មហាសេដ្ឋី Warren Buffett ៖ «កុំពឹងផ្អែកលើចំណូលតែមួយ ត្រូវវិនិយោគដើម្បីរកប្រភពចំណូលផ្សេងទៀត»​



មហាសេដ្ឋី Warren Buffett ៖ «កុំពឹងផ្អែកលើចំណូលតែមួយ ត្រូវវិនិយោគដើម្បីរកប្រភពចំណូលផ្សេងទៀត»។

នេះគឺជាសារមួយដ៏មានអត្ថន័យរបស់មហាសេដ្ឋីអាមេរិក លោក Warren Buffett ប្រធានក្រុមហ៊ុន Berkshire Hathaway ដើម្បីចែករំលែកទៅកាន់សាធារណជនទូទៅនៅជុំវិញសាកលលោក។

ជាមួយនឹងទ្រព្យសម្បត្តិមហាសាលរបស់លោក  លោកចង់អប់រំថា មិនថា ជាលោកអ្នករកចំណូលបានប៉ុន្មាននោះទេ លោកអ្នកគួរគិតថា ចំណូលដែលមានប្រភពតែមួយមុខមិនអាចធានាបានសុវត្ថិភាពហិរញ្ញវត្ថុរបស់លោកអ្នកបានឡើយ។

ដំណោះស្រាយដែលអាចធានាបានលើបញ្ហាហិរញ្ញវត្ថុ (មានលុយចាយគ្រប់គ្រាន់ និង បោះជំហានក្លាយទៅជាអ្នកមាន) គឺការចេះប្រើទុនមួយចំនួនទៀតទៅវិនិយោគរកស៊ីលើមុខរបរផ្សេងទៀត។ នេះអាចជួយការពារលោកអ្នកបានពីបញ្ហាលុយកាក់ ពោលគឺបើបាត់បង់ចំណូលពីមុខរបរមួយនៅមានមុខរបរមួយទៀតជួយផ្គត់ផ្គង់ ឬ បើខាតមួយនៅមានមុខរបរមួយទៀតដែលលោកអ្នកគិតថា អាចរកចំណូលមកឲ្យអ្នកបានដោយមិនបាច់មានការព្រួយបារម្ភឡើយ៕

រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media 

សរសេរអត្ថបទដោយ : Anjelica 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១៧ ៤៩ ៥៩ ៦០ 



X
5s