«បើមានកុំអាលអរ បើក្រកុំអាលភ័យ!»​



សុភាសិតខ្មែរមួយពោលថា «បើមានកុំអាលអរ បើក្រកុំអាលភ័យ»។ សុភាសិតខ្មែរមួយនេះមានន័យថា៖ ក្នុងឆាកជីវិតរបស់មនុស្សតែងតែមានឡើងមានចុះ។ អនាគតគឺមើលមិនឃើញឡើយ។

បើអ្នកមាននៅថ្ងៃនេះ សូមកុំអាលអរពីព្រោះថាអ្នកមិនដឹងថាមានអ្វីនឹងកើតឡើងនៅថ្ងៃខាងមុខនោះទេ។ ដូច្នេះហើយ អ្នកត្រូវតែខិតខំតទៅទៀត ទោះបីជាមានរឿងអ្វីក៏ដោយក៏យើងមិនត្រូវបោះបង់ចោលដែរ ត្រូវតែតស៊ូ អោយដល់ទីបញ្ចប់។ បើអ្នកក្រវិញ ចូរកុំអាលអស់សង្ឃឹម។

អ្នកក្រនៅថ្ងៃនេះមិនមានន័យថាអ្នកក្ររហូតនោះទេ។ អ្នកត្រូវតែខិតខំប្រឹងប្រែដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នក។ ជារួម មិនថាអ្នកមានឬក្រ អ្នកត្រូវតែខិតខំ។ គ្មានអ្នកណាអាចដឹងពីអនាគតបានទេ៕

ដោយ៖ Oscar

X
5s