តើ​ធ្វើ​យ៉ាង​ណា​ ឆាប់​ក្លាយ​ជា​នារី​ ជោគជ័យ​វ័យ​ក្មេង​ម្នាក់?​



តើវាមិនល្អទេមែនទេ ប្រសិនបើអ្នកទទួលបានជោគជ័យទាំងវ័យក្មេងបែបនេះ ? ព្រោះថា អ្នកជោគជ័យច្រើនណាស់ដែលបានចំណាយពេលវេលា អាយុនិងការខិតខំប្រឹងប្រែងច្រើនខ្លាំង ទម្រាំបានភាពជោគជ័យនោះ។

ខាងក្រោមជាអ្វីដែលអ្នកគួរដឹង៖

១) កំណត់គោលដៅឲ្យច្បាស់

មុនពេលអ្នកអាចស្វែងរកផ្លូវ ឈានទៅរកភាពជោគជ័យ អ្នកគប្បីដឹងជាមុនសិនថា គោលដៅអ្នកនៅឯណា ហើយវាជាអ្វី។

២) ត្រូវមានភាពក្លាហានហើយជឿជាក់ថាអ្នកអាចធ្វើបាន

អ្នកត្រូវបង្រៀនខ្លួន ឯង ឲ្យមានភាពក្លាហាន តាមរយៈ ការខិតខំរៀនសូត្រ ប្រមូលព័ត៌មានទាំងឡាយដើម្បីយល់ដឹង និងធ្វើខ្លួនឯង ឲ្យមើលទៅស័ក្ដិសមជាអ្នកចេះដឹង។

៣) ត្រូវបង្កើនទំនាក់ទំនងឲ្យមានប្រយោជន៍

អ្នកគួរហ៊ុមព័ទ្ធខ្លួន ឯងជាមួយមនុស្សដែលមានចំណេះដឹងខ្ពស់ អាចនាំផ្លូវអ្នកទៅកាន់កន្លែងដ៏ជោគជ័យដែលអ្នកចង់បាន។ តាមការរយៈការធ្វើបែបនេះអ្នកនឹងកាន់តែមានឱកាសធំ ក្នុងការសម្រេចអ្វីដែលអ្នកចង់បាន ហើយភាពក្លាហានក៏កាន់តែច្រើនទៅតាមនោះដែរ។

៤) ត្រូវដឹងពីថវិកាដែលអ្នកមាន

វាពិបាកណាស់ក្នុងការធ្វើខ្លួន ឯង ឲ្យជោគជ័យលឿន នោះ តែវាក៏ទៅរួចដែរ ប្រសិនបើអ្នកមានថវិកាគ្រប់គ្រាន់។ ដូចនេះបើអ្នកអាចរៀបចំថវិកា រួចរៀបចំផែនការឲ្យបានត្រឹមត្រូវនោះ អ្នកក៏អាចសម្រេចគោលដៅបានលឿនដែរ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ wikihow.com

X
5s