មហាសេដ្ឋី Jack Ma​ ៖ «អ្នក​ដែល​ចេះ​​ផ្លាស់ប្ដូរ​ គឺ​ជា​អ្នក​ឈ្នះ»​



លោក Jack Ma គឺជាមហាសេដ្ឋីដ៏ជោគជ័យ និង ល្បីល្បាញបំផុតមួយនៅ ក្នុងប្រទេសចិន។ ជាស្ថាបនិកបង្កើតក្រុមហ៊ុន Alibaba អតីតគ្រូបង្រៀនអង់គ្លេសរូបនេះ បានផ្តល់ដំបូន្មានដ៏មានតម្លៃមួយថា៖ «អ្នកដែលចេះផ្លាស់ប្ដូរ គឺជាអ្នកឈ្នះ»

ពាក្យមួយឃ្លានេះ លោកចង់ពន្យល់ថា ពិភពលោកនៅពេលបច្ចុប្បន្ននេះកំពុងមានការផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃហើយ។ អ្វីៗចាស់ៗដែលមនុស្សគ្រប់ជាតិសាសន៍ធ្លាប់ប្រកាន់ខ្ជាប់ដូចជារបៀបរបបរស់នៅ ទំនៀមទម្លាប់ ការទំនាក់ទំនង សម្ភារៈប្រើប្រាស់ ជាដើម មានការវិវត្តជាថ្មីបន្តបន្ទាប់ ហើយកាន់តែទំនើបជាងមុន។

តាមការយល់ឃើញរបស់លោក Jack Ma លោកចង់ផ្តល់គំនិតថា ក្នុងស្ថានភាពនេះ អ្នកត្រូវតែចេះសម្របខ្លួន និង ផ្លាស់ប្ដូរឲ្យទាន់សភាពការណ៍ទាំងនេះ។ ហេតុដូច្នេះបើអ្នកមិនផ្លាស់ប្ដូរ អ្នកបានត្រឹមតែដើរតាមគេតែប៉ុណ្ណោះ។ អ្នកត្រូវតែចេះប្រើពេលវេលាដើម្បីប្រមូលយកផលពីអ្វីដែលអ្នកចង់ធ្វើឲ្យគេឃើញ។ នេះជាការពិត ហើយលោកអ្នកមិនត្រូវបន្ទោសវាឡើយ។

នៅក្នុងអាជីវកម្មកាន់តែសំខាន់ទៅទៀត ពោល មុខជំនួញអ្នកមានឥទ្ធិពលជាងអ្នកដទៃក៏ដោយសារតែអ្នកចេះពង្រីកវាឲ្យកាន់តែធំឡើងៗ មានភាពច្នៃប្រឌិត និង អភិវឌ្ឍគំនិតថ្មីៗឲ្យកាន់តែប្រសើរជាលំដាប់ និងជាពិសេសអាចធ្វើឲ្យពិភពលោកផ្លាស់ប្ដូរបាន៕

X
5s