ធ្វើរឿងងាយៗនៃចំណុចទាំង៤នេះ ប្រសិនបើចង់ក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ
សម័យនេះទៅហើយ ភាពជោគជ័យរបស់នារីមិនមែនពឹងផ្អែកទៅលើមនុស្សប្រុសទៀតទេ។ តែ វាជាគំនិតដែលអ្នកត្រូវមានប្លែកពីគេ និងត្រូវជម្នះរាល់ឧបសគ្គដែលអ្នកជួប។ អ្នកអាចយកគំនិតខាងក្រោមនេះជាគន្លឹះបាន៖
១) កុំចង់ធ្វើតែការងារណាងាយៗពេក៖ មនុស្សរាល់គ្នាសុទ្ធតែខ្លាចនូវចំណុចអ្វីមួយ ជាពិសេសការលំបាក។ ប៉ុន្តែ ការជម្នះនឹងផ្តល់ឱកាសដល់អ្នកជាច្រើនត្រលប់មកវិញ។ កុំបោះបង់ឱកាសប្រសិនជាឱកាសនោះនៅចំពោះអ្នក ហើយត្រូវទទួលដោយភាពក្លាហាន។
២) ជម្នះបញ្ហា៖ ជាទូទៅនារីមានបញ្ហាជាច្រើនដូចជា បញ្ហាគ្រួសារ ឬ នៅកន្លែងធ្វើការ ដូច្នេះហើយវាធ្វើឲ្យពួកគាត់បាក់ទឹកចិត្ត។ ពួកគេបន្ទោសលើខ្លួនឯង។ តាមពិតទៅ ពួកគាត់មិនគួរមានអារម្មណ៍បែបនេះនោះទេ តែត្រូវក្រោកឈរឡើងដើម្បីជម្នះវា។
៣) ជឿជាក់លើខ្លួនឯង៖ ជំនួញមួយណាក៏មានហានិភ័យដែរ។ ប៉ុន្តែ ប្រសិនជាអ្នកមិនជំរុញខ្លួនឯងទៅមុខ អ្នកក៏នឹងមិនជោគជ័យដែរ។
៤) ភាពស្មើគ្នា៖ នារីខ្លះមានអារម្មណ៍ថាក្នុងសង្គមមានគម្លាតរវាងបុរសនឹងស្ត្រី។
ប្រសិនជាអ្នកចង់មានសិទ្ធស្មើគ្នា អ្នកត្រូវតែហ៊ានឈរហើយទាមទារ។ អ្នកមានទាមទារការគោរពជាដើម។ល។
ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.businessnewsdaily.com