តើពេលណាទើបអ្នកអាចកំណត់បានថា អ្នកដល់ពេលត្រូវស្វែងរកការងារថ្មីហើយ?
ពេលអ្នកចាប់ផ្ដើមការងាររបស់អ្នកដំបូង អ្នកពេញចិត្តនឹងការងារនេះណាស់។ អ្នកសប្បាយចិត្តនឹងឱកាសការងារ ស្រឡាញ់ការងារ និងមានមិត្តភាពល្អជាមួយមិត្តរួមការងារ។
ប៉ុន្តែ នៅពេលខ្លះ អ្វីៗត្រូវផ្លាស់ប្តូរ។ អ្នកមិនសូវពេញចិត្តនឹងការងារនេះទៀតទេ។ ខាងក្រោមនេះនឹងផ្ដល់ជាសញ្ញាដែលប្រាក់អ្នកថា វាដល់ពេលហើយ។
១) អ្នកមិនរីកចម្រើន
តើអ្នកនៅតំណែងដដែលនេះអស់ជាច្រើនឆ្នាំដោយមិនបានដំឡើងប្រាក់ខែទាល់តែសោះ? តើអ្នកមានអារម្មណ៍ថាការងារស្រួលជាងមុនខ្លាំង? ប្រសិនជាមែន អ្នកគួរតែរកកន្លែងថ្មី។
២) មិនទាក់ទងនឹងក្តីសុបិនរបស់អ្នក
អ្នកប្រហែលជាធ្លាប់និយាយរឿងគោលដៅរបស់អ្នកទៅកាន់អ្នកដឹកនាំ។ តែប្រសិនជាគាត់ព្យាយាមមិនឆ្លើយ អ្នកគួរតែសួរគាត់ហេតុអ្វី? តើអ្នកអាចស្វែងរកការងារថ្មីដែលខុសពីប្រចាំថ្ងៃនេះដែរឬទេ។ តែ ប្រសិនជាគាត់នៅតែមិនផ្តល់ហេតុផលដ៏សមរម្យ អ្នកគួរតែចាកចេញ។
៣) ធុញ
អ្នកប្រហែលជាមិនមានអារម្មណ៍រំភើបដូចកាលដែលអ្នកចាប់ផ្តើមការងារទៀតឡើង។ អ្វីៗដែលអ្នកធ្វើអាចក្លាយជាទម្លាប់។ ប៉ុន្តែ ប្រយ័ត្នប្រសិនជាទម្លាប់នោះក្លាយជាការធុញ។ អ្នកប្រហែលជាមើលតែម៉ោងរង់ចាំចេញពីការងារ។
៤) ពីថ្ងៃអាក្រក់ទៅជាខែអាក្រក់៖ មនុស្សណាក៏មានថ្ងៃមិនល្អនៅកន្លែងការងារដែរ។ តែ ប្រសិនជាអ្នកមានអារម្មណ៍ថា ការងាររបស់អ្នកកាន់តែអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ នោះបញ្ជាក់ថាអ្នកគួរតែរកការងារថ្មីហើយ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.success.com