ហេតុអ្វីបានជាភាពស្ងៀមស្ងាត់ អាចនាំអ្នកទៅរកភាពជោគជ័យ?
យើងរាល់គ្នាសុទ្ធតែរស់នៅពិភពមួយដែលពោលពេញទៅដោយសូរសំឡេង និងការរំខាន។ យុទ្ធសាស្ត្រមួយដើម្បីស្វែងរកភាពជោគជ័យគឺស្វែងរកភាពស្ងៀមស្ងាត់។ ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលបង្ហាញថាភាពស្ងៀមស្ងាត់ពិតជាមានសារៈសំខាន់។
១) វាប្រៀបបានដូចជាការកត់ត្រា
ភាពស្ងៀមស្ងាត់អាចធ្វើឲមនុស្សមានអារម្មណ៍។ ឧទាហរណ៍៖ អ្នកនិពន្ធចម្រៀងដែលមានដាក់បញ្ចូលអារម្មណ៍ដែលអាចធ្វើឲអ្នកស្ដាប់យំឬរាំបាន។
២) អ្វីដែលអ្នកមិនបាននិយាយ
ដូចនៅតាមភាគយន្ត ចំណុចដែលល្អមើលជាងគេគឺជាកន្លែងមួយដែលអ្នកត្រូវទាយសាច់រឿងដោយតែខ្លួនឯង។ បើនិយាយបែបផ្សេង នេះជាពេលដែលអ្នកត្រូវគិតដោយគំនិតខ្លួនឯង។ ចំណុចមួយដែលល្អសម្រាប់អ្នកនិពន្ធគឺជាប្រយោគមួយដែលអ្នកនិពន្ធមិនសរសេរ។
៣) មិនរអ៊ូ
វាមានរឿងជាច្រើនដែលអ្នកអាចរអ៊ូ ប៉ុន្តែអ្នកជ្រើសរើសមិនរអ៊ូ។ អ្នកជ្រើសរើសយកភាពស្ងៀមស្ងាត់។ មនុស្សជាច្រើនចូលចិត្តវាយតម្លៃអំពីរឿងរបស់ពួកគេ។ ប៉ុន្តែ អ្នកស្ងៀមស្ងាត់មិនតាមគេទេ។
៤) ភាពស្ងៀមស្ងាត់ជាមាស
មនុស្សដែលស្ងៀមស្ងាត់ច្រើនតែដឹងច្រើនជាងមនុស្សនិយាយច្រើន។ ការស្តាប់គឺជាជំនាញមួយដែលមនុស្សជាច្រើនមិនមាន។ មនុស្សចូលចិត្តនិយាយដោយមិនព្រមស្តាប់អ្នកដទៃឡើង។ ការស្តាប់គឺជាប្រភពមួយដែលអ្នកអាចបង្កើនចំណេះដឹងបាន៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.addicted2success.com