តើអ្នកគួរឆ្លើយតបយ៉ាងម៉េច ពេលអ្នកទទួលបាននូវមតិរិះគន់បែបអវិជ្ជមាននៅកន្លែងការងារ?
នៅកន្លែងការងារ ពួកយើងសុទ្ធតែទទួលបាននូវមតិទៅលើការងារដែលយើងធ្វើ។ មតិខ្លះគឺវិជ្ជមាន តែមតិខ្លះក៏អវិជ្ជមានដែរ។ មតិរិះគន់ខ្លះគឺពិបាកនឹងទទួលយកណាស់។ ប៉ុន្តែជំហានបន្ទាប់គឺអភិវឌ្ឍន៍ខ្លួនឯង។
សំនួរសួរថា តើអ្នកចង់រៀនឬកែប្រែដែរឬទេ?
១) ទទួលយកមតិរិះគន់
មតិរិះគន់គឺជាជំហានមួយសម្រាប់ការរីកចម្រើន។ ប៉ុន្តែ ពេលអ្នកស្តាប់ឮដំបូង អ្នកប្រហែលជាមានការភ្ញាក់ផ្អើល។ អ្នកក៏ប្រហែលជាគិតថា អ្នកគ្មានអ្វីត្រូវការកែប្រែទៀតទេ។ ប៉ុន្តែ អ្នកគួរតែទទួលយកមតិរិះគន់ដោយបើកចិត្តឲទូលាយ។
២) កុំប្រឆាំងនឹងការពិត
រាល់ពេលអ្នកទទួលបានមតិរិះគន់ អ្នកតែងតែប្រឆាំងនឹងការពិតនិងព្យាយាមបង្កើតលេសសម្រាប់ខ្លួនឯង។ ការមិនទទួលយកមតិរិះគន់មានតែខ្ជះខ្ជាយពេលវេលាតែប៉ុណ្ណោះ។ កែប្រែ រៀនពីកំហុសនិងផលិតលទ្ធផលឲល្អ។
៣) ផ្តោតសំខាន់លើខ្លួនឯង
ក្នុងជីវិត យើងមានផ្លូវបី៖ ផ្លូវរបស់យើង ផ្លូវរបស់អ្នកដទៃនិងផ្លូវការពិត។ ប្រសិនជាអ្នកផ្តោតទៅលើអ្នកដទៃ នោះមានការអ្នកត្រូវការពេលវេលាកាន់តែច្រើនដើម្បីអភិវឌ្ឍន៍ខ្លួនឯង។ អ្នកគួរតែផ្តោតទៅលើអ្វីដែលអ្នកអាចធ្វើការកែប្រែ។
៤) ចង់រៀន
អ្នកគួរតែទទួលយកការពិតនិងរៀនពីមតិរិះគន់នោះ។ អ្នកអាចកែប្រែពីជនរងគ្រោះទៅជាមនុស្សដែលអាចបង្កើតលទ្ធផលល្អៗបាន។ ចាប់ផ្តើមទទួលខុសត្រូវ រៀនពីកំហុស។ រឿងល្អៗនឹងកើតឡើងនាពេលក្រោយជាមិនខាន។
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.success.com