ពាក្យពេចន៍ដ៏មានអត្ថន័យ៦ឃ្លារបស់លោក​ Jim Rohn អាចផ្លាស់ប្ដូរជីវិតរបស់អ្នកបាន​



ក្រោយពីលោក Jim Rohn ស្លាប់កាលពីឆ្នាំ២០០៩ លោកបានបន្សល់ទុកនូវពាក្យមានន័យមួយចំនួន។ ហើយពាក្យពេចន៍ទាំងនោះត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក៖ ១) កុំបន់ស្រន់ថាវាជារឿងងាយស្រួល តែបន់ស្រន់ខ្លួនឯងឲល្អជាងនេះ។ កុំប្រាថ្នាថាមានបញ្ហាតិច តែប្រាថ្នាតែខ្លួនឯងមានជំនាញច្រើន។ កុំប្រាថ្នាមិនមានការប្រកួតប្រជែង តែប្រាថ្នាមានប្រាជ្ញាឆ្លាតវៃ។ ២) ឧបសគ្គនៃភាពជាអ្នកដឹងនាំគឺត្រូវខ្លាំងតែមិនឈ្លើយ ចិត្តល្អតែមិនទន់ជ្រាយ មានគំនិតតែមិនខ្ជិល ដាក់ខ្លួនតែមិនកំសាក មានមោទនភាពតែមិនអួត។ ៣) យើងរាល់គ្នាតែងតែជួបនូវបញ្ហាមួយក្នុងចំណោមពីរនេះ ៖ ១) ការឈឺចាប់នៃវិន័យ ២) ការឈឺចាប់នៃភាពស្ដាយក្រោយ។ ៤) ពេលវេលាគឺថ្លៃណាស់។ ដូច្នេះហើយ អ្នកត្រូវប្រើប្រាស់ពេលវេលាឲបានល្អជាទីបំផុត។ ៥) វិន័យគឺជាស្ពាននៃគោលដៅនិងភាពជោគជ័យ។ ៦) កម្លាំងចិត្តគឺជាអ្វីដែលជំរុញឲអ្នកចាប់ផ្តើម តែទម្លាប់គឺជាអ្វីដែលនាំអ្នកដើរទៅមុន។ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.success.com
X
5s