក់ទំនង។ LinkedIn អនុញ្ញាតឲអ្នករក្សាទំនាក់ទំនងជាមួយមនុស្សដែលមានជំនាញដូចអ្នក។ ដូច្នេះ នៅម៉ោងទំនេរ អ្នកអាចស្វែងរកពួកគេនិងរៀនសូត្រពីពួកគេ។
៣) គិតដល់ជំនាញដែលអ្នកខ្លាំង
នៅពេលដែលអ្នកគិតដល់ជំនាញដែលអ្នកពូកែ តើវាមានការជាក់ទាក់ទងជាមួយនឹងការងាររបស់អ្នកដែរឬទេ។ ហើយក៏ប្រហែលជា ការងាររបស់អ្នកបានរីកចម្រើនទៅមុនដោយលែងប្រើជំនាញដែលអ្នកខ្លាំង។ អ្នកអាចសាកល្បងគិតសារឡើងវិញ អ្នកអាចនឹងរកឃើញចំណុចដែលអ្នកពេញចិត្ត។
៤)ទទួលការទំនួលខុសត្រូវថ្មី
អ្នកត្រូវរកឱកាសដើម្បីអ្វីថ្មីនិងប្រើអ្វីថ្មី។ អ្នកអាចសួរអ្នកដឹកនាំរបស់អ្នកថាតើអ្នកអាចធ្វើអ្វីផ្សេងដែលជួយដល់ក្រុមហ៊ុនដែរឬទេ។ អ្នកបង្ហាញពីចំណង់របស់អ្នក។ ដូច្នេះហើយ ប្រសិនជាមានឱកាសការងារថ្មី អ្នកនឹងទទួលបានមុនគេ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org