លោក Nelson Mandela៖ ចំណេះ​ដឹង​គឺ​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដែល​អ្នក​​អាច​ផ្លាស់​ប្តូរ​ពិភពលោក​បាន​



លោក Nelson Mandela៖ ចំណេះដឹងគឺជាអាវុធដ៏មានប្រសិទ្ធភាពបំផុតដែលអ្នកអាចផ្លាស់ប្តូរពិភពលោកបាន។ លោកNelson Mandelaបាននិយាយពាក្យដ៏មានតម្លៃនេះនៅថ្ងៃកំណើតវ័យ៩១ឆ្នាំរបស់លោក។ សុភាសិតនេះបានន័យថា៖ ចំណេះដឹងគឺជាគន្លឹះដែលអាចកាត់បន្ថយគម្លាតភាពមិនស្មើគ្នា កាត់បន្ថយភាពក្រីក្រ អាចរកការងារល្អបាន កាត់បន្ថយការស្លាប់ដោយសារជំងឺផ្សេងៗ និងជំរុញឲមានសន្តិភាពក្នុងពិភពលោក។ បើមេដឹកនាំមានចំណេះ ប្រទេសច្បាស់ជារីកចម្រើន។ ប្រសិនជាឪពុកម្ដាយគ្មានចំណេះដឹង គ្រួសារអាចនឹងជួបការលំបាកច្រើន។ ចំណេះដឹងប្រៀបបានដូចជាការដាក់ទុន។ ការដាក់ទុននៅថ្ងៃនេះនឹងផ្តល់ផ្លែផ្កានៅថ្ងៃក្រោយ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.ngopulse.org, www.blog.usaid.gov
X
5s